គន្លឹះ​តុបតែង​មុខ​សម្រាប់​ពេល​ថត​រូប​ឲ្យ​ចេញ​មក​ឃើញ​ស្អាត​ជាង​គេ

  • 2017-12-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​សម័យ​ថ្មី​ចូលចិត្ត​ការ​ថត​រូប​ខ្លាំង​ណាស់ ជាពិសេស style selfie មិន​ថា​ទៅ​ដល់​ទី​ណា​ឡើយ គឺ​ត្រូវ​មាន​រូប​យ៉ាង​ហោច ១ សន្លឹក​ដែរ។ ព្រោះ​តែ​ដឹង​ថា​មិត្ត​នារី​ចូលចិត្ត​ការ​ថត​រូប ទើប កញ្ញា សូម​បង្ហាញ​ពី​គន្លឹះ​តុបតែង​មុខ​ខ្លះ​ៗ ដើម្បី​ឲ្យ​រូប​ចេញ​មក​ស្អាត និង​មាន​ភាព​លេចធ្លោ។

១.ថ្ពាល់៖ បន្ទាប់ពី​លាប​ម្សៅ​ហើយ គួរ​រក​ពណ៌​ថ្ពាល់​រៀង​ក្រហមព្រឿងៗ និង​ផាត់​ឲ្យ​ចំ​ឆ្អឹង​ថ្ពាល់។

២.រោមភ្នែក៖ អ្នក​គួរតែ​លាប​ម៉ាស្ការ៉ា ឬ​ពាក់​រោមភ្នែក​ក្លែងក្លាយ ដើម្បី​ឲ្យ​វា​មើល​ទៅ​ឃើញ​វែង ហើយ​ភ្នែក​នឹង​ស្រស់​ស្អាត​តាម​នោះ​ដែរ។

៣.ចិញ្ចើម៖ ចំណែក​ផ្នែក​នេះ​វិញ គួរតែ​គូរ​កុំឲ្យ​ក្រាស ឬ​ដិត​ពេក ព្រោះ​មើល​ទៅ​មិន​ស៊ី​គ្នា​នឹង​ថ្ពាល់ ឬ​រោមភ្នែក​ឡើយ។ គួរ​ប្រើ​ខ្មៅដៃ​គូរ​ចិញ្ចើម ហើយ​ពណ៌​សូកូឡា ទើប​ឃើញ​ស្អាត។ មួយ​វិញ​ទៀត​ត្រូវ​ជ្រើសរើស​ពណ៌​ចិញ្ចើម​ឲ្យ​ស៊ី​គ្នា​ជាមួយ​ពណ៌​ភ្នែក និង​សក់។

៤.ស្បែក៖ ផ្ដោត​សំខាន់​ទៅ​លើ​ស្បែក​មុខ​តែ​ម្ដង ហើយ​គួរតែ​ផាត់​ឲ្យ​រលោង និង​មាន​ពណ៌​ស៊ី​ជម្ពូ​ផង​ដែរ ទើប​ពេល​ថត​រូប​មក​ឃើញ​ស្អាត។

៥.ភ្នែក៖ ពណ៌​ភ្នែក​គួរតែ​ជ្រើសរើស​ពណ៌​ផ្កាឈូក ទឹកក្រូច ត្នោត​ខ្ចី មក​ផាត់​លើ​ត្របកភ្នែក។ ត្រូវ​ចាំ​ថា​អ្នក​ផាត់​សម្រាប់​តែ​ថត​រូប​ធម្មតា ដូចនេះ​មិន​គួរ​ឲ្យ​ពណ៌​ដិត ឬ​ផាត់​ឲ្យ​ធំ​ពេក​ទេ៕

ចុចអាន៖២៥​សន្លឹក​ឥទ្ធិពល​ផាត់​មុខ និង​ម៉ូដ​សក់​ពិត​ជា​ផ្លាស់​ប្ដូរ​មនុស្ស​ស្រី​​បាន​សាហាវ​មែន

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម