កូរ៉េ​សរសើរ​តួ​រឿង “ម្ចាស់​ព្រះ​អាទិត្យ” របស់​វៀតណាម​ថាស្អាត​​មិន​ចាញ់​ច្បាប់​ដើម

  • 2018-07-14 01:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​បញ្ចេញ​រូបភាព​ផ្សព្វ​ផ្សាយ​ឲ្យ​រឿង “ម្ចាស់​ព្រះ​អាទិត្យ” របស់​វៀតណាម ទស្សនិកជន​កូរ៉េ​ជា​ច្រើន​បាន​សរសើរ​ថា តួ​ក្នុង​រឿង​មានរូប​សម្បត្តិ​មិន​ចាញ់​ច្បាប់​ដើម​ឡើយ។

មុន​នេះ​បន្តិច ក្រុម​ការងារ​រឿង “Descendants of the Sun” របស់​វៀតណាម​បាន​បញ្ចេញ​កម្រង​រូបភាព​តួឯក​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​រឿង​ភាគ​នេះ។ តាម​បណ្ដាញ​ព័ត៌មាន Nate របស់​កូរ៉េ តារា​សម្ដែង​ឯក​ទាំង​៤​សុទ្ធ​តែ​មាន​រូប​សម្បត្តិ​ទាក់ទាញ​ខ្លាំង ដែល​មិន​ចាញ់​នឹង​ច្បាប់​ដើម​របស់​កូរ៉េ​ឡើយ។

ចុចអាន៖ តារា​ចម្រៀង​ប្រុស​ល្បី​លេខ​១​វៀតណាម​បដិសេធ​តំណែង​តួឯក​រឿង "ម្ចាស់​ព្រះ​អាទិត្យ"

ជាមួយ​គ្នា​នេះ ទស្សនិកជន​មួយ​ចំនួន​ថែម​ទាំង​បាន​បញ្ចេញ​មតិ​ថា តួ​របស់​​កំពូល​តារា​សម្ដែង Song Hye Kyo ដែល​សម្ដែង​ដោយ​តារា​សម្ដែង​វ័យ​ក្មេង Kha Ngan មើល​ទៅ​សឹង​តែ​ស្អាត​ជាង​ច្បាប់​ដើម​ទៀត​ផង ត្បិត​ស្រី​ស្អាត​រូប​នេះ​មាន​វ័យ​ទើប​តែ​២២​ឆ្នាំ៕

 

ប្រភព៖ news.nate ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី