ថ្ងៃរៀបការព្រះនាងជប៉ុន និងរាស្រ្តសាមញ្ញ បានជ្រើសរើសស្លៀករ៉ូបក្រណាត់ធ្វើពីសូត្រខ្មែរ
- 2018-11-01 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃរៀបការព្រះនាងជប៉ុន និងរាស្រ្តសាមញ្ញ បានជ្រើសរើសស្លៀករ៉ូបក្រណាត់ធ្វើពីសូត្រខ្មែរ
កូនស្រីនៃសែស្រឡាយអធិរាជ Akihito នៃប្រទេសជប៉ុន បានយល់ព្រមលាលែងពីតំណែងព្រះនាង ទៅរៀបការជាមួយរាស្ត្រសាមញ្ញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។ ពិធីមង្គលបានប្រារព្ធធ្វើឡើង នៅក្នុងសណ្ឋាគារ New Otani ទីក្រុងតូក្យូ ដោយមានការចូលរួមពីក្រុមគ្រួសារអធិរាជ អ្នកនយោបាយ ព្រមទាំងនាយករដ្ឋមន្រ្តី Shinzo Abe សរុបទាំងអស់៧០នាក់។
អតីតព្រះនាង Ayako ដែលឥឡូវនេះត្រូវបានគេហៅថា អ្នកស្រី Moriya វ័យ ២៨ ឆ្នាំរូបនេះ បានស្លៀករ៉ូបកូនក្រមុំពណ៌សស៊ីជម្ពូ មើលទៅមានភាពចែងចាំងស្រស់ស្អាត។ រ៉ូបមួយនេះ គឺច្នៃពីក្រណាត់សូត្រត្បាញនៅប្រទេសខ្មែរ ជាការបន្សល់ទុកពីម្តាយនាង ដែលទើបតែស្លាប់ទៅ។ កូនកំលោះ Kei Moriya វ័យ ៣២ ឆ្នាំ គឺជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បី ហើយប្តីប្រពន្ធមួយគូនេះដែរ ស្គាល់គ្នាដោយបានការណែនាំដោយព្រះនាង Hisako ដែលត្រូវជាម្តាយរបស់កូនក្រមុំ៕
ចុចអានបន្ត៖