ទង្វើ ៥ យ៉ាងបង្ហាញថាបុរស មិនទាន់ស្រលាញ់អ្នកអស់ពីបេះដូងគេទេ
- 2020-04-23 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើ ៥ យ៉ាងបង្ហាញថាបុរស មិនទាន់ស្រលាញ់អ្នកអស់ពីបេះដូងគេទេ
មនុស្សស្រីពិតជាទាមទារការស្រលាញ់ច្រើនៗពីដៃគូ តែបុរសមិនបានគិតបែបនោះឡើយ ព្រោះគេគិតថា គ្រាន់តែស្រលាញ់មួយមុខគឺបានហើយ។ ដូចនេះ កញ្ញា សូមបង្ហាញជូនមិត្តនារីៗឲ្យចេះសងមើលកាយវិការ ៥ យ៉ាងនេះរបស់សង្សារ បើមានមែន នោះមានន័យថាគេស្រលាញ់អ្នកមិនអស់ពីបេះដូងឡើយ៖
១.មិនដែលមានភាពផ្អែមល្ហែមជាមួយគ្នា
ការដែលបុរសធ្វើរឿង sweet sweet ដាក់ វាត្រូវបានគេជឿជាក់ថាដៃគូមានក្ដីស្រលាញ់ជ្រាលជ្រៅ ផុសចេញពីបេះដូងពិតៗ។ តែបើគេធ្វើឫកហីៗ មិនខ្វល់ថ្ងៃពិសេស ឬមិនពិសេសវិញ នោះបញ្ជាក់បានថា សង្សារគឺមិនសូវស្រលាញ់អ្នកឡើយ។
**២.មិនចាប់អារម្មណ៍ពីទង្វើអ្នក**
ទោះជាដើរផ្សារជាមួយគ្នា ហើយអ្នកបង្ហាញឫកពាថាចង់បានរបស់អ្វីមួយ តែគេបែរជាមិនខ្វល់ និងចាប់អារម្មណ៍ចង់ទិញជូនអ្នក។ កាយវិការបែបនេះបញ្ជាក់យ៉ាងច្បាស់ថា មិត្តប្រុសមិនទាន់ស្រលាញ់អ្នកអស់ពីចិត្តគេទេ ព្រោះបើស្រលាញ់ខ្លាំង នឹងសួរនាំថាអ្នកចង់បានអ្វីខ្លះហើយ។
៣.មានរឿងលាក់បាំងពីអ្នក
ប្រសិនបើគេចាត់ទុកអ្នកជាមិត្តស្រីពិតនោះ មិនមែនគ្រប់រឿងរ៉ាវគឺគេព្យាយាមមិនប្រាប់អ្នកសោះ ហើយទុកឲ្យអ្នកដឹងរឿងពីអ្នកដទៃវិញ។ សួរថាទំនាក់ទំនងបែបនេះ តើមានន័យអ្វីសម្រាប់អ្នក បើមិនដឹងថាសង្សារខ្លួនមានបញ្ហាអ្វីខ្លះផងនោះ។
៤.ព្យាយាមកុំឲ្យគេដឹងថាអ្នកជាសង្សារគេ
មិនត្រឹមតែមានរឿងលាក់បាំងប៉ុណ្ណោះទេ សូម្បីតែឋានៈជាសង្សារ ក៏គេមិនផ្ដល់ឲ្យដែរ ខណៈដែលសេពគប់គ្នាមករាប់ឆ្នាំហើយ។ នោះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា គេមិនចង់ឲ្យអ្នកដទៃដឹងពីរឿងរ៉ាងនៃទំនាក់ទំនងស្នេហាអ្នកឡើយ ឬអាចនិយាយបានម្យ៉ាងទៀតថា គេមិនប្រាប់អ្នកដទៃថាខ្លួនមានសង្សារ ព្រោះទុកផ្លូវទាក់ទងស្រីផ្សេង។
៥.គ្មានភាពច្បាស់លាស់
បើមិនប្រាប់អ្នកដទៃក៏ហីទៅចុះ ឲ្យតែសាមីខ្លួនច្បាស់លាស់ថា មានអ្នកជាមិត្តស្រី តែសម្ដីគេទោះនិយាយគ្នាតែពីរនាក់ ក៏គ្មានភាពប្រាកដប្រជាថាអ្នកជាដៃគូ។ មួយវិញទៀតអ្នក និងមិត្តភ័ក្ដិដទៃគឺគ្មានអ្វីខុសគ្នា ឬពេលខ្លះមានតែមិត្តភ័ក្ដិសំខាន់ជាងអ្នក៕
ចុចអាន៖រឿង ៧ យ៉ាងដែលមនុស្សស្រីមិនគួររំពឹងចង់បានតែពីមនុស្សប្រុសឡើយ