តេស្តសាកល្បង៖ តើមនុស្សប្រុសមើលមកអ្នកជានារីប្រភេទណា?

  • 2019-07-25 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ទេ​ថា​ ពេល​ជួប​គ្នា​ដំបូង​ឬ​ទើប​តែ​ស្គាល់​គ្នា​ មនុស្ស​ប្រុស​មើល​មក​អ្នក​ជា​មនុស្ស​ស្រី​បែប​ណា?

ខាង​ក្រោម​នេះ​គឺ​ជា​តេស្ត​សាក​ល្បង​ដើម្បី​​បង្ហាញ​ពី​ការ​វាយ​តម្លៃ​របស់​អ្នក​ដទៃ​មក​លើ​រូប​អ្នក។ ដំបូង​គ្រាន់​តែ​រើស​យក​រូប​ភាព​មួយ​ក្នុង​ចំណោម​រូប​ភាព​ទាំង​​៣ ដែល​មាន​ពិន្ទុ​ខុស​ៗ​គ្នា​ទៅ​តាម​សំណួរ​និមួយៗ។ បន្ទាប់​មក​ពេល​ជ្រើសរើស​រួចរាល់​​អស់​ហើយ ត្រូវ​បូក​ពិន្ទុ​សរុប​ចុង​ក្រោយ ដើម្បី​ដឹង​ពី​លទ្ធផល។

***បញ្ជាក់៖ ខាងក្រោម​នេះ គ្មាន​ចម្លើយ​ខុស​ឬ​ត្រូវ​ឡើយ សំខាន់​ត្រូវ​ជ្រើស​រើស​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ។

#១

#២

#៣

#៤

#៥

#៦

#៧

#៨

#៩

#១០

តើ​អ្នក​​បូក​សរុប​ពិន្ទុ​ហើយ​ឬ​នៅ?

បើ​អ្នក​ទទួល​​បាន​ចាប់​ពី ០-៣០ ពិន្ទុ៖

មនុស្ស​ប្រុស​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​គួរ​ឲ្យ​ស្រលាញ់។ ពួក​គេ​សប្បាយ​រីករាយ​​​នឹង​នៅ​ជិត​អ្នក និង​ចង់​ចំណាយ​ពេល​នៅ​ក្បែរ​អ្នក​ឲ្យ​បាន​ច្រើន​​។ ប៉ុន្តែ​បើ​អ្នក​ចង់​បង្កើន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង គួរ​ព្យាយាម​ធ្វើ​អ្វី​ដែល​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក។ អាច​ជា​ការ​ផ្លាស់​ប្តូរ​របៀប​តុបតែង​ខ្លួន​ដូច​ជា ពាក់​ស្បែក​ជើង​មាន​​កែង​ លាប​ក្រែម​តិច​ៗ ច្បាស់​ជា​ស្អាត​ប្លែក​ភ្នែក​តែ​ម្តង។​

បើ​អ្នក​ទទួល​​បាន​ចាប់​ពី ៣៥-៦៥ ពិន្ទុ៖

មនុស្ស​ប្រុស​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ស្រស់​ស្អាត។ គាត់​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​លើ​របៀប​តុប​តែង​ខ្លួន​និង​អត្តចរិត​​របស់​អ្នក។ អ្នក​ជា​មនុស្ស​ស្រី​ស្អាត​បាត​ ប៉ុន្តែ​មិន​ចូល​ចិត្ត​ធ្វើ​ខ្លួន​រាល់​ថ្ងៃ​ពេក​ទេ គឺ​អាស្រ័យ​ទៅ​តាម​​កាលៈទេសៈ​និមួយ​​ៗ។ ​

បើ​អ្នក​ទទួល​​បាន​ចាប់​ពី ៧០-១០០ ពិន្ទុ៖

មនុស្ស​ប្រុស​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ទាក់ទាញ​ចិត្ត។ នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ អ្នក​តែង​ជឿជាក់​ខ្ពស់​ ហើយ​គ្មាន​បុរស​​ណា​ដែល​ថា មិន​ចាប់​អារម្មណ៍​អ្នក​​នោះ​ឡើយ។ យ៉ាង​ណា​មិញ អ្នក​គួរ​​កាត់​បន្ថយ​ភាព​ទាក់​ទាញ​​និង​ការ​ចង់​បាន​ចំណាប់​អារម្មណ៍​ចេញ​ខ្លះ​ទៅ ពុំ​ដូច្នោះ​ទេ​មនុស្ស​គ្រប់​គ្នា​​នៅ​ជុំវិញ​ខ្លួន មិន​អាច​មើល​ឃើញ​ពី​តម្លៃ​ពិត​របស់​អ្នក​ឡើយ។

ចុះ​អ្នក​វិញ ចូល​ក្នុង​​ប្រភេទ​ទី​ប៉ុន្មាន​ដែរ?

ចុចអានបន្ត៖ Unfriend ចោលឲ្យហើយមនុស្ស ៦ ប្រភេទនេះ នៅលើហ្វេសប៊ុក

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម