៥ ក្បាច់​ជួយ​​បំបាត់​​​​​​សាច់​ហៀរ​នៅ​ក្រោម​ក្លៀក

  • 2018-12-21 10:00:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 326

​​បញ្ហា​ចម្បង​របស់​មនុស្ស​ស្រី​​ មិន​ថា​អ្នក​ធាត់​ឬ​ស្គម ជៀស​មិន​ផុត​​ពី​​សាច់​ហៀរ​​នៅ​ក្រោម​ក្លៀក​នេះ​ទេ។ ពេល​​​​ចង់​ពាក់​អាវ​​វាល​ក្លៀក ឬ​​​​​​​ស្លៀក​រ៉ូប​​​​​​វាល​ចូល​រួម​កម្មវិធី​​​ម្តងៗ គ្មាន​ទំនុក​ចិត្ត​ពិបាក​​ខ្លាំង​ណាស់។ ​​​កុំ​​បារម្ភ​​អី ឲ្យ​តែ​​​អ្នក​​​​​​ព្យាយាម​អនុវត្ត​​ក្បាច់​​ហាត់​​ប្រាណ​​​​​​​៥​​​​​​​​​ប្រភេទ​​នេះ ​​សាច់​​ហៀរ​​ក្រោម​​ក្លៀក​​នឹង​​បាត់​អស់​គ្មាន​​សល់​​ ហើយ​​តឹង​​​​ហាប់​​ទៀត​ផង។

ក្បាច់​ទី​​​១៖ (Under Armpits Cross Jacks)

  • លា​ដៃ​សន្ធឹង ​​លោត​​​ចុះ​​​ឡើង​ ដោយ​​​ដាក់​​ជើង​និង​​​ដៃ​​ខ្វែង​គ្នា ផ្លាស់​​ប្តូរ​​​ទៅ​​​វិញ​ទៅ​មក។

  • ធ្វើ​ឲ្យ​បាន​​១៥​ដង។

ក្បាច់ទី​២៖ (Push Up)

  • ដៃ​ទាំង​ពីរ​​ច្រត​ឡើង ដាក់​កនិង​​​ខ្នង​​​ត្រង់​​​ស្មើ​គ្នា រួច​​​ហើយ​ព្យាយាម​ងើប​​ចុះ​ងើប​ឡើង។

  • ធ្វើ​​ឲ្យ​បាន​​១៥​​ដង សម្រាក​បន្តិច​​សឹម​​បន្ត​​​ឲ្យ​បាន​៣ជុំ។ ​

ក្បាច់​ទី​៣៖ (Tricep Dip)

  • ដាក់​ជើង​និង​ដៃ​​​​​ឲ្យ​​ត្រង់​ទល់​​កម្រាល ទម្លាក់​​ចង្កេះ​​​​​ឲ្យ​​​ដល់​​កម្រាល(៩០ដឺក្រេ) ហើយ​ងើបចុះឡើងៗ។

  • ធ្វើ​​ឲ្យ​បាន​​១៥​​ដង សម្រាក​បន្តិច​​សឹម​​បន្ត​​​ឲ្យ​បាន​៣ជុំ។

ក្បាច់​ទី​៤៖ (Arms in a Circle)

  • ឈរ​​ដោយ​ផ្គុំ​ជើង​​​ទាំង​ពីរ​ឲ្យ​ស្មើ​គ្នា លើក​​ដៃ​ទាំង​​សង​ខាង​ឡើង ធ្វើ​​​ចលនា​ជា​រង្វង់​​ចុះឡើងៗ។

  • ​ធ្វើ​​ឲ្យ​បាន​​១៥​​ដង សម្រាក​បន្តិច​​សឹម​​បន្ត​​​ឲ្យ​បាន​៣ជុំ។

ក្បាច់​ទី​៥៖ (Plank Rotation)

  • ច្រត​ដៃ​ទាំង​ពីរ ​​បញ្ឈរ​​​ដង​​ខ្លួន​​ឲ្យ​ត្រង់​​ស្មើ​នឹង​​ឆ្អឹង​ក លើក​ដៃ​ឆ្វេង​​ឡើង​​ផ្តេក​​ខ្លួន​ទៅ​​​ចំហៀង បន្ទាប់​មក​ទើប​​ប្តូរ​​ទៅ​​​ដៃ​​ស្តាំ​វិញ​ម្តង។

  • ធ្វើ​​ឲ្យ​បាន​​១៥​​ដង សម្រាក​បន្តិច​​សឹម​​បន្ត​​​ឲ្យ​បាន​៣ជុំ។

ព្យាយាម​​អនុវត្ត​​​​​ឲ្យ​បាន​រាល់​​ថ្ងៃ អ្នក​នឹង​​ឃើញ​​​លទ្ធផល​ក្នុង​រយៈ​ពេល​មួយ​​​សប្តាហ៍។ សាច់​​ហៀរ​​​បាត់​​អស់​ ​​ក្លៀក​​តឹង​ណែន ​ពាក់​​វាល​​ប៉ុណ្ណា​​ក៏​លែង​​​បារម្ភ​ទៀត​​ហើយ។​

ចុចអានបន្ត៖ ក្បាច់​​ហាត់​ប្រាណ​​​​ចំណាយ​ពេល​​តិច ធ្វើឲ្យ​គូទ​​ងរ​​ស្អាតស្លៀក​ពាក់អ្វី​ក៏​សម

​​

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី