ហាត់ប្រាណរាល់ព្រឹក អាហារក៏តម តែទម្ងន់នៅឡើងមិនឈប់ នោះក៏ព្រោះកំហុសឆ្គង ៣ យ៉ាង
- 2018-05-30 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាត់ប្រាណរាល់ព្រឹក អាហារក៏តម តែទម្ងន់នៅឡើងមិនឈប់ នោះក៏ព្រោះកំហុសឆ្គង ៣ យ៉ាង
ទម្ងន់ជារឿងដែលធ្វើឲ្យមនុស្សស្រីពិបាកចិត្តខ្លាំងបំផុត។ ដោយអ្នកខ្លះខំប្រឹងហាត់ប្រាណផង តមអាហារផង តែគីឡូបែរជាមិនស្រក ហើយឡើងលើសដើម។ នោះក៏ព្រោះតែអ្នកមានកំហុសឆ្គងទាំង ៣ ខាងក្រោមទើបហាត់ ឬតមយ៉ាងណាក៏នៅតែធាត់៖
១.ការតមអាហារនៅពេលយប់ ក្រោយហាត់ប្រាណ
មនុស្សជាច្រើនជឿថា ការធ្វើលំហាត់ប្រាណ រួចតមអាហារ គឺគ្រប់គ្រាន់អាចធ្វើឲ្យរាងស្ដើងបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែការពិតទៅ វិធីតមអាហារនោះ មិនត្រូវបានគេចាត់ទុកថា ជាវិធីសាស្ត្រដែលមានសុវត្ថិភាពធ្វើឲ្យស្រកទម្ងន់ជានិរន្តរទេ។
ពេលយប់មានភាពយូរណាស់ ដូចនេះថាមពលក្នុងរាងកាយ និងកម្រិតជាតិស្ករក្នុងឈាមនឹងស្ថិតក្នុងកម្រិតទាបខ្លាំងណាស់ ស្របពេលអ្នកតមអាហារល្ងាច ក្រោយហាត់រួចទៀតនោះ សភាពកាន់តែធ្ងន់ធ្ងរ។ ដូច្នេះជំនួសឲ្យការតមអាហារពេលល្ងាច អ្នកអាចញ៉ាំអាហារគ្រប់ប្រភេទដែលមានសុខភាពល្អដូចជា ត្រី បន្លែ គ្រាប់ធញ្ញជាតិ ... ដើម្បីបម្រុងថាមពលក្នុងខ្លួន។
២.គេងយប់ជ្រៅនៅពេលយប់ ក្រោយហាត់ប្រាណ
ការគេង គឺជាផ្នែកមួយដ៏សំខាន់នៃសុខភាព ក៏ដូចជាការធ្វើលំហាត់ប្រាណ ដោយសារតែវាជាពេលវេលាសម្រាប់សាច់ដុំ និងរបួសត្រូវបានស្ដារឡើងវិញ។ លើសពីនេះទៀតនៅពេលគេងគ្រប់គ្រាន់ ការញ៉ាំអាហារនឹងត្រូវកាត់បន្ថយ។
ការរក្សាភាពយឺតយ៉ាវនឹងរំខានដល់ដំណើរការអ័រម៉ូននៅក្នុងរាងកាយ leptip និង grelin នឹងធ្វើឲ្យកាន់តែខ្លាំងក្លា ដែលជាហេតុធ្វើឲ្យឃ្លាន និងមានចំណង់អាហារខ្លាំង។
៣.មិនផឹកទឹកឲ្យបានគ្រប់គ្រាន់ នៅពេលហាត់ប្រាណ
នៅពេលហាត់ប្រាណរាងកាយនឹងបាត់បង់បរិមាណទឹកយ៉ាងច្រើន។ ប្រសិនបើអ្នកមិនទទួលទានទឹកគ្រប់គ្រាន់ អ្នកប្រហែលជាខ្វះជាតិទឹក ឬខ្សោះជាតិទឹកតែម្ដង ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃថ្លើម និងតម្រងនោម។ នេះមានន័យថាដំណើរការដុតខ្លាញ់នឹងត្រូវបានរារាំង។
ការទទួលទានទឹកគ្រប់គ្រាន់ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយរបស់អ្នកឡើងកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ជួយបង្កើនល្បឿននៃការស្រូបយកសារធាតុចិញ្ចឹមផងដែរ៕
ចុចអាន៖មើលតែរូប និងហាត់តាម ៧ ក្បាច់នេះ អ្នកអាចមានគូទស្អាតបានយ៉ាងងាយ