រោគសញ្ញាធម្មតាៗទាំង ៦ បង្ហាញថាអ្នកកំពុងឆ្លងមេរោគក្នុងតម្រងនោមដោយមិនដឹងខ្លួន

  • 2019-06-07 07:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​មិន​ព្យាបាល​ភ្លាម​ៗ​ទេ​ ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​នឹង​ជួប​ផល​វិបាក​ហើយ​អាច​ឲ្យ​អ្នក​ស្លាប់​បាន​។​ ដូច្នេះ​កុំ​ព្រងើយ​កន្តើយ​បើ​សិន​ជា​ឃើញ​ខ្លួន​ឯង​មាន​បញ្ហា​ដូច​ខាង​ក្រោម​៖ ​

មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​តម្រង​នោម​ឆ្លង​មេរោគ

ជា​ទូទៅ​ ជំងឺ​នេះ​មាន​ប្រភព​មក​ពី​ការ​ឆ្លង​មេរោគ​ពី​បំពង់​ទឹក​នោម​ដែល​ទាប​(ក្នុង​ប្លោក​នោម​ និង​ទឹក​នោម​) ហើយ​បាក់តេរី​នឹង​រីក​ធំ​ ហើយ​ផ្លាស់​ទី​ឡើង​ទៅ​លើ​ផ្លូវ​ទឹក​នោម​ និង​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​​ក្នុង​តម្រង​នោម​។ទោះ​បី​បាក់តេរី​ និង​វីរុស​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ក្នុង​តម្រងនោម​មែន​ តែ​បាក់តេរី​ Escherichia coli គឺ​ជា​បាក់តេរី​ចម្បង​ជាង​គេ​។​ វា​ជា​រឿង​កម្រ​ណាស់​ដែល​អ្នក​អាច​ឆ្លង​មេរោគ​តាម​ស្បែក​ បាក់តេរី​នឹង​ចូល​ទៅ​ក្នុង​ឈាម​ហើយ​ផ្លាស់​ទី​ទៅ​ដល់​តម្រង​នោម​របស់​អ្នក​។​ អ្នក​ប្រហែល​ជា​មាន​ការ​​ឆ្លង​មេរោគ​បន្ទាប់​ពី​ធ្វើ​ការ​វះ​កាត់​តម្រង​នោម​ហើយ​ ប៉ុន្តែ​នេះ​ក៏​មិន​មែន​ជា​រឿង​ធម្មតា​ដែរ​។​

សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម ​​​

១. នោម​ញឹក

បើ​សិន​ជា​អ្នក​កំពុង​នោម​ច្រើន​ដង​ ប៉ុន្តែ​ទឹក​នោម​របស់​អ្នក​មិន​បាន​កើន​ឡើង​ច្រើន​ជាង​ធម្មតា​ (អ្នក​ដែល​មិន​មែន​ផ្ទៃ​ពោះ​ ឬ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​) វា​ប្រហែល​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​ហើយ​។​ នៅ​ពេល​ដែល​ជាលិកា​ក្នុង​តម្រង​នោម​ត្រូវ​បាន​ឆ្លង​ ពួក​វា​នឹង​រលោក និង​ជំរុញ​ប្លោក​នោម​ឲ្យ​​បញ្ចេញ​ទឹក​នោម​ច្រើន​ជាង​មុន​ ទើប​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក​។

​​​​២. ទឹក​នោម​ធំ​ក្លិន​មិន​ល្អ

សញ្ញា​ស្ងាត់​មួយ​ទៀត​របស់​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​គឺ​ក្លិន​ស្អុយ​របស់​ទឹក​នោម​។​ ក្លិន​នេះ​នឹង​ចម្លែក​ខុស​ពី​ក្លិន​ទឹក​នោម​ធម្មតា​។​ នេះ​ក៏​ដោយ​សារ​តែ​នៅ​ពេល​ដែល​តម្រង​នោម​ត្រូវ​បាន​ឆ្លង​មេរោគ​ ខ្ទុះ​នឹង​បង្កើត​ក្លិន​ឡើង​ ពួក​វា​ហូរ​តាម​ទឹក​នោម​ចេញ​មក​ដែល​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ក្លិន​ស្អុយ​។

៣. មាន​ការ​ឈឺ​ចាប់​ពេល​នោម

នៅ​ពេល​ដែល​មនុស្ស​ ជា​ពិសេស​មនុស្ស​ស្រី​ធ្លាប់​ឈឺ​ចាប់​ពេល​នោម​ម្ដង​ៗ​ ពួក​គេ​មិន​បាន​គិត​ថា​វា​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​ទេ​ ហើយ​ក៏​មិន​អើ​ពើ​ពី​រឿង​នេះ​។​ ទោះ​បី​ជា​យ៉ាង​ណា​វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​ ព្រោះ​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​អាច​បណ្ដាល​ឲ្យ​រលាក​​ទ្វារ​នោម​ និង​ប្លោក​នោម​ អ៊ីចឹង​ហើយ​ទើប​អ្នក​ឈឺ​ចាប់​ពេល​នោម​។​

៤. ឈឺ​ខ្នង

តម្រង​នោម​នឹង​ប្រែ​ទៅ​ជា​ហើម​ ដោយ​សារ​តែ​តម្រង​នោម​គឺ​នៅ​ជិត​ខ្នង ជាង​ពោះ ទើប​ធ្វើ​ឲ្យ​អ្នក​ឈឺ​ផ្នែក​ខាង​ក្រោម​នៃ​ខ្នង​ នៅ​ពេល​ដែល​តម្រង​នោម​រលោក​ និង​ឆ្លង​មេរោគ​។​ ការ​ឈឺ​ខ្នង​នេះ​ជា​រឿង​តូច​តាច​ទេ​ ទើប​មិន​មាន​អ្នក​ចាប់​អារម្មណ៍​ពី​វា​។​ ទោះ​បី​ជា​យ៉ាង​ណា​ការ​ឈឺ​ចាប់​ឆ្អឹង​ខ្នង​ជា​ប្រចាំ​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​ អ្នក​គួរ​តែ​ទៅ​ពិនិត្យ​មើល​ឲ្យ​ទាន់​ពេល​។​​​​

៥. មាន​ឈាម​ក្នុង​ទឹក​នោម

មាន​ឈាម​នៅ​ពេល​នោម​ ជា​ពិសេស​ប្រសិន​ពេល​នោម​មាន​ការ​ឈឺ​ចាប់​ និង​មាន​ក្លិន​មិន​ល្អ​ នោះ​អ្នក​ប្រាកដ​ណាស់​នឹង​មាន​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម​។​

៦. គ្រុន​ផ្ដាសាយ​ធំ

នេះ​ជា​​រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ការ​ជំងឺ​នេះ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ ឬ​គិត​ថា​វា​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា​នោះ​ទេ​។​​ គ្រុន​ផ្ដាសាយ​ធំ​កើត​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ត្រូវ​បាន​ឆ្លង​មេរោគ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​កំពុង​​ប្រឆាំង​នឹង​ការ​ឆ្លង​​មេរោគ​តម្រង​នោម​។​ អ៊ីចឹង​ហើយ​បើ​សិន​ជា​អ្នក​មាន​ជំងឺ​គ្រុន​ផ្ដាសាយ​ ជា​ពិសេស​គួប​ផ្សំ​ជា​មួយ​នឹង​រោគ​សញ្ញា​ដែល​បាន​បង្ហាញ​ដូច​ខាង​លើ​ អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ថា​តើ​អ្នកមាន​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​ឬ​អត់​។

វិធី​ការពារ​ពី​ការ​ឆ្លង​មេរោគ​ក្នុង​តម្រង​នោម

  • ផឹក​ទឹក​ឲ្យ​បាន​ច្រើន

  • នោម​ពេល​ណា​ដែល​អ្នក​រាក​នោម

  • នោម​បន្ទាប់​ពី​រួមរក្ស​ហើយ​

  • ត្រូវ​ជូត​ពី​មុខ​ទៅ​ក្រោយ​នៅ​ពេល​ចូល​បង្គន់៕

ចុចអាន៖ ស្រីៗ​កុំអូសរំលង! ​វេជ្ជបណ្ឌិត​ជំនាញ​បង្ហើប​វិធី​ធ្វើ​ឲ្យ​ជំងឺ​មហារីក​រលាយ​បាត់​ដោយ​ខ្លួន​ឯង​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម