៤ វិធីធ្វើឲ្យអតីតមិត្តប្រុសចង់វិលត្រលប់ មកផ្សះផ្សាជាមួយអ្នកម្តងទៀត

  • 2020-06-04 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​ពេល​មាន​មនុស្ស​ស្រលាញ់​ នឹង​ធ្វើ​ឲ្យ​យើង​រីក​រាយ ប៉ុន្តែ​ប្រសិន​បើ​យើង​ត្រូវ​បែក​គ្នា​វិញ ​វា​នឹង​ធ្វើ​ឲ្យ​យើង​ប្រែ​ជា​សោក​សៅ ជាមួយ​ការ​រំពឹង​ទុក​ថា​​គាត់​នឹង​ត្រលប់​មក​រក​យើង​វិញ​ដើម្បី​សុំ​ផ្សះ​ផ្សា​គ្នា។ ​ហេតុ​នេះ ​​បើ​​អ្នក​កំពុង​ជួប​​បញ្ហា​ទាំង​នេះ ​សា​ក​ល្បង​តិច​និក​ខាង​ក្រោម ​ហើយ​ច្បាស់​ជា​អតីត​សង្សារ​ងាក​មក​ស្រលាញ់​អ្នក​វិញ​យ៉ាង​ប្រាកដ។

១. ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ជាង​មុន

​ងាក​មក​ស្រលាញ់​ខ្លួន​ឯង និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ជាង​មុន។ ចាប់​ផ្តើម​ដោយ​ការ​ស្លៀក​រ៉ូប ធ្វើ​ម៉ូដ​សក់ ផាត់​មុខ ឲ្យ​មើល​ទៅ​ស្អាត​ជាង​​កាល​ពី​មុន។ នៅ​ពេល​ដែល​ឃើញ​អ្នក​ស្រស់​ស្អាត អតីត​សង្សារ​​នឹង​ស្តាយ​ក្រោយ​ដែល​បោះ​បង់​អ្នក​ចោល ​​ហើយ​សូម្បី​បុរស​ដទៃ​ក៏​សម្លឹង​មើល​និង​ចង់​បាន​អ្នក​ផង​ដែរ។

២. ​លុប​ចោល​ភាព​សោក​សៅ​​ឲ្យ​អស់

ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ថ្មី គឺ​លុប​ចោល​អនុស្សាវរីយ៍​និង​ការ​មិន​សប្បាយ​ចិត្ត​ចេញ​ពី​បេះ​ដូង​ចោល​ឲ្យ​អស់។ ​មិន​ថា​អ្នក​ចេញ​ទៅ​​ធ្វើ​ការ ជួប​ជុំ​មិត្ត​ភក្កិ ​ឬ​គ្រាន់​តែ​ចេញ​ក្រៅ​ធម្មតា​ទេ ​ត្រូវ​ព្យាយាម​បង្កើត​ស្នាម​ញញឹម និង​បង្ហាញ​ភាព​ស្រស់​ស្រាយ​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ ទោះ​ការ​ពិត​អ្នក​នៅ​មាន​ភាព​ល្វីង​ជូរ​ចត់​ក្នុង​ទ្រូង​ក៏​ដោយ។ ​នេះ​នឹង​ធ្វើ​ឲ្យ Ex ​យល់​ថា​ អ្នក​មិន​បាន​ស្តាយ​ក្រោយ​​ពេល​បែក​គ្នា​ជាមួយ​គាត់​ទេ ព្រោះ​​អ្នក​បង្ហាញ​ពី​ការ​រស់​នៅ​សប្បាយ​រីក​រាយ ​និង​ជីវិត​រឹង​មាំទោះ​គ្មាន​វត្តមាន​គាត់​ក៏​ដោយ។ ​លើស​ពី​នេះ ​មាន​តែ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខុស ខ្មាស​អៀន​ខ្លួន​ឯង​ដែល​បាន​ធ្វើ​ខុស​ដាក់​អ្នក ​និង​ចង់​និយាយ​ពាក្យ​សុំ​ទោស។

៣. ​ផុស​​ក្នុង​បណ្តាញ​សង្គម​ពី​ជីវិត​សប្បាយ​រីក​រាយ​របស់​អ្នក

​បើ​សិន​ជា​អ្នក​បាន​ចេញ​ទៅ​ដើរ​លេង​កន្លែង​ណា​មួយ ​ឬ​ក៏​ទៅ​​ញ៉ាំ​អី​ជា​មួយ​មិត្ត​ភក្កិ​ជា​ដើម ​សកម្មភាព​របស់​អ្នក​គួរ​តែ​បង្ហាញ​នូវ​ភាព​សើច​សប្បាយ ​និង​ការ​តុប​តែង​ខ្លួន​ស្រស់​ស្អាត។ ​កុំ​ភ្លេច​ថត​រូប​ហើយ​ផុស​ចូល​ Facebook ​ឬ IG ​ ​ហើយ​បើ​ទោះ​ពេល​នេះ​អ្នក​និង​អតីត​សង្សារ​​បាន​ Unfriend ​គ្នា​ចោល​ក៏​ដោយ ​តែ​ជឿ​ថា​មិត្ត​របស់​គាត់ ឬ​គាត់​ផ្ទាល់​នៅ​តែ​ចូល​មើល​ Profile ​អ្នក​ជា​សម្ងាត់​ដដែរ។ ​ម្ល៉ោះ​ហើយ ​នៅ​ពេល​គាត់​ឃើញ​អ្នក​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​ជីវិត​កាន់​តែ​ឡូយ​ឆាយ ​សុខ​សប្បាយ​ទាំង​ចិត្ត​និង​កាយ​បែប​នេះ ​ច្បាស់​ថា​ក្នុង​ចិត្ត​គាត់​អន្ទះ​អន្ទែង​ចង់​វិល​មក​វិញ និង​ស្រលាញ់​អ្នក​ដល់​ថ្ងៃ​ស្លាប់។

៤. កែ​ប្រែ​ទម្លាប់​ថ្មី​ឲ្យ​មើល​ទៅ​ប្រសើរ​ជាង​មុន

ប្រសិន​បើ​កាល​ពី​មុន អ្នក​កត់​សម្គាល់​ឃើញ​ថា​​អ្នក​មាន​ទម្លាប់​មួយ​ចំនួន​មិន​សូវ​ល្អ ដូច​ជា​ឆាប់​ខឹង ​មួម៉ៅ ​ខ្ជិល … ​​ឬ​អ្វី​ដែល​អតីត​សង្សារ​ធ្លាប់​និយាយ​ថា​មិន​ចូល​ចិត្ត​អ្នក​ជា​ដើម ​ដូច្នេះ​ចាប់​ពី​ឥលូវ​ត្រូវ​កែ​ប្រែ​ចេញ​។ ​ប្តូរ​មក​ជា​ទម្លាប់​ថ្មី ​ជា​មនុស្ស​ស្រី​ថ្មី​ដែល​មិន​បង្ហាញ​អត្តចរិត​ដូច​​ជា​កូន​ក្មេង ​តែ​ត្រូវ​មាន​ភាព​ចាស់​​ទុំ និង​ចេះ​ថ្លឹង​ថ្លែង​ជា​ង​មុន។ ​​តែ​ក៏​មិន​ម៉ឹង​ម៉ាត់​ជ្រុល ​ត្រូវ​ធ្វើ​ជា​​មនុស្ស​ស្រី​ដែល​គេ​ងាយ​ចុះ​សម្រុង និង​មាន​អាកប្បកិរិយា​ល្អ ​បើ​ធ្វើ​បែប​នេះ​បាន​មិន​យូរ​ទេ ​អតីត​សង្សារ​នឹង​ស្វែង​រក​ឱកាស​វិល​ត្រលប់​និង​សុំ​ផ្សះ​ផ្សា​គ្នា​វិញ​ជា​មិន​ខាន៕

អានបន្ត៖ ​រឿង​សំខាន់ៗ​ដែល​មនុស្ស​ស្រី​នៅ​លីវ​យូរ​ត្រូវ​​ប្រាប់​ខ្លួន​ឯង​ជានិច្ច

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម