បវរកញ្ញា​ឥណ្ឌូណេស៊ី​ថ្មី រង​ការ​រិះគន់​ថា​មុខ​អាក្រក់​ដូច​អ្នក​កែភេទ​ខុស

  • 2018-07-25 05:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី លើក​ពាន​​ក្នុង​ក្ដី​ភ្ញាក់​ផ្អើល​របស់​មនុស្ស​គ្រប់​រូប ដោយ​សារ​រូប​សម្បត្តិ​របស់​នាង​មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​តាំង​ពី​ដំបូង។

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កក្កដា​កន្លង​ទៅ​នេះ វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ប្រឡង​បវរកញ្ញា​សន្តិភាព ឥណ្ឌូណេស៊ី ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង Jakata។ វ៉ាមុខ​ស្រី​ស្អាត​ ២៩​នាក់​ផ្សេង​ទៀត កញ្ញា Nadia Purwoko ដែល​ជា​បេក្ខនារី​មក​ពី​ខេត្ត​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា​នៅ​ពេល​នាង​ទទួល​បាន​ជយលាភី​ខ្ពស់​បំផុត ហើយ​បាន​ពាក់មកុដ។

យ៉ាងណាក្ដី ជ័យ​ជម្នះ​របស់​ស្រី​ស្អាត​វ័យ​ ២៦​ឆ្នាំ​បង្ករ​​ភាពចម្រូងចម្រាស​យ៉ាង​ខ្លាំង ត្បិត​ទស្សនិក​វាយ​តម្លៃ​ថា សម្រស់​របស់​នាង​ចាញ់​បវរកញ្ញា​លេខ​២​ដាច់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​វ័យ​២៦​ឆ្នាំ នាង​ត្រូវ​គេ​ថា​ចាស់​ជាង​អាយុ​ខ្លាំង ហើយ​មុខ​ដូច​អ្នក​កែភេទ​ខុស។ គួរ​បញ្ជាក់​ផង​ដែរ​ថា Purwoko កើត​ឆ្នាំ​១៩៩២ ជា​តារា​ម៉ូដែល និង​បាន​បញ្ចប់​សញ្ញាប័ត្រ​ផ្នែក​រួច​ហើយ៕

ចុចអាន៖អ្នក​គាំទ្រ​ស្ទើរ​មិន​ជឿ​​​ភ្នែក​ នឹងរង្វង់​ចង្កេះ​អង្ក្រង​របស់ Jennie និង Rose ក្រុម Black Pink

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី