បះសក់ពេលដឹងទ្រព្យសម្បត្តិរបស់ Zhao Li Ying និងស្វាមី ក្រោយក្លាយជាគ្រួសារតែមួយ
- 2018-10-28 02:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បះសក់ពេលដឹងទ្រព្យសម្បត្តិរបស់ Zhao Li Ying និងស្វាមី ក្រោយក្លាយជាគ្រួសារតែមួយ
ក្រោយពេលក្លាយជាគ្រួសារតែមួយ គូស្នេហ៍តារាសម្ដែងល្បីឈ្មោះចិន Zhao Li Ying និង Feng Shao Feng ត្រូវបានគេដាក់រហស្សនាមថាជាប្ដីប្រពន្ធរយលាន ដោយសារតែទ្រព្យសម្បត្តិដ៏មហាសាលរបស់ខ្លួន។
រយៈពេលចុងក្រោយនេះ ប្រធានបទដែលគេចាប់អារម្មណ៍ជាងគេបំផុតក្នុងរង្វង់សិល្បៈចិននោះគឺមង្គលការដ៏អាថ៍កំបាំងបំផុតរបស់គូស្នេហ៍តារាសម្ដែង Zhao Li Ying និង Feng Shao Feng។ មនុស្សជាច្រើនបានលាន់មាត់ថា ស្រីស្អាតវ័យ៣១ឆ្នាំហាក់ដូចស្រវាបានមាសមួយដុំ ពេលជួបប្ដីជាអ្នកមានដូចនេះ។ យ៉ាងណា ក្ដី អ្នកគាំទ្ររបស់នាងក៏វាយបកវិញដែរថា នាងក៏មិនមែនជាបុគ្គលដែលគ្មានលុយនោះដែរ។
តាមនោះដែរ ប្រុសស្អាតវ័យ៤០មានកំណើតចេញពីត្រកូលខ្ពង់ខ្ពស់មួយដោយមានគ្រួសារបើកក្រុមហ៊ុនផលិតសូត្រធំនៅទីក្រុងសៀងហៃ និងនាំចេញក្រៅស្រុកចំនួន២០ប្រទេស ដោយទ្រព្យសម្បត្តិរបស់ឪពុកម្ដាយលោកត្រូវបានគេប៉ាន់ស្មានថាមានប្រមាណ១ពាន់លានយាន់ (១៤៥លានដុល្លារ)។
និយាយពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនវិញ តារាកើតឆ្នាំ១៩៧៨ ក៏មិនធម្មតាដែរ ព្រោះក្រៅពីអាជីពជាតារាសម្ដែងជួរមុខ លោកក៏មានមុខជំនួញជាច្រើនផងដែរ។ ជាក់ស្ដែង លោកមានក្រុមហ៊ុនទាក់ទងនឹងភាពយន្ត និងទូរទស្សន៍ចំនួន៥របស់ខ្លួនឯងដូចជា៖ Feng Meng Film and Television, Dong Yi Movie, និង Di Feng Film and TV ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នករួមភាគហ៊ុនរបស់ក្រុមហ៊ុនធំៗទាំង៧ទៀតដែរ។
និយាយពីខាងស្រីវិញ Zhao Li Ying ត្រូវបានគេវាយតម្លៃថាមានដើមកំណើតទាបជាងខាងប្រុស ដោយនាងធំដឹងក្ដីឡើងក្នុងគ្រួសារអ្នកក្រមួយនៅខេត្ត Hebei ប្រទេសចិន។ យ៉ាងណាក្ដី ដោយសមត្ថភាពសម្ដែងដ៏ល្អរបស់ខ្លួន នាងក៏ចាប់ផ្ដើមល្បីឈ្មោះយ៉ាងឆាប់សហ័សក្នុងវិស័យភាពយន្តចិន ធ្វើឲ្យទ្រព្យសម្បត្តិក៏កើនតាមនោះដែរ។ បច្ចុប្បន្ន តារាកើតឆ្នាំ១៩៨៧ មានក្រុមហ៊ុន៦នៅក្នុងដៃខ្លួន ដោយមានទីស្នាក់ការកណ្ដាលធំនៅទីក្រុង Nanjing។
ដូចគ្នានឹងប្ដីរបស់ខ្លួនដែរ Zhao Li Ying ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនកម្សាន្តធំៗដូចគ្នា។ ឆ្នាំ២០១៧ ទស្សនាវដ្ដី Forbes បានប្រកាសថា ចំណូលប្រចាំឆ្នាំរបស់ស្រីស្អាតត្រកូល Zhao គឺ១០៤លានយាន់ (១៥លានដុល្លារ) និងជាប់លេខ១៣ក្នុងចំណោមតារាដែលរកចំណូលបានច្រើនបំផុត៕
ចុចអាន៖ តួរឿង “កលល្បិចរាជវាំង” វគ្គ២ លេងខ្លួនកាលីប ក្រោយយកប្ដីមហាសេដ្ឋី អាយុលើសខ្លួន៤០ឆ្នាំ