Wow! ឆ្ងាញ់មាត់ទៀតហើយ ពិព័រណ៍អាហារកម្ពុជា ត្រៀមបង្ហាញម្ហូបពិសេសៗប្រចាំភ្នំពេញ

  • 2019-10-18 08:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលចិត្តញ៉ាំអាហារ ប្លែកៗ ឆ្ងាញ់ៗមែនទេ? ឆាប់ៗនេះ អ្នកនឹងបានរីករាយជាមួយ កម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នៅទីក្រុងភ្នំពេញដែលមានទីតាំងនៅផ្សារ អូឡាំព្យា (Olympia Mall) ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា រហូត​ដល់ ៥ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ១០ ព្រឹកដល់ ៩យប់។

ពិព័រណ័នេះមានប្រមូលផ្តុំដោយអាហារឆ្ងាញ់ៗ ជាច្រើនមុខ ច្រើនស្តង់មិនត្រឹមតែប៉ុណ្ណោះស្ដាប់តន្ត្រីពីរោះៗ ជាមួយក្រុមចម្រៀង Original Song រៀងរាល់ល្ងាច។

កាន់តែអស្ចារ្យសម្រាប់អតិថិជនដែលមានហាងអាហារ ហើយចង់ជួលស្តង់ដាក់លក់ ដើម្បីឲ្យមានអតិថិជនស្គាល់កាន់តែច្រើននោះ ពិតជាពិសេសជាមួយតម្លៃថោកសមរម្យដែលមិនធ្លាប់មានពីមុនមក។ ក្នុងនោះអ្នកនឹងចំណេញលើសពីចំណេញជាមួយកម្មវិធីតាំងពិព័រណ៍អាហារដ៏ធំមួយនេះដូចជា៖

  • ម្ចាស់ហាង ឬអ្នកដែលចង់បញ្ចេញស្នាដៃដាក់តាំងម្ហូបអាហាររបស់ខ្លួន នឹងអាចរកប្រាក់ចំណូលច្រើនតែចំណាយតិច

  • ស្តង់នឹងមានដាក់ជួលក្នុងតម្លៃសមរម្យ គឺត្រឹមតែ ៣៥០ ដុល្លាប៉ុណ្ណោះក្នុងមួយសប្ដាហ៍

  • ជាឱកាសល្អក្នុងការដាក់តាំងបង្ហាញ ផលិតផលថ្មី ឬហាងថ្មីដើម្បីឲ្យមានអ្នកស្គាល់កាន់តែច្រើន

  • ទាក់ទាញអតិថិជនថ្មីៗ ដោយមានការដាក់ឲ្យភ្លក់ដោយឥតគិតថ្លៃ ជូនកាដូផ្សេងៗ ព្រមទាំងមានការបញ្ចុះតម្លៃជាច្រើនទៀត

  • អាចនឹងជួប បង្ហាញផលិតផលទៅដៃគូររកជំនួញជាច្រើន

  • ទទួលបានការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកជួលស្ដង់ ១០ នាក់ដំបូង

  • មិនបារម្ភរឿងលក់មិនដាច់ ព្រោះក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានមនុស្ស ៥០០០ នាក់ ចូលរួមផងដែរ

  • មិនបាច់ភ័យព្រួយ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ព្រោះGrab នឹងផ្ញើសារទៅកាន់អ្នកប្រើប្រាស់ ចំនួន ២០០,០០០នាក់នៅទីក្រុង ក្នុងកំឡុងពេលថ្ងៃព្រឹត្តិការណ៍។

ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ 360 Event ដែលតែងតែនាំមកនូវពិព័រណ៍ល្បីៗ និងជោគជ័យជាច្រើន ដែលមានការទទួលស្គាល់ពីអតិថិជន នៅផ្សារទំនើបអ៊ីអនចាប់តាំងពីឆ្នាំ ២០១៤ មក។ ដូច្នេះប្រញាប់រួសរាន់ឡើង ព្រោះចំនួននៃការដាក់តាំងពិព័រណ៍គឺមានកំណត់។

សម្រាប់អ្នកលក់ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះ នៅ forms.gle/izfchgsCkhnr3TKQ8 ដើម្បីឈ្នះការបញ្ចុះតម្លៃស្តង់ដ៏ធំ ។

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម