បះ​សក់​ជាមួយ ទង្វើ​ដែល​អតីត​មិត្ត​ស្រីកំណត់ឲ្យ Kim Soo Hyun ដាច់​ខាត​ត្រូវ​ធ្វើ​ដាក់​នាង

  • 2020-04-30 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ក្រោយ​ពេល​ឃើញ សំបុត្រ​មួយ​ច្បាប់​​ដែល​អតីត​សង្សារ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Kim Soo Hyun ត្រូវ​ធ្វើ​នៅ​ពេល​ស្រលាញ់​នាង។

បណ្ដាញ​ព័ត៌មាន Dispatch បាន​ធ្វើ​ឲ្យ​ទស្សនិកជនភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ប្រភព​មួយ​នេះ បាន​ប្រកាស​ពី សំបុត្រ​កាល​ពី​១២ឆ្នាំ​មុនរបស់​អតីត​មិត្ត​ស្រី​របស់​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​កូរ៉េ Kim Soo Hyun។​ តាម​នោះ​ដែរ នៅ​ក្នុង​សារ​នេះ សង្សារ​របស់​តួ​រឿង សង្សារ​ខ្ញុំ​ជាមនុស្ស​ភពផ្ដាយ បាន​មាន​សំណូមពរ​មួយ​ចំនួន​ដែល​ហួសហេតុ មិន​អាច​ធ្វើ​បាន​ចំពោះ​ប្រុស​ស្អាត​ខាង​លើ។

សារ​លំអិត​មាន​ន័យ​ដូច​តទៅ៖

“បង​ត្រូវ​តែ​ពិបាក​ចិត្ត​ដោយ​សារ​ខ្ញុំ ចង់​ស្លាប់​ដោយ​សារ​ខ្ញុំ មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ​ដោយ​សារ​ខ្ញុំ។ ទោះ​បី​ជា​បង​មើល​ឃើញ​អ្នក​ណា​ក៏​ដោយ បង​ត្រូវ​តែ​គិត​ពី​ខ្ញុំ និង​សំខាន់​បំផុត បង​មិន​ត្រូវ​សង្ស័យ​ខ្ញុំ​ឡើយ។ បង​មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជីវិត​ខ្ញុំ​ឡើយ ព្រោះ​វា​រំខាន​ខ្លាំង​ណាស់។ ខ្ញុំ​ពូកែ​ជេរ​ខ្លាំង​ណាស់ បង​ដឹង​ស្រាប់​ហើយ។ តែ​ពេល​ខ្ញុំ​ត្រូវ​ការ​បង បង​ត្រូវ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ខ្វះខាតមនោសញ្ចេតនា​ខ្លាំង​ណាស់។ បង​ត្រូវ​តែ​រហ័សរហួន​ព្រោះ​ ខ្ញុំ​ជា​មនុស្ស​ចិត្ត​ក្ដៅ។ ហើយ​បង​ត្រូវ​ទិញ​ថ្នាំ​ឲ្យខ្ញុំ ព្រោះ​ខ្ញុំ​ឧស្សាហ៍ឈឺ។ ចង្វាក់​បេះដូង​ខ្ញុំ​មិន​ប្រក្រតី​ទេ ត្រូវ​តែ​វះ​កាត់។ បាន​ហើយ ឥលូវ​ព្យាយាម​ស្រលាញ់​ខ្ញុំ​ទៅ បើ​បង​មិន​អាច​ស្រលាញ់​បាន​ទេ មាន​តែ​បោះបង់។ ដល់​ពេល​នោះ​ ខ្ញុំ​នឹងយំ​ដោយ​សារ​បង។ ពីអតីត​មិត្ត​ស្រីបង”

ក្រោយ​ពេល​សារ​នេះ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ អ្នក​គាំទ្របានលាន់​មាត់​ថា នារី​រូប​នេះ ជា​ប្រភេទ​ដែល​នៅ​តោង​ទាម​សង្សារ​ចាស់ ​ទោះ​បី​ជា​ពួកគេ​បែក​គ្នា​ហើយ​ក៏​ដោយ ហើយ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​គេ​ខ្លាច​ជា​ខ្លាំង៕

អានបន្ត៖ ​ ថា​បាន​គឺ​ធ្វើ​បាន ស្រី​ស្អាត​ម៉ាឡេស៊ី ប្ដេជ្ញា​ចិត្ត​សម្រក​ពី ១២២​គីឡូ ឡើងស្អាត​មើល​មិន​ស្គាល់

ប្រភព៖ Koreaboo | Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម