ម៉ូដ​សម្លៀក​បំពាក់​​ច្នៃ​​ចេញ​​​ពី​ក្រមាខ្មែរ ពិត​ជា​ស្រស់​ស្អាត​អស្ចារ្យ

  • 2018-07-31 09:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី «ក្រមាបង្ហាញម៉ូត»«Krama Fashion Show» ដែល​​បាន​​​ប្រព្រឹត្ត​ឡើង​កាល​ពី​ពេល​​​កន្លង​ទៅ បានបង្កើតឡើងក្នុងគោលបំណងចង់បង្ហាញពីភាពច្នៃ​ប្រឌិតនិងទេពកោសល្យ​របស់​កូនខ្មែរ ក៏​ដូច​ជា​ឆ្លុះបញ្ចាំងពីសមិទ្ធផលដែលអាចធ្វើឡើងពីក្រមា ដើម្បី​បង្កើតនូវការចងចាំនៃប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និងផ្ដល់ឱកាសឲ្យកូនខ្មែរបានរួមគ្នាជាធ្លុងមួយផងដែរ ក្រោមប្រធានបទ «រួមគ្នាជឿថាខ្មែរធ្វើបាន»។

កម្មវិធី​នេះ​ដែរ​គឺ​ដឹកនាំដោយ​​ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានកម្មវិធីអមនៃកម្មវិធីបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ព្រមទាំង​​មាន​ការ​សម្របសម្រួលនិងរៀបចំដោយលោក សុខ បារ៉ាប៊ី និងចូលរួមរៀបចំដោយក្រុមការងារអមជាច្រើនរូបទៀតក៏ដូចជាក្រុមការងារក្រមាទាំងមូលផងដែរ ដែលបានរួបរួមគ្នាក្នុងស្មារតីសាមគ្គីគ្នាលើកតម្កើងពីសមត្ថភាពនៃកូនខ្មែរដូចជា អ្នកច្នៃម៉ូត អ្នកដើតម៉ូត អ្នកចម្រៀង អ្នកថតរូប ជាដើម។

លោក សុខ បារ៉ាប៊ី

​ទិដ្ឋភាព​ខាង​ក្រោម​នេះ​ ​គឺ​សុទ្ធ​តែ​​ជា​សម្លៀក​បំពាក់​ដែល​បាន​​ច្នៃ​​​និង​បង្ហាញ​ម៉ូដ​​​​ពី​៤ក្រុម​​​​ផ្សេង​គ្នា​មាន​ដូច​ជា​ **Maleang Design** **Mapa Design Kong Design** និង **Limkokwing University** ដែល​មាន​ភាព​ស្រស់​ស្អាត​ប្លែក​ភ្នែក​តែ​ម្តង។

រូបភាព​ផ្តល់ឲ្យ​ពី​លោក ​សុខ បារ៉ាប៊ី និង Go Media Film

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម