រៀបការហើយ ទើបដឹងប្រពន្ធដែលមានផ្ទៃពោះនោះ គឺជាមនុស្សប្រុសសោះ
- 2019-12-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការហើយ ទើបដឹងប្រពន្ធដែលមានផ្ទៃពោះនោះ គឺជាមនុស្សប្រុសសោះ
ហេតុការណ៍មួយបានធ្វើឲ្យប្រជាជនចិនហួសចិត្តជាខ្លាំងននៅពេលវាត្រូវបានកប់បាត់អស់រយៈពេល៤ឆ្នាំ ហើយគាស់ឡើងវិញ ព្រោះល្បិចបោកប្រាស់នេះសាហាវខ្លាំងពេក។
ហេតុការណ៍ខាងលើបានកើតឡើងតាំងពីឆ្នាំ ២០១៥ ប៉ុន្តែដោយសារការស៊ើបអង្កេតថ្មីទើបធ្វើឲ្យរឿងនេះត្រូវគេជីកកកាយឡើងវិញ។ តាមនោះដែរ បុរសម្នាក់នៅស្រុក Hai Yang ខេត្ត Hunan ប្រទេសចិន បានរកឃើញថា ប្រពន្ធដែលខ្លួនទើបរៀបការនោះ បាត់ខ្លួន នៅពេលស៊ើបចុះ ស៊ើបឡើងលោកសឹងតែមិនជឿនៅពេលដឹងថា ប្រពន្ធខ្លួនតាមពិតជាបុរសសោះ។
ជាក់ស្ដែង បុរសត្រកូល Wang ខាងលើបានស្គាល់ប្រពន្ធខ្លួនតាមអនឡាញ ក្រោយពេលស្រលាញ់គ្នា ពួកគេបានណាត់ជួបខាងក្រៅ។ ស្រាប់តែថ្ងៃមួយ នារីឈ្មោះ Miao Xiao Man ប្រាប់សង្សារខ្លួនថា នាងមានកូនហើយ ហើយចង់ឲ្យលោករៀបការនឹងនាង។ ក្រោយមក ខាងប្រុសក៏ពិភាក្សានឹងគ្រួសារពីរឿងនេះ។
នៅខែតុលា ឆ្នាំ២០១៥ មង្គលការដ៏ធំមួយត្រូវបានរៀបចំឡើងនៅស្រុកកំណើតខាងប្រុស។ ប៉ុន្តែ៣ថ្ងៃក្រោយ ទើបលោក Wang ដឹងថាប្រពន្ធរបស់ខ្លួន បាត់ខ្លួនបាត់ទៅហើយ។ គ្រួសារខាងប្រុសស្មានប្ដីប្រពន្ធឈ្លោះគ្នា ក៏មិនបានប្ដឹងប៉ូលិសឡើយ។
ប៉ុន្តែនៅពេលថ្មីៗណេះ មានហេតុការណ៍បោកបញ្ឆោតមួយទៀតនៅក្នុងខេត្តដដែល មានឈ្មោះដូចនារីខាងលើតែម្ដង។ ដោយនារីខាងលើបានមានទំនាក់ទំនងជាមួយបុរសម្នាក់ ហើយបានសំណូមពរឲ្យលោកផ្ញើលុយជាច្រើន ច្រើនសាររហូតឡើងដល់ជិត៥០០០ដុល្លារ ហើយក៏បាត់ខ្លួនបាត់។ ក្រោយមកលោកក៏ប្ដឹងប៉ូលិសឲ្យស្វែងរកនាង។ គេបានរកឃើញនាងនៅហាងអ៊ីនធឺណិតមួយ ប៉ុន្តែក្នុងរូបរាងជាមនុស្សប្រុស។
ក្រោយពេលធ្វើការស៊ើបអង្កេតរួច ទើបគេដឹងថា ជនបោកប្រាស់ខាងលើគឺជាមនុស្សប្រុស ដោយមានឈ្មោះពិត ថា Miao Dong Dao អាយុ២៧ឆ្នាំ។ នៅពេលឆែកឆេរផ្ទះ គេរកឃើញសក់ពាក់ និងគ្រឿងបន្លំធ្វើស្រីជាច្រើន។ ជនដៃដល់បានសារភាពថា ខ្លួនបានប្រកបរបរបោកប្រាស់នេះតាំងពីយូរមកហើយ ហើយបានបោកបុរសចំនួន១១នាក់បានសំរេចហើយ៕