នៅ​លើ​ខ្លួន​មនុស្ស​ស្រី កន្លែង​ណា​ខ្លះ​ដែល​អាច​ធ្វើឲ្យ​ប្រុស​ៗ​លង់​ស្នេហ៍​បាន?

  • 2020-05-07 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ដូច្នេះ​ហើយ​បានជា​ផ្នែក​ណា​នៅ​លើ​ដង​ខ្លួនក៏​អាច​ទាក់ទាញភេទផ្ទុយគ្នា​ដែរ។ ចឹង​ចង់​ដឹង​អត់ថា ​តើ​កន្លែង​ណា​ខ្លះ​ទៅ​ដែល​អាច​​ធ្វើឲ្យ​ប្រុស​ៗ​លង់​ស្នេហ៍​ដក​ចិត្ត​មិន​រួច​?

១.ក្លិន​ក្រអូប៖ យើង​មាន​ក្លិន​ខ្លួន​ក្រអូប​ឈ្ងុយឈ្ងប់ គ្រាន់តែ​ពេល​យើង​ដើរ​កាត់​មុខ ឬ​នៅ​ក្បែរ​បុរស​ៗ គេ​នឹង​មាន​អារម្មណ៍​រសាប់រសល់ នៅ​មិន​ស្ងៀម​បាត់​ទៅ​ហើយ។

រូបតំណាង

**២.កាយវិការ​ស្ដាប់**៖ ពេល​នារីៗបង្ហាញ​កាយវិការ​បែប​យកចិត្ត​ទុក​ដាក់​ស្ដាប់​បុរស​និយាយ ហើយ​ទឹកមុខ​បែប​​ស្រទន់​អណ្ដែតអណ្ដូង នោះ​ជា​ពេល​ធ្វើឲ្យ​គេ​ជាប់ចិត្ត​នឹង​យើង​ខ្លាំង។

៣.ភាព​ក្រមិចក្រមើម៖ មនុស្ស​ស្រី​ទោះ​មិន​ស្អាត​ក៏​ដោយ ឲ្យតែ​មាន​ភាព​ក្រមិចក្រមើម ឬ​ចូលចិត្ត​ធ្វើ​ខ្លួន​ដូច​កូន​ក្មេង គឺ​អាច​ទាក់ទាញ​ចិត្ត​បុរស​បាន​គ្រប់គ្នា។

៤.ស្នាម​ញញឹម៖ គេ​ថា​មនុស្ស​ស្រី​ដែល​ស្អាត​បំផុត​នៅ​ពេល​សើច ឬ​ញញឹម​នេះ​ឯង។ ចឹង​ហើយ​បាន​ជា​អាច​ឆក់​យក​បេះដូង​មនុស្ស​ប្រុស​បាន​យ៉ាង​ងាយ គ្រាន់​តែ​ចោល​ស្នាម​ញញឹម​ចុង​មាត់​ទៅ​គេ។

រូបតំណាង

៥.ភាព​រួសរាយ​រាក់ទាក់៖ ស្ត្រី​ដែល​មាន​ចរិត​បែប​នេះ ទៅ​ដល់​ណា​ក៏​មាន​តែ​គេ​ស្រលាញ់​ចូលចិត្ត​ដែរ ហើយ​មនុស្ស​ប្រុស​ទៀត​សោត​រឹតតែ​លង់​ស្នេហ៍។

៦.កែវភ្នែក៖ ភ្នែក​អាច​បញ្ជាក់​ពី​អ្វី​ទាំងអស់​របស់​មនុស្ស​ស្រី​បាន។ បើ​ភ្នែក​យើង​ពោរពេញ​ដោយ​ពន្លឺ​ស្រស់​ថ្លា នោះ​ជា​ទី​ប្រាថ្នា​នៃ​បុរស​គ្រប់​គ្នា៕

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម