អស់ទាស់! សម្រស់ផូផង់របស់ IU តាមពិតផាត់មុខតែ៣ជំហានងាយៗនេះសោះ
- 2019-04-11 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់! សម្រស់ផូផង់របស់ IU តាមពិតផាត់មុខតែ៣ជំហានងាយៗនេះសោះ
មនុស្សជាច្រើនស្ទើរតែមិនជឿទេថា តារាចម្រៀងកូរ៉េ IU ប្រើរូបមន្តត្រឹម៣ជំហានងាយៗប៉ុណ្ណោះ ពេលផាត់មុខ។ ស្ទីលផាត់មុខរបស់ម្ចាស់បទ "BBIBBI” គឺប្រកាន់ភ្ជាប់ផាត់តាមបែបធម្មជាតិ ឲ្យមើលទៅសុភាព ហើយក្មេង។
បើនិយាយពីមុខវិញ តារាអាយុ២៦ឆ្នាំ រូបនេះ មិនប្រើម្សៅលាបមុខរញ៉េរញ៉ៃច្រើនជាន់នោះទេ។ នាងលាបតែ Toner និងឡេផ្ដល់សំណើមលើផ្ទៃមុខ ឲ្យមើលទៅសរលោង ។
១. រោមចិញ្ចើម ៖ IU គូសតែចុងកន្ទុយចិញ្ចើមប៉ុណ្ណោះ ឲ្យស៊ីគ្នានឹងកន្ទុយភ្នែក។ ដោយសាររោមចិញ្ចើមរបស់តួឯកស្រីក្នុងរឿង " Hotel Deluna" ក្រាសហើយខ្មៅស្រាប់ កាន់តែងាយស្រួលសម្រាប់នាង មិនបាច់គូសច្រើន។
២. ភ្នែក ៖ ស្រីៗកូរ៉េជាច្រើនចូលចិត្តគូសភ្នែកឆ្មារ ឲ្យមើលទៅភ្នែកធំ សិចស៊ី ។ តែ IU គូសភ្នែកដោយប្រើ Eyeliner ត្រង់កន្ទុយភ្នែក ឆ្មាតូចបំផុត មើលទៅធម្មជាតិសុទ្ធសាធតែម្ដង។
៣. ក្រែម ៖ តារាចម្រៀងរាងតូចច្រឡឹងរូបនេះ ជ្រើសពណ៌ក្រែមក្រហមបែបស្រស់ មើលទៅមិនស្លេក តែស្រស់ស្អាតបែបនារីវ័យក្មេង មើលយ៉ាងណាក៏មិនស៊ាំ។