តិចនិកទាំង ៧ ជួយ​ឲ្យ​ការ​រស់នៅ​តែ​ម្នាក់ឯង​មិនមែន​ភាព​ឯកោ

  • 2018-12-04 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រស់នៅ​ម្នាក់​ឯង គេច​មិន​ផុត​ពី​ភាព​ឯកោ​នោះ​ទេ តែ​តាម​ការ​ពិត​ពេល​នៅ​តែ​ឯង​ជីវិត​អ្នក​ក៏​រីករាយ​បាន​ដែរ។ កញ្ញា សូម​បង្ហាញ​ពី​តិចនិក​ខ្លះ​ជួយ​ឲ្យ​ការ​រស់នៅ​គ្មាន​ភាព​ឯកា៖

១.ចេញ​ទៅ​ខាង​ក្រៅ

អ្នក​គួរតែ​ចេញ​ទៅ​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ផ្ទះ​ដូចជា​ដើរ​ផ្សារ ទៅ​ហាត់​ប្រាណ ដើរ​លេង​កម្សាន្ត​តាម​សួន​នានា។ បើ​អ្នក​ចង់​រស់នៅ​ដោយ​ឯករាជ្យ និង​មិន​ចេះ​ឯកា គួរតែ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ​ឲ្យ​បាន​ពេញ​មួយ​ថ្ងៃ។

២.រក​សត្វ​មក​ចិញ្ចឹម

សត្វ​ចិញ្ចឹម គឺជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ប្រសិនបើ​អ្នក​មិន​ចង់​រស់នៅ​ម្នាក់ឯង​សុទ្ធ។ នៅ​ជាមួយ​សត្វ​ចិញ្ចឹម​ដូចជា​សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ នឹង​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​មិន​ដាច់​ឆ្ងាយ​ពេក។

៣.ឧស្សាហ៍​ចេញ​ទៅ​ស្រូប​ពន្លឺ​ព្រះអាទិត្យ

ជឿ​ឬ​មិន​ជឿ​ថា ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា ស្វាហាប់ ហើយ​មិន​មាន​ថា​អារម្មណ៍​ឯកោ។

៤.កំណត់​ពេល​លេង​បណ្ដាញ​សង្គម

ចងចាំ​ថា​អ្វី​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ភាគច្រើន គឺ​ត្រូវ​តែ​ទទួល​ខុសត្រូវ។ វា​មិន​មាន​ប្រយោជន៍​ក្នុង​ការ​សម្លឹង​មើល​ជីវិត​របស់​អ្នក​ដទៃ រហូត​ដល់​មាន​អារម្មណ៍​ឯកោ​នោះ​ទេ។ ដូចនេះ​កុំ​ជក់ចិត្ត​នឹង​បណ្ដាញ​សង្គម​ពេក​អី។

៥.រក​មូលហេតុ​ដែល​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ឯកោ

ការ​រក​មូលហេតុ​នៃ​ភាព​ឯកា​ហាក់​ដូច​ជា​អ្វី​ដែល​ងាយ​ស្រួល ប៉ុន្តែ​ពិបាក​ធ្វើ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដឹង​ពី​ប្រភព​ដើម​នៃ​អារម្មណ៍​បែប​នោះ អ្នក​អាច​ជៀសវាង​វា ហើយ​រក​វិធី ដើម្បី​ដោះស្រាយ​វា​ឲ្យ​ប្រសើរ​ឡើង​នៅ​ពេល​ឃើញ​អ្នក​ដទៃ​មាន​គ្នា។ អ្នក​នឹង​ជៀសវាង​នាំ​ខ្លួន​ទៅ​រក​ភាព​ឯកា​នោះ។

៦.ចូរ​គិត​ពី​អត្ថប្រយោជន៍​នៃ​ការ​នៅ​ម្នាក់ឯង

តើ​អ្នក​អាច​ទទួល​បាន​អ្វី​ខ្លះ? ការ​គិត​ពី​អត្ថប្រយោជន៍​នៃ​ការ​រស់នៅ​តែ​ម្នាក់ឯង គឺ​ត្រូវ​គិត​ថា​មាន​សេរីភាព អ្នក​អាច​ធ្វើអ្វី​ដែល​អ្នក​ចង់​ធ្វើ។ អ្នក​គួរ​ប្រាប់​ខ្លួន​ឯង​បែបនេះ ទើប​ជីវិត​រស់នៅ​តែឯង​មិន​កណ្ដោចកណ្ដែង។

៧.រៀន​សប្បាយ​ជាមួយ​ខ្លួនឯង

អ្នក​អាច​ចម្អិន​ម្ហូប​ឆ្ងាញ់​ៗ រៀន​ដេរ​ប៉ាក់ គូរ​រូប ធ្វើ​នេះ​ធ្វើ​នោះ​ដែល​ជីវិត​ពី​មុន​មិន​ទាន់​បាន​ធ្វើ។ ប្រសិនបើ​អ្នក​ចូលចិត្ត​មើល​ភាពយន្ត បើក​ទូរទស្សន៍​មើល​រឿង​ដែល​ចង់​មើល​ភ្លាម​ៗ​ទៅ៕

ចុចអាន៖​ស្រី​​ៗ​ឥឡូវ​មិន​ចង់​រៀបការ ព្រោះតែ​ហេតុផល ៦ យ៉ាង​នេះ

ប្រភព៖ bkk ប្រែ​សម្រួល៖ ទ្រី រ៉ាវី