លួច​ទៅ​មើល​មិត្ត​ស្រី​អនឡាញ​ធ្វើ​ការ បុរស​ម្នាក់​ត្រលប់​ទៅ​វិញ មិន​ខ្ចី​ណាត់​ជួប​ទៀត ពេល​ឃើញ​មុខ​ពិត

  • 2020-05-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​អារម្មណ៍ថា​ខក​ចិត្ត​ដោយ​សារ​សម្រស់​ពិត​របស់​សង្សារ​អនឡាញ បុរស​មួយ​រូប​បាន​ត្រលប់​ទៅ​វិញ បន្ទាប់​មក​ក៏​រអ៊ូ​នៅ​លើ​បណ្ដាញ​សង្គម។

ទោះ​បី​ជា​ដឹង​ថា​ក្រោយ​ពេល​មាន​ស្នេហា ជីវិត​នឹង​ផ្លាស់​ប្ដូរ​ជាង​ពេល​នៅ​លីវ ដោយ​ភាគ​ច្រើន​នឹង​ស្មុគស្មាញ​ជាង​មុន​​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​ចង់​ស្គាល់​អារម្មណ៍​មួយ​នេះ។ ខណៈ​មាន​វិធី​ច្រើន​ដើម្បី​រក​បាន​សង្សារ​នោះ រក​មិត្ត​ស្រី​ មិត្ត​ប្រុស​តាម​​អនឡាញ​នៅតែ​ជា​ជម្រើស​ដែល​យុវវ័យ​ជ្រើស​យក ត្បិត​វា​មាន​ភាព​ងាយ​ស្រួល។

យ៉ាងណាក្ដី ដូច​នឹង​ទិញ​ទំនិញ​អនឡាញ​ដែរ រក​មនោសញ្ចេតនា​អនឡាញ គឺហេងស៊យ​ដូច​គ្នា។ ជាក់ស្ដែង បុរស​ម្នាក់​អាយុ ២៦​ឆ្នាំ មក​ពី​ខេត្ត​ Si Chuan ប្រទេស​ចិន មក​ដល់​វ័យ​នេះ​ទៅ​ហើយ​ នៅ​តែ​មិន​ដែល​មាន​ស្នេហា​នឹង​គេ​ទាល់​តែ​សោះ។ ហេតុ​ដូច​នេះ​ហើយ ថ្ងៃ​មួយ​ ពេល​ឃើញ​នារី​ម្នាក់​មាន​រូប​សម្បត្តិ​គួរ​ឲ្យ​ស្រលាញ់ លោក​មាន​ក៏​មាន​ចិត្ត​ស្នេហា​ផ្លេក​បន្ទោរ​មួយ​រំពេច។

ទោះ​បី​ជា​ទើប​និយាយ​គ្នា​បាន​តែ ១​សប្ដាហ៍​ក៏​ដោយ តែ​ដោយ​សារ​តែ​ខាង​ស្រី​មាន​រូបសម្បត្តិ​ស្អាត​ពេក​នោះ បាន​​ធ្វើ​ខាង​ប្រុស​ចង់​ជួប​មុខ​យ៉ាង​ខ្លាំង។ តែ​មិន​ដឹង​មក​ពី​ហេតុផល​អី ខាង​ស្រី​ចេះ​តែ​បដិសេធ​មិន​ឲ្យ​ជួប​រហូត។

ទ្រាំ​មិន​បាន បុរស​វ័យ ២៦​ឆ្នាំ​ បាន​លួច​ទៅ​ដល់​កន្លែង​ធ្វើ​ការ​របស់​ខាង​ស្រី​ដោយ​មិន​ប្រាប់​នាង​មុន​ឡើយ។ នៅ​ពេល​បាន​ម​នុស្ស​ម្នាក់ ចង្អុល​ប្រាប់​ថា​សង្សារ​ខ្លួន​កំពុង​អង្គុយ​នៅ​ទី​ណា​នោះ បេះដូង​របស់​លោក​ក៏​ប្រេះ​ឆា​ទៅ​តាម​នោះ​ដែរ។ លោក​មិន​ជឿ​ថា មិត្តស្រី​ដែល​មាន​មុខ​មិន​ចាញ់​តារា​​របស់​ខ្លួន បែរ​ជា​មាន​មុខ​ពិត​បែប​នេះ​ឡើយ។ សក់​បះ​កន្ទើ្រង មុខ​មាត់​ស្លេក​ស្លាំង​របស់​នាង បាន​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ត្រលប់​ទៅ​វិញ​ភ្លាម ដោយ​គ្មាន​បាន​ណាត់​ជួប​អ្វី​ទៀត​ទាំង​អស់។

ទោះ​បី​ជា​រអ៊ូ​ថា​ខ្លួន​ខក​ចិត្ត​​នៅ​លើ​បណ្ដាញ​សង្គម​ក៏​ដោយ តែ​បុរស​រូប​នេះ​ក៏​បាន​ប្រាប់​ថា​លោក​ធូរ​ចិត្ត​ខ្លះ​ដែរ ដែល​បាន​ដឹង​លឿន​បែប​នេះ គ្រាន់​បើ​ជាង​ពេល​ដែល​ស្រលាញ់​ខ្លាំង​​ហើយ ទើប​ដឹង​តាម​ក្រោយ​៕

អានបន្ត៖ ​បុរស​ចិន​ស្ដាយ​ក្រោយ​មួយ​ជីវិត​ ព្រោះ​លក់​ក្រ​លៀនទិញទូរសព្ទ iPhone ព្រោះ​រត់​តាម​ជីវិត​សម្ភារៈនិយម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម