បើអ្នកចង់ចៀសវាងការអស់កម្លាំងនៅកន្លែងធ្វើការសាក ៥ វិធីងាយៗនេះ

  • 2020-05-26 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាទៅហើយសម្រាប់បុគ្គលិកក្រុមហ៊ុននានាតែងជួបប្រទះនឹងការងារច្រើនងាយធ្វើឲ្យឆាប់អស់កម្លំាងនិងមាន​សម្ពាធ។ ពេលខ្លះអ្នកអាចមានភាពមិនសប្បាយចិត្តនៅកន្លែងធ្វើការដោយ​សារតែបរិយាកាស​នៅកន្លែង​ធ្វើ​ការ​ជាដើម។ ប្រសិនបើអ្នកចង់ចៀសវាងការអស់កម្លំាងនៅកន្លែងធ្វើការ អ្នកគប្បីសាកនូវវីធីងាយៗ ៥ នេះ​។ វីធី​អស់ទំាងនោះនឹងជួយធ្វើឲ្យអ្នកមានភាពធូរស្រាលបានរួមមាន៖

១. ការគេង

ការគេងមិនលក់ជារោគសញ្ញាបង្ហាញថារាងកាយអ្នកកំពុងតែអស់ថាមពលហើយនៅពេលអ្នកគេងមិនគ្រប់គ្រាន់​ ខួរក្បាលអ្នកនឹងធ្វើការងារមិនបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជះឥទ្ធិពលមកដល់សុខភាព​និងមានការ​សម្រេច​ចិត្តមិនបានល្អទៀតផង។ ហេតុដូច្នោះហើយ ការគេងបានគ្រប់គ្រាន់គឺមានសារសំខាន់ណាស់​សម្រាប់​សុខ​ភាព​ផ្លូវកាយនិងផ្លូវចិត្ត។ យ៉ាងនេះហើយ ទើបបានជាធម្មតាគេតម្រូវមនុស្សគេងឲ្យបានពី​ ៧ ទៅ ៩ ម៉ោង​ក្នុងមួយថ្ងៃ។

២. ការធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណនឹងជួយដល់រាងកាយនិងចិត្តគំនិតរបស់អ្នក។ ការធ្វើ​លំហាត់ប្រាណ​ទៀងទាត់​ជួយ​កាត់​បន្ថយ​ភា​ពតានតឹងរបស់អ្នក ជួយឲ្យការចងចំាបានល្អ និង​បង្កើន​ផលិតភាពខ្លួនឯង។ មិនត្រឹមតែប៉ុណ្ណោះ វា​ជួយ​ឲ្យអ្នកថែរក្សាខ្លួនឯងបានល្អ ជួយឲ្យអ្នកឆាប់ភ្ញាក់​សម្រាប់​ធ្វើការនិងជួយការពារ​ភាព​នឿយ​ហត់​ដែល​បណ្តាល​មកពីភាពនឿយហត់។

រូបតំណាង

**៣. ការចេះលេងសើច**

អ្នកប្រហែលជាមិនដឹងទេថា ការចេះលេងសើចអាចធ្វើឲ្យអ្នកកាត់បន្ថយភាពតានតឹងបាន? តាមការសិក្សា​របស់​អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ការសើចជួយឲ្យរាងកាយអ្នកបញ្ចេញប្រព័ទ្ធប្រសាទជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស្មុគស្មាញ។ ហេតុដូច្នោះហើយ អ្នកត្រូវស្វែងរកឱកាសសម្រាប់ខ្លួនឯងសើចឲ្យបានច្រើន ព្យាយាម​បង្កើត​បរិយា​កាសសប្បាយៗជាមួយក្រុមការងារជាដើម។

រូបតំណាង

៤. ការចេះទាក់ទងជាមួយមនុស្សក្នុងសង្គម

ក្រៅពីម៉ោងធ្វើការ អ្នកគួរស្វែងរកពេលវេលាដើម្បីជជែកលេងជាមួយមិត្តភ័ក្តិតាមរយៈ​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ដូច​ជា ហ្វេសប៊ុក ថេឡេ​ក្រាម និងហ្ស៊ូមជាដើម។ ការធ្វើបែបនេះនឹងជួយបំពេញអារម្មណ៍របស់អ្នក។ ពិសេស​នៅ​ពេល​ចុង​សប្តាហ៍ គួរចំណាយពេលវេលាជាមួយគ្រួសារបង្កើតបរិយាកាសសប្បាយដូចជា ញុំាអាហារជុំគ្នា មើល​កុន លេងហ្គេម ច្រៀងចម្រៀង រំាកម្សាន្តជាដើម។

រូបតំណាង

៥. ការចេះបដិសេធចំពោះការងារ

នៅក្នុងអំឡុងពេលធ្វើការ ពេលខ្លះអ្នកអាចមានសម្ពាធនឹងការងារច្រើន។ ដូច្នេះ​ប្រសិន​បើអ្នក​មានកា​រងា​រច្រើន អ្នកគួរចេះដោះស្រាយរាល់ការងារណាដែលត្រូវបញ្ចប់មុន មានន័យថា ការងារណា​សំខាន់​ត្រូវតែ​បញ្ចប់​មុន។ ប្រសិនបើអ្នកមិនមានពេលវេលាគ្រប់គ្រាន់នោះទេ អ្នកគប្បីចេះ​និយាយបដិសេធខ្លះ ក្នុងករណីអ្នក​ធ្វើ​ការ​ងារ​នោះមិនទាន់ពេលវេលា។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកមានវេលា​សម្រាប់ដោះ​ស្រាយការងារ​បាន​សម​ស្រប​និងមិនផ្តល់សម្ពាធខ្លួនឯង៕

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

ធ្លាប់ជួបនៅ? មេល្អ និងមេអាក្រក់ មានចរិតពិសេសបែបណា (មានវីដេអូ)

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម