ចង់​បាន​​ស្បែក​​​​ស​​​រលោង​​​​គិត​​​តែ​លាប​ឡេ ​មិន​​ខ្វល់​ពី​​​អាហារ​​​​ល្អ​​៥មុខ​នេះ ក៏​មិន​កើត​ដែរ ​

  • 2018-10-18 06:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​មិត្តៗ​​នារី​​​​ឆ្ងល់​អត់​ពេល​ឃើញ​​​តារា​ល្បីៗ​ ឬ​​​​អ្នក​ដែល​​មាន​​ស្បែក​ស​​​​​រលោង​ស្អាត​​​​​ ចែង​​ចាំង​​ចេញ​ពី​​​ខាង​ក្នុង? ក្រៅ​ពី​​ការ​​ថែរក្សា​​ការពារ​ដោយ​​លាប​ឡេ​ឬ​​​វិធី​​ផ្សេងៗ​ របប​អាហារ​​​ក៏​ជា​​​រឿង​មួយ​​​​​​​​ដែល​អ្នក​​គួរ​​យក​ទុក​​ដាក់​​​​​ជា​ទី​​បំផុត ព្រោះ​​​​វា​​អាច​ជួយ​​​​​​​​​ធ្វើ​ឲ្យ​ស្បែក​ម៉ត់​​ស្អាត​​​​​បែប​​ធម្មជាតិ​​ និង​មាន​សុខភាព​ល្អ។

១. ត្រី​​សាល់ម៉ុន

នៅ​ក្នុង​​ត្រី​​សាល់​ម៉ុន​មាន​​អូមេហ្គា​៣ ​​ដែល​អាច​ជួយ​​រក្សា​ជាតិ​​ខូឡាជែន​ ធ្វើ​ឲ្យ​ស្បែក​​មាន​សភាព​​ទន់ ​​​ទប់​​ស្កាត់​ភាព​ចាស់ ​និង​ការ​​កើត​មុន​​ផង​​ដែរ។

២. ប៉េង​​​ប៉ោះ

​​ប៉េង​ប៉ោះ​​​​​​​​​​មាន​​តួនាទី​​សំខាន់​​​ជាង​គេ​សម្រាប់​ស្បែក​ ​ក្នុង​​ចំណោម​​បន្លែ​​ផ្សេង​ទៀត​។​​​​​ វា​មាន​សារ​ធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ ​​​​​​​​ជួយ​​រក្សា​​តុល្យភាព ផ្តល់​​​សំណើម ធ្វើ​​​ឲ្យ​​​​ទន់​​ស្អាត​​បែប​ស៊ីជម្ពូ។

៣. ផ្លែ​ក្រូច

ស្បែក​​មនុស្ស​​ត្រូវ​ការ​​វីតាមីន​​Cជា​ចាំ​បាច់ ហើយ​​​​វីតាមីនC គឺ​មាន​​នៅ​ក្នុង​​​ផ្លែ​ឈើ​​​​​​ដែល​មាន​រសជាតិ​​ជូរ​អែម។ វា​ក៏​មាន​​​វីតាមីន​​​B C សម្រាប់​ជួយ​​កាត់​​បន្ថយ​​ស្នាម​ជ្រួញ​ និង​​ជាតិ​​សរសៃ​​​ហ្វាយបឺរ ដើម្បី​ជម្រុះ​កោសិកា​ចាស់ៗ​ចេញ​។

៤. ផ្លែ​​​ Berry ​​​គ្រប់​​ប្រភេទ

ក្នុង​នោះ​មាន​ដូច​ជា Blueberry Cherry Strawberry Raspberry Blackberries Cranberries ព្រោះ​​មាន​​​ជាតិ​វីមីន​​​ខ្ពស់ អាច​ជួយ​​ថែរក្សា​​ ការពារ​ស្បែក ​ពន្យារ​​ភាព​​ចាស់ កម្ចាត់​ជាតិ​ប្រេង​លើ​មុខ និង​ជួយ​​រក្សា​សំណើម​ភ្នែក​​ផង​ដែរ។ ក្រៅ​ពី​​​ផ្តល់​​​ប្រយោជន៍​​​​​ជា​ច្រើន​ចំពោះ​ស្បែក​ហើយ​​​ ផ្លែឈើ​​​ទាំង​នេះ​​ថែម​ទាំង​​មាន​​រសជាតិ​ឆ្ងាញ់​ទៀត​ផង។

៥. ផឹក​​ទឹក​ឲ្យ​បាន​ច្រើន

​​បន្ទាប់​អាហារ​​​​៤​​មុខ​​​​បាន​រៀប​រាប់​ខាង​លើ ​អ្វី​ដែល​ស្បែក​ត្រូវ​ការ​ចាំ​បាច់​មួយ​ទៀត​គឺ​ទឹក។ ក្នុង​មួយ​​ថ្ងៃ​ត្រូវ​ផឹក​ទឹក​​ យ៉ាង​​ហោច​ណាស់​ឲ្យ​បាន​​​២លីត្រ​ ដើម្បី​​​​​​​ស្បែក​​មាន​​សំណើម ទប់​​ស្កាត់​ភាព​​​ចាស់​មុន​​វ័យ និង​ដើម្បី​​​​​ជួយ​ឲ្យ​រាង​កាយ​ទាំង​មូល​​​​មាន​​សុខភាព​ល្អុ៕

ចុចអានបន្ត៖

​​

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម