សាក​រូបមន្ត​ ៨យ៉ាង​នេះ​អស់​បារម្ភ​រឿង​ប្រេះ​កែង​ជើង​

  • 2018-08-20 09:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១.​ ទឹក​ខ្ពុល​មាត់​និង​ទឹក​ខ្មេះ

វិធី​ប្រើ៖ ​ មុន​ដំបូង​អ្នក​លាយ​ទឹក​ខ្ពុល​មាត់​១​កែវ​ ជាមួយ​ទឹក​ខ្មេះ​១​កែវ​និង​ទឹក​ធម្មតា​២កែវ​។ បន្ទាប់​មក​ត្រាំ​ជើង​របស់​ចំនួន​១៥​នាទី​ហើយ​ដក​ជើង​ចេញ។​ ក្រោយ​មក​យក​ជើង​ទៅ​ខាត់​នឹង​ថ្ម​ខាត់​ដើម្បី​កម្ចាត់​ស្បែក​ចាស់ៗ​ចេញ​ ហើយ​លាង​ទឹក​ចេញ​។ ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​ទាល់​តែ​បាត់​ប្រេះ។​

២.​ ម្សៅ​អង្ករ​ ទឹក​ឃ្មុំ​ និង​ទឹក​ខ្មេះ

វិធី​ប្រើ៖​ លាយ​ម្សៅ​អង្ករ​៣​ស្លាប​ព្រា​បាយ​និង​​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​២​ទៅ​៣​ដំណក់​ ជាមួយ​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ។​ រួច​ត្រាំ​ជើង​អ្នក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ណៗ​១០​នាទី​ បន្ទាប់​មក​យល​ល្បាយ​មក​លើ​កែង​និង​បាត​ជើង។​ អ្នក​អាច​ធ្វើ​បែប​នេះ​២​ឬ​៣​ដង​ក្នុង​មួយ​សប្តាហ៍។​

៣.​ ចេក

វិធី​ប្រើ៖ ក្រឡុក​ចេក​ទុំ​២​ផ្លែ​ឱ្យ​ម៉ត់​ ត្រូវ​ប្រាកដ​ថា​ចេក​ទុំ​ព្រោះ​ចេក​ខ្ចី​មាន​អាស៊ីដ​ដែល​អាច​ប៉ះពាល់​ដល់​ស្បែក។​ យក​ចេក​ក្រឡុក​នោះ​មក​លាប​ឱ្យ​សព្វ​ជើង​ចំនួន​២០​នាទី​រួច​លាង​ទឹក​ចេញ។​ ធ្វើ​បែប​រៀង​រាល់​ថ្ងៃ​មុន​ពេល​គេង​២​សប្តាហ៍​ អ្នក​នឹង​ឃើញ​លទ្ធផល​។

៤.​ ទឹក​ឃ្មុំ

វិធី​ប្រើ​៖ បន្ថែម​ទឹក​ឃ្មុំ​១​កែវ​ទៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ណ​ ហើយ​អ្នក​ចាប់​ផ្ដើម​ត្រាំ​ជើង​និង​ម៉ាស្សា​តិចៗ​២០​នាទី។​ បន្ទាប់​មក​ព្យាយាម​ដុស​ជើង​ជាមួយ​ថ្ម​ខាត់​ ហើយ​ជូត​ជើង​ឱ្យ​ស្ងួត​លាប​ផលិត​ផល​ផ្ដល់​សំណើម។​ អ្នក​អាច​ធ្វើ​បែប​នេះ​រាល់​ថ្ងៃ​មុន​ចូល​គេង។

៥.​ ប្រេង​បន្លែ

វិធី​ប្រើ៖​ លាង​ជើង​អ្នក​ឱ្យ​ស្អាត​ រួច​ជួត​ជើង​ឱ្យ​ស្ងួត។​ បន្ទាប់​មក​លាប​ប្រេង​បន្លែ​លើ​កែង​ជើង​និង​ម្រាម​ជើង​ហើយ​ពាក់​ស្រោម​ជើង​រួច​ទុក​ចោល​ពេញ​មួយ​យប់។​ ធ្វើ​ជា​ប្រចាំ​រៀង​រាល់​ថ្ងៃ។

៦.​ ម្សៅ​សូដា

វិធី​ប្រើ៖​ ដាក់​ម្សៅ​សូដា​៣​ស្លាប​ព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ណៗ​១​កូន​ចាន។​ កូរ​ទាល់​តែ ម្សៅ​សូដា​រលាយ​រួច​ត្រាំ​ជើង​១៥​នាទី​ ក្រោយ​មក​យក​ថ្ម​ខាត់​មក​ខាត់​កែង​ជើង​នោះ។​ បន្ទាប់​មក​លាង​ទឹក​ហើយ​ជូត​ជើង​ឱ្យ​ស្ងួត។ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​សប្តាហ៍

៧.​ ប្រទាល​កន្ទុយ​ក្រពើ

វិធី​ប្រើ៖​ ត្រាំ​ទឹក​ក្ដៅ​ជើង​ហើយ​យក​ថ្ម​ខាត់​មក​ខាត់​ដើម្បី​កម្ចាត់​ស្បែក​ងាប់​ចោល។​ បន្ទាប់​មក​ជូត​ជើង​ហើយ​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ​លើ​ជើង​ហើយ​ពាក់​ស្រោម​ជើង​ទុក​ដល់​ព្រឹក​សឹម​លាង​ជាមួយ​ទឹក​ក្ដៅ។​ ធ្វើ​បែប​នេះ​៤​ទៅ​៥​យប់​ច្បាស់​ជា​ឃើញ​លទ្ធផល។

៨.​ Vaseline ជាមួយ​ក្រូច​ឆ្មារ

វិធី​ប្រើ៖​ ត្រាំ​ជើង​ជាមួយ​ទឹក​ក្ដៅ​២០​នាទី​ រួច​លាង​ហើយ​ជូត​ឱ្យ​ស្ងួត។​ លាយ​ទឹក​ក្រូច​ឆ្មារ​៣​ឬ​៛​ដំណក់​ ជាមួយ​នឹង​ Vaseline​ ១​ស្លាប​ព្រា​បាយ។ លាប​ល្បាយ​ទៅ​លើ​កែង​ជើង​និង​កន្លែង​ប្រេះ​ផ្សេងៗ​ទៀត។ ​ពាក់​ស្រោម​ជើង​ទុក​ចោល​មួយ​យប់​រួច​លាង​ទឹក​ក្ដៅ​ចេញ​នៅ​ពេល​ព្រឹក។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​មុន​ចូល​គេង៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទថ្មី