៣ មូលហេតុ​ដែល​គូ​ស្នេហ៍​គ្រប់​រូប​មិន​គួរ​ឈ្លោះ​គ្នា​តាម​សារ​ទូរសព្ទ បើ​មិន​ចង់​ឲ្យ​បញ្ហា​រឹត​តែ​ធំ

  • 2020-05-04 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខាង​ក្រោ​ម​នេះ​គឺ​ជា​មូលហេតុ​ជ្រាលជ្រៅ​ទាំង​៣ ដែល​អ្នក​មិន​គួរ​យក​ជម្លោះ​មក​ឈ្លោះ​តាម​សារ​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​ឡើយ បើ​មិន​ចង់​ឲ្យ​ចំណង​មនោសញ្ចេតនា​របស់​ខ្លួន​ប្រេះ​រឹត​តែ​ធំ។

រូបតំណាង

**១. មិន​មាន​សុជីវធម៍**

គូ​ស្នេហ៍​មិន​តិច​ឡើយ​ដែល​ជ្រើស​យក​ការ​ឈ្លោះ​គ្នា​តាម​រយៈ​សារ ឬ​ឆាត ព្រោះ​ពួក​គេ​ជឿ​ថា​​នេះ​គឺ​ជា​ការ​ដោះ​ស្រាយ​ឆ្លាត​វៃ​មួយ។ ដោយ​មិន​ចាំ​បាច់​ជួប​មុខ​គ្នា ឬ​ទ្រាំ​មើល​អាការៈ​ខឹង​សម្បារ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាងណាក្ដី នេះ​គឺ​ជា​ដំណោះ​ស្រាយ​ដែល​មិន​មាន​សុជីវធម៍ ដ្បិត​អ្នក​មិន​ត្រឹម​តែ​មិន​ឲ្យ​ឱកាស​គេ​បក​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ អ្នក​ក៏​គ្មាន​ឱកាស​បាន​បក​ស្រាយ​ឲ្យ​បាន​ក្បោះក្បាយ​ដូចគ្នា ដ្បិត​អក្សរ​សារ​គ្មានអារម្មណ៍​នោះ​ឡើយ មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ពិត​នៃ​អ្នក​កំពុង​សេរសេរ​នោះ​ទេ។

រូបតំណាង

២. មិន​អាច​ផ្ដោត​អារម្មណ៍​លើ​បញ្ហា​បាន

ការ​ឈ្លោះ​គ្នា​តាម​សារ​នេះ ធ្វើ​ឲ្យ​អ្នក​មិន​អាច​ផ្ចង់​អារម្មណ៍​ដោះ​ស្រាយ​បញ្ហា​បាន​ដូច​ពេល​ជួប​គ្នា​និយាយ​មុខ​ទល់​មុខ​ឡើយ។ ដោយ​ភាគ​ច្រើន​ អ្នក​ដែល​ឈ្លោះ​គ្នា​តាម​សារ​នេះ បើ​មិន​កំពុង​ជាប់​ធ្វើ​ការ ក៏​រវល់​នឹង​អ្វី​មួយ​ដែរ។ កត្តា​នេះ​ ធ្វើ​ឲ្យ​អ្នក​អាច​ក្ដៅ​ក្រហាយ​រឿង​ច្រើន​ក្នុង​ពេល​តែ​មួយ ធ្វើ​ឲ្យ​ជម្លោះ​របស់​អ្នក​ទាំង​២រឹត​តែ​ធំ។

រូបតំណាង

៣. មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ពិត​បាន

មិន​ថា​សារ​ជា​អក្សរ ឬ​ជា​សំឡេង​នោះ​ទេ គឺ​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ពិត១០០%​នោះ​ឡើយ។ មាន​រឿង​ក្នុង​ចិត្ត​ជា​ច្រើន​ដែល​មិន​អាច​បង្ហាញ​តាម​រយៈ​អក្សរ ឬ​សំឡេង​បាន​ទាំង​ស្រុង។ ហើយ​ក៏​មាន​រឿង​មិន​តិច​ឡើយ​ដែល​អាច​បង្ហាញ​ចេញ​បាន​តែ​ពេល​នៅ​តទល់​នឹង​គ្នា​ប៉ុណ្ណោះ។ សរុប​សេចក្ដី​មក បើ​ជម្លោះ​ដែល​មិន​អាច​ដោះ​ស្រាយ​បាន យក​ល្អគឺ​គូ​ស្នេហ៍​ទាំងអស់​គួរ​ណាត់​គ្នា​ចេញ​ក្រៅ ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រេច ចៀស​វាង​នៅ​តែ​ផ្ញើ​សារ​ទៅ​មក តែ​ដោះ​ស្រាយ​អ្វី​មិន​ចេញ៕

រូបតំណាង

អានបន្ត៖ ​ នាងចាកចេញមិនមែនដោយសារចិត្តដាច់ តែមកពីទង្វើឆោតល្ងង់ ១០ យ៉ាងរបស់អ្នកហ្នឹងហើយ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម