៣ តិចនិចបង្កើតបរិយាកាសបន្ទប់គេងឲ្យមានក្តីសុខនិងស្រួលខ្លួន
- 2020-05-20 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ តិចនិចបង្កើតបរិយាកាសបន្ទប់គេងឲ្យមានក្តីសុខនិងស្រួលខ្លួន
បន្ទាប់ពីត្រឡប់ពីធ្វើការនៅខាងក្រៅអស់រយៈពេលពេញមួយថ្ងៃ អ្នកប្រហែលជាអស់កម្លាំងខ្លំាង។ អ្នកខ្លះមានទម្លាប់ចេញទៅរកអីញុំា ដើរស្រូបយកខ្យល់អាកាស ហើយអ្នកខ្លះទៀតក៏ត្រឡប់មកសម្រាកនៅផ្ទះដោយក្តីស្ងប់ស្ងាត់។ ប្រសិនបើអ្នកគេងសម្រាកនៅក្នុងបន្ទប់បន្ទាប់ពីធ្វើការ ឬសិក្សាអស់កម្លាំងនោះ ខាងក្រោមនេះ ជា ៣ គន្លឹះងាយៗសម្រាប់បង្កើតបរិយាកាសក្នុងបន្ទប់របស់អ្នកមានផាសុកភាពនិងក្តីសុខចំពោះខ្លួនឯង។ ៣ ចំណុចខ្លីៗងាយៗនោះរួមមាន៖
១. បង្កើតឲ្យមានខ្យល់ចេញចូលក្នុងបន្ទប់
ប្រសិនបើក្នុងបន្ទប់របស់អ្នកពោរពេញទៅដោយរបស់របរច្រើនឬមានសភាពសើម អ្នកនឹងមានអារម្មណ៍ថាមិនស្រណុកខ្លួនគឺធ្វើឲ្យអ្នកមិនចង់រស់នៅតែម្តង។ ដូច្នោះ អ្នកគប្បីបោសសម្អាត រក្សាបន្ទប់ឲ្យមានខ្យល់ចេញចូលនិងមានសណ្តាប់ធ្នាប់ជានិច្ច។
២. បង្កើតឲ្យមានក្លិនល្អនៅក្នុងបន្ទប់
ដើម្បីឲ្យអ្នកមានអារម្មណ៍កាន់តែល្អបន្ទាប់ពីភាពនឿយហត់ពេញមួយថ្ងៃ អ្នកអាចជ្រើសយកក្លិនណាមួយមកដាក់តំាងក្នុងបន្ទប់អ្នក។ តែអ្នកពុំគួរជ្រើសរើសក្លិនណាដែលខ្លំាងពេកនិងមុតខ្លំាងពេកនោះទេ តែវាគួរតែជាក្លិនស្រាលស្រទន់ល្មម។ ពិសេសអ្នកគួរប្រើក្លិននោះ មុនពេលចូលគេងគឺធ្វើឲ្យអ្នកគេងលក់ស្រួលតែម្តង។
៣. គ្រែគេងស្រស់ស្អាតនិងមានអនាម័យ
ការជ្រើសរើសគ្រែគេងនិងប្រដាប់ប្រដាគេងក៏សំខាន់សម្រាប់អ្នកដែរដូចជា ពូក ខ្នើយ កម្រាលពូក ស្រោមខ្នើយជាដើម។ ប្រសិនបើអ្នកមានរបស់ល្អប្រើប្រាស់និងពណ៌ស្រស់ស្អាត តែបែរជាមិនគក់សម្អាតឲ្យបានញឹកញាប់នោះ វាអាចនឹងបង្កជាបញ្ហាដល់ស្បែកដូចជាកើតមុន ឈឺខ្នងជាដើម។ ហេតុដូចនេះ អ្នកគួរចៀសវាងញុំានំចំណីនៅកន្លែងគេង និងរក្សាឲ្យមានសណ្តាប់ធ្នាប់ក៏ដូចជាអនាម័យល្អ៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
គេងលក់ស្រួលដោយអាហារងាយរកប៉ុន្មានមុខនេះ សម្រាប់ស្រ្តីមានផ្ទៃពោះ