សម្រាល​កូន​ទី​២​ទើប​បាន​តែជាង​​១​ខែ ម៉ារីម៉ា​ត្រលប់​មក​វិញ​ស្អាត​ឥត​ទាស់

  • 2019-06-07 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​របស់​អ្នក​ម្ដាយ​កូន​២ កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera នៅ​តែ​ធ្វើ​ឲ្យ​គេ​លង់​ស្រលាញ់​មិន​បាន។

កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា​មុន​នេះ តារា​សម្ដែង​ស្រី​លំដាប់ A ហ្វីលីពីន Marian Rivera បាន​សម្រាល​បុត្រ​ទី​២​របស់​ខ្លួ​ដោយ​ជោគជ័យ។ ខុស​ពី​​ការ​ឆ្លង​ទន្លេ​លើក​ទី​១ ដែល​នាង​បានចំណាយ​ពេល​សម្រាក​ជិត​កន្លះ​ឆ្នាំ​នោះ នៅ​លើ​ក​នេះ ស្រី​ស្អាត​វ័យ​៣៤​ឆ្នាំ បាន​ត្រលប់​ចូល​សិល្បៈ​វិញ​យ៉ាង​លឿន។

តាម​នោះ​ដែរ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ពោល​គឺ​មិន​ទាន់​បាន​២​ខែ​ស្រួល​បួល​ក្រោយ​ឆ្លង​ទន្លេ​ផង​ អ្នក​ម្ដាយ​កូន​២​បាន​ចាប់​ផ្ដើម​ថត​ស្ពត​ពាណិជ្ជកម្ម​ថ្មី​ហើយ។ រីឯ​សម្រស់​វិញ ទោះ​ទើប​កើត​ហើយ​ក្ដី​ ក៏​គេ​សង្កេត​ឃើញ​ថា នាង​មិន​បាន​ប្លែក​អ្វី​ច្រើន​ទេ ក្រៅ​ពី​រាង​មាន​សាច់​ជាង​មុន​តិច​តួច៕

​ចុច​អាន៖ ភ្លឹកនឹងសម្រស់ម៉ារីម៉ា មើលកាន់តែយូរកាន់តែលង់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel