​គួរ​អនុវត្ត​វិធី​ទាំង​នេះ ដើម្បី​សម្រួល​ដល់​ការ​រំលាយអាហារ

  • 2019-11-19 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រំលាយ​អាហា​រ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​រាង​កាយ។​ វា​មាន​នាទី​បំបែក​អាហារ​ដែល​អ្នក​បរិភោគ​ ដើម្បី​ឱ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ទាំង​នោះ។ ថ្វី​ដ្បិតតែ​ការ​រំលាយ​អាហារ​នេះ ជា​មុខងារ​ដែល​រាង​កាយ​ធ្វើ​ដោយ​ស័្វយ​ប្រវត្តិ ប៉ុន្តែ​មាន​វិធី​ខ្លះ​ ដែល​យើង​អាច​អនុវត្ត​ដើម្បី​ជួយ​ពន្លឿន​ល្បឿន​របស់​វា​ និង ឱ្យ​រាង​កាយ​ដំណើរការ​បាន​ល្អ​ផង​ដែរ។

១. ឧស្សាហ៍​ហាត់​ប្រាណ

រូបតំណាង

ការ​ធ្វើ​លំ​ហាត់​ប្រាណ​ជា​ប្រចាំ​ ជួយ​ធ្វើ​ឱ្យ​អាហារ​ដែល​នៅ​ក្នុង​រាង​កាយ​ ងាយ​រំលាយ ព្រោះ​វា​បង្កើត​ជា​ចលនា​នៅ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ​ អ្នក​គួរ​ហាត់​ប្រាណ​ក្រោយ​ការ​ញុំាំ​អាហារ​យ៉ាង​តិច​ណាស់​មួយ​ម៉ោង។ ​​

២. គេង​ឱ្យ​បាន​គ្រប់​គ្រាន់​

រូបតំណាង

ពេល​អ្នក​សម្រាក វា​ក៏​អាច​ជួយឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​សម្រាក និង​ ជួយ​ឱ្យ​វា​បំពេញ​នូវ​មុខងារ​បាន​កាន់​តែ​ល្អ។ យ៉ាង​ណា​មិញ អ្នក​មិន​គួរ​គេង​ភ្លាម ក្រោយ​ពី​បរិភោគ​ហើយ​នោះ​ទេ គួរ​ចាំយ៉ាង​តិច​ ៣​ម៉ោង ទើប​អាច​គេង​បាន​។

៣. ផឹក​ទឹក​ឱ្យ​បាន​ច្រើន​

រូបតំណាង

ការ​ដែល​រាង​កាយ​របស់​អ្នក​មាន​ផ្ទុក​ជាតិ​ទឹក​គ្រប់​គ្រាន់ ​គឺ​ជា​រឿង​​សំខាន់​។ ជាតិ​ទឹក​ជួយ​ជម្រុញ​ឱ្យ​កម្ទច​កម្ទី​នៅ​ក្នុង​រាង​កាយ​ឆាប់​ធ្វើការ​រំលាយ និង ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ផង​ដែរ។

៤. បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ (fiber)

រូបតំណាង

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ជាតិ​កាក​សរសៃ​គឺ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​​ជួយ​លុប​បំបាត់​បញ្ហា​ទល់​លាមក។ ដូចនេះ វា​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​រំលាយ​អាហារ​នៅ​ក្នុង​រាង​កាយ។ ​ជាតិ​កាក​សរសៃ ភាគ​ច្រើន​មាន​នៅ​ក្នុង​អាហារ​ដូចជា បន្លែ ផ្លែ​ឈើ​ និង​ ពពួក​គ្រាប់​ធញ្ញជាតិ​ជាដើម​។​

៥. បរិភោគ​កុំ​ឱ្យ​ឆ្អែត​ជ្រុល

រូបតំណាង

អានបន្ត៖ មិនត្រឹមតែមានរសជាតិឆ្ងាញ់ ពោតបារាំងនៅមានអត្ថប្រយោជន៍ដ៏ម្លឹង?

ប្រភព៖ Wikihow ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម