អ្នកគាំទ្រស្ទើរមិនជឿភ្នែក នឹងរង្វង់ចង្កេះអង្ក្រងរបស់ Jennie និង Rose ក្រុម Black Pink
- 2018-07-23 02:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រស្ទើរមិនជឿភ្នែក នឹងរង្វង់ចង្កេះអង្ក្រងរបស់ Jennie និង Rose ក្រុម Black Pink
អ្នកគាំទ្របានសន្និដ្ឋានថា រង្វង់ចង្កេះរបស់តារចម្រៀង Jennie និង Rose ក្រុម Black Pink គឺជាចង្កេះដែលតូចជាងគេបំផុតក្នុងវិស័យ KPOP។
កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មានកូរ៉េ Pann បានចុះផ្សាយពីរង្វង់ចង្កេះរបស់តារាចម្រៀងស្រីល្បីឈ្មោះ២រូបគឺ Jennie និង Rose ដែលជាសមាជិកនៃក្រុមចម្រៀងកូរ៉េ Black Pink។ តាមនោះដែរ ប្រភពខាងលើបានឲ្យដឹងថា ស្រីស្អាតទាំង២អាចជាតារានៅក្នុងវិស័យចម្រៀង KPOP ដែលមានរង្វង់ចង្កេះអង្ក្រងតែមួយក្ដាប់ តូចជាងគេបំផុត គ្មានអ្នកណាអាចប្រៀបបាន។
ក្រោយពេលព័ត៌មាននេះចុះផ្សាយ អ្នកគាំទ្រស្ទើតែមិនជឿនឹងភ្នែកខ្លួនឯង ត្បិតពួកគេក៏ដឹងខ្លះហើយ ថាតារាទាំង២នេះមានចង្កេះតូច តែមិននឹកស្មានថាតូចដល់ថ្នាក់នេះឡើយ៕