មុនចូលគេងកុំភ្លេចធ្វើរឿងទាំងនេះសិន ទើបក្រោកឡើងស្រស់ស្រាយរាល់ព្រឹក
- 2019-02-11 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនចូលគេងកុំភ្លេចធ្វើរឿងទាំងនេះសិន ទើបក្រោកឡើងស្រស់ស្រាយរាល់ព្រឹក
ពេលព្រឹកជាពេលសំខាន់បំផុតក្នុងជីវិតប្រចាំថ្ងៃ ព្រោះមនុស្សគ្រប់គ្នាត្រូវភ្ញាក់ឡើង គិតអ្វីថ្មីៗនិងបំពេញកិច្ចការផ្សេងៗគ្នា។ ហេតុនេះហើយ នរណាក៏ចង់មានអារម្មណ៍ស្រស់ស្រាយ មានថាមពលពេញលេញរាល់ព្រឹកដែរ។ បើដូច្នោះមែន នៅពេលយប់មុនចូលគេង កុំភ្លេចធ្វើរឿងទាំងនេះ។
១. ញ៉ាំឲ្យឆ្អែត
ទោះអ្នកព្យាយាមចង់សម្រកទម្ងន់ ក៏មិនគួរបង្អត់អាហារខ្លួនឯងដែរ ព្រោះវាអាចប៉ះពាល់ដល់ក្រពះនិងរំខានដល់ដំណេក។ បើខ្លាចធាត់គួរញ៉ាំអាហារណាដែលមានជាតិកាឡូរីទាប និងញ៉ាំផ្លែឈើដែលមានជាតិហ្វាយបឺរ និងអាមីណូអាស៊ីតដូចជា ចេក ឃីវី និងឆឺរី...។
២. បិទទូរទស្សន៍និងគ្រឿងអេឡិចត្រូនិកទាំងអស់
មិនគួរជក់ជិតដិតអារម្មណ៍នឹងឧបករណ៍អេឡិចត្រូនិកទាំងអស់នោះ រហូតដល់ខកខានដំណេកទេ។ គួរឆាប់បិទឬដាក់ Airplane Mode ដើម្បីបានគេងឆ្អែតពេញមួយយប់។
៣. តាំងសមាធិ
ដើម្បីជួយឲ្យចិត្តស្ងប់ មិនគិតច្រើន កាត់បន្ថយភាពតានតឹងផ្សេងៗ គួរអង្គុយតាំងសមាធិឲ្យបានពី១០-១៥នាទី មុនចូលគេង នោះអ្នកនឹងអាចតាំងអារម្មណ៍ មិនសូវខ្វល់ខ្វាយ ឆាប់គេងលក់។
៤. ផឹកទឹក
អ្នកកំពុងគេងពិតមែន ប៉ុន្តែដំណើរការក្នុងរាងកាយរបស់អ្នក មិនបានសម្រាកឡើយ ព្រោះវាមានតួនាទីជួសជុលកោសិកាផ្សេងៗ អំឡុងពេលដែលអ្នកគេងលក់ ។ គួរផឹកទឹក តែមិនត្រូវផឹកច្រើនពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកនោមញឹកនៅពេលយប់។
៥. ស្តាប់ចម្រៀងដែលមានចង្វាក់យឺត
ស្តាប់ចម្រៀងដែលមានចង្វាក់យឺតៗ រ៉ូមែនទិក ឬអន្លង់អន្លោច អាចជួយឲ្យអ្នកស្លុងជាមួយបទភ្លេងចង្វាក់និងឆាប់គេងលក់។
៦. អានសៀវភៅ
អានសៀវភៅ អាចជាថ្នាំស័ក្ដិសិទ្ធិ ធ្វើឲ្យភ្នែកទន់ឆាប់ងងុយគេង ប៉ុន្តែគួរអានសៀវភៅក្រដាស មិនមែនសៀវភៅនៅក្នុងទូរស័ព្ទដៃ ឬ Tablet នោះឡើយ។ ឧបករណ៍ទាំងនោះអាចបញ្ចេញរលកជាតិដែល ធ្វើឲ្យប៉ះពាល់ដល់ដំណេកលើសដើម។
ចុចអានបន្ត៖ មិនគួរប្រហែស បើឃើញសញ្ញា១០យ៉ាងនេះ ប្រែប្រួលលើរាងកាយរបស់អ្នក