Nana តារាកូរ៉េស្លៀកសម្លៀកបំពាក់ម៉ាកល្បី តែដូចឈុត Davika ស្លៀកក្នុងរឿង "Pee Mak”
- 2019-03-21 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nana តារាកូរ៉េស្លៀកសម្លៀកបំពាក់ម៉ាកល្បី តែដូចឈុត Davika ស្លៀកក្នុងរឿង "Pee Mak”
Nana តែងតែទទួលបានចំណាប់អារម្មណ៍ពេលបង្ហាញខ្លួននៅចំពោះមុខរាល់ពេល ហើយថ្មីៗនេះក៏ដូចគ្នាដែរ នាងបានធ្វើឲ្យអ្នកគាំទ្រមិនតិចទេទាំងនៅកូរ៉េ និងថៃភ្ញាក់ផ្អើល ពេលចូលរួមកម្មវិធីសន្និសីទកាសែត រឿងថ្មីខ្លួន ព្រោះឈុតដែលស្លៀកស្រដៀងទៅនឹងរឿង Davika ក្នុងរឿង “Pee Mak”។
ចូលរួមក្នុងសន្និសីទកាសែត ដើម្បីផ្សព្វផ្សាយរឿងថ្មីខ្លួនមានចំណងជើងថា "Kill It" ដែលនាងបានសម្ដែងជាតួប៉ូលិសស្រី ជាមួយតួឯកប្រុសគឺលោក Jang Ki-yong បានស្លៀកពាក់អាវ និងសំពត់ពណ៌ត្នោត គឺស្រដៀងគ្នាទៅនឹងឈុតរបស់ Mai Davika ស្លៀកក្នុងរឿង “Pee Mak” កាលពីឆ្នាំ ២០១៣ ហើយម៉ូដសក់ទម្លាក់ពុះកណ្ដាលទៀត រឹតតែធ្វើឲ្យឲ្យអ្នកទាំងពីរមើលទៅដូចគ្នា។ អ្វីដែលអ្នកគាំទ្រហួសចិត្តបំផុតនោះ គឺអាវ និងសំពត់របស់ Nana គឺជាម៉ាកដ៏ល្បីពីអ៊ីតាលី Max Mara ។
ទោះជាស្ទីលដែល Nana ស្លៀកនោះវាស្រដៀងនឹងសម្លៀកបំពាក់ថៃ ប៉ុន្តែក្រុមអ្នកគាំទ្រកូរ៉េបានកោតសរសើរ និងការតុបតែងខ្លួនរបស់ ធ្វើឲ្យមើលទៅស្រស់ស្អាត និងទាន់សម័យទំនើប។ បូករួមនឹងសក់ពណ៌ត្នោត ធ្វើឲ្យនាងកាន់តែលេចធ្លោមួយកម្រិតទៀត។
គ្រាន់តែមួយតួខ្លួនដែលនាងគ្រងទៅកម្មវិធីនោះ សរុបទៅក្បែរ ១ ពាន់ដុល្លារ ដោយស្បែកជើង Stuart Weitzman Nudistsong Sandals មានតម្លៃ ៣៩៨ ដុល្លារ អាវយឺតរលោងដៃមួយចំហៀងម៉ាក Max Mara knot front midi skirt ៣៧៤ ដុល្លារ និងសំពត់ Max Mara Zuppa shirt មានតម្លៃ ២២៤ ដុល្លារ៕
ចុចអាន៖មកមើលស្ទីលស្លៀកពាក់ពេលពពោះឡូយកប់សារីរបស់ Margie