តារា​ស្រី​វ័យ​ជិត​៤០​ឆ្នាំ ប្រដេញសម្រស់នឹង Jennie ក្រុម BlackPink ពេល​បង្ហាញ​មុខ​ក្នុង​ពេល​តែ​មួយ

  • 2019-10-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​ជ្រេ​ច្រើន​ហើយ​ក៏​ដោយ តែ​តារា​សម្ដែ​ង​ស្រី​ជួរ​មុខ​កូរ៉េ Han Ye Seul នៅ​តែ​ទទួល​បាន​ការ​សរសើរ និង​វាយ​តម្លៃ​ថា​ស្អាត​ជាង​តារា​ស្រករ​ក្រោយ​ដែល​មាន​វ័យ​តិច​ជាង​ខ្លួន​ជាង​១០​ឆ្នាំ។

តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង Jennie នៃ​ក្រុម​ចម្រៀង BlackPink ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ Incheon ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ដើម្បី​ទៅ​បំពេញ​ការងារ​ក្រៅ​ស្រុក​របស់​ខ្លួន។ បង្ហាញ​មុខ​ក្នុង​ពេល​តែ​មួយ​ជា​មូយ​ម្ចាស់​បទ Solo គឺ​កំពូល​តារា​សម្ដែង​ស្រី​ជើង​ចាស់ Han Ye Seul ដោយ​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ក៏​ចេញ​ដំណើរ​ទៅ​ក្រៅ​ស្រុក​ដូច​គ្នា ដើម្បី​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។ ទោះ​បី​ជា​មាន​វ័យ​ជិត​៤០​ឆ្នាំ​ហើយ​ក៏​ដោយ តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​មាន​រាង​ដែល​ធ្វើ​ឲ្យ​គេ​ចង់​បាន​ដូច​គ្នា។

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​វាយ​តម្លៃ​ថា ទោះ​បី​ជា​មាន​វ័យ​ច្រើន​ជាង​តារា​ប្អូន​ដល់​ទៅ​១៥​ឆ្នាំ តែ​តួ​រឿង Birth of a Beauty នៅ​តែ​លេច​ធ្លោ និង​ស្អាត​ជាង​តារា​ស្រករ​ក្រោយ​ទៀត​ផង ដោយ​សារ​សម្រស់​មិន​ចេះ​ចាស់​របស់​ខ្លួន៕

ចុចអាន៖ ​​ នៅ​ពេល​តារាស្រី​ជួរ​មុខ​ចិន និង​កូរ៉េ​ឈរ​ក្បែរ​គ្នា អ្នក​ណា​លេចធ្លោ​ជាង?

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel