រៀបការរួចមិនមែនជាជីវិតជោគជ័យទេ បើគ្មានរបស់សំខាន់ទាំងនេះ

  • 2018-01-29 02:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើនគិតថា បានរៀបការគឺជាជោគជ័យហើយ តែនោះជាការគិតខុសទេ ការរៀបការ គ្រាន់តែអាចឆ្លងផុតដំណាក់កាលមួយក្នុងជីវិតប៉ុណ្ណោះ។ ទាល់តែមានគ្រួសារ និងមានរបស់ ៨ យ៉ាងនេះមកក្នុងជីវិតទើបអាចហៅថា «ជីវិតជោគជ័យ»បាន៖

១.មានសុភមង្គល៖​ ក្រោយរៀបការហើយអាចរស់នៅជាមួយគ្នាដោយភាពរីករាយ និងចុះសម្រុងគ្នារវាងគ្រួសារទាំងពីរបូកបញ្ចូលទៀត ទើបគេហៅថាមានសុភមង្គលពេញបរិបូរណ៍។

២.មានចំណូលជាប្រចាំ៖ ក្រោយរៀបការហើយ ប្ដីប្រពន្ធត្រូវមានសមត្ថភាពអាចរកប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារជាប្រចាំ។ សម័យនេះមិនដូចកាលពីមុនទេ ទាំងប្តីទាំងប្រពន្ធសុទ្ធតែមានសិទ្ធិចេញទៅខាងក្រៅធ្វើការរកស៊ីដូចគ្នា។

៣. មានកូនចៅ៖ វាជាធម្មជាតិរបស់មនុស្សដែលតម្រូវឱ្យមានការតពូជពង្សវង្សត្រកូល។ មានតែប្តីប្រពន្ធតែពីរនាក់ពិតជាមិនគ្រប់គ្រាន់ឡើយ គ្រួសារដែលមានភាពរីករាយ និងសុភមង្គលត្រូវមានកូនៗដែលនៅជួយផ្តល់ជាកម្លាំងចិត្តបន្ថែមទៀត។

៤.សុខភាពល្អ៖ សុខភាពគឺជាទ្រព្យសំខាន់ដែលមិនអាចកាត់ថ្លៃបាន។ មានលទ្ធភាពអាចរកចំណូលបានច្រើនយ៉ាងណាក៏ដោយតែបើសុខភាពមិនរឹងមាំ មានជំងឺជាប់ប្រចាំកាយ នោះក៏មិនមែនជាជីវិតជោគជ័យពិតប្រាកដក្រោយរៀបការរួចដែរ។

៥.មានសន្តិភាពជាមួយអ្នកជិតខាង៖ ស្របពេលក្នុងគ្រួសារយើងមានភាពពេញបរិបូរណ៍ហើយ ភាពចុះសម្រុងជាមួយអ្នកជិតខាង ក៏ជាផ្នែកជោគជ័យមួយដែរ។

៦. ការយោគយល់៖ ពិតណាស់ចានក្នុងរាវតែងតែមានប៉ះទង្គិចគ្នា វាមិនខុសពីជីវិតប្តីប្រពន្ធឡើយគឺមិនអាចជៀសផុតពីការឈ្លោះទាស់ទែង។ ប៉ន្តែយ៉ាងណាក្តីភាគីទាំងសងខាងត្រូវតែមានការអត់ឱន និងចេះអធ្យាស្រ័យទើបជីវិតក្រោយរៀបការអាចប្រកបទៅដោយភាពជោគជ័យបាន៕

ទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម