មនុស្ស​ស្រីគួរ​តែ​សាក​ធ្វើ​​​រឿង​ទាំង ៤​យ៉ាងនេះតែ​ម្នាក់ឯង​ទើប​ជីវិតរឹង​មាំ និង​ឯករាជ្យ

  • 2017-12-17 04:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​គួរ​តែ​ចំណាយ​ពេល​សាក​ធ្វើ​អ្វី​តែ​ម្នាក់​ឯង ព្រោះ​អ្នក​អាច​នឹង​ស្វែង​រក​ឃើញ​នៅ​អ្វី​ដែលថ្មី​ៗ​សម្រាប់​ខ្លួន​​ឯង។ អ្នក​គួរតែ​មាន​ពេល​សម្រាប់​ខ្លួនឯង​ខ្លះ ហើយ​រៀន​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹងមាំ ​និង មាន​ភាព​ឯករាជ្យ​។ ទាំង​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​គួរ​តែ​សាកល្បង​ធ្វើ​ម្នាក់ឯង​មិន​បាច់​មាន​គ្នា​នោះ​ទេ ៖

១. ដំណើរ​កម្សាន្ត​ម្នាក់ឯង​

ប្រហែល​​ជា​មាន​មនុស្ស​តិច​ណាស់​ដែល​ចូលចិត្ត​ទៅ​ដើរ​កម្សាន្ត​ម្នាក់ឯង​ តែ​អ្នក​គួរ​តែ​សាកល្បង​វា​ទោះបី​ជា​លក្ខណៈ​តូចតាច​ក៏ដោយ​ព្រោះ​វា​អាច​បង្រៀន​ឲ្យ​អ្នក​មាន​ទំនុក​និង បង្កើន​ភាព​ក្លាហាន​របស់​អ្នក។

រូបតំណាង

**២. ញ៉ាំ​អាហារ​ពេលល្ងាច​នៅ​ខាងក្រៅ​ម្នាក់ឯង​**

ញ៉ាំ​អាហារ​​ពេលល្ងាច​តែ​ម្នាក់ឯង​គឺ​ល្អ​បំផុត​ព្រោះ​អ្នក​គ្មាន​សម្ពាធ​​អ្វី​​ទាំងអស់​។ អ្នក​គ្រាន់តែ​ផ្ដោត​ទៅ​លើ​ការ​ញ៉ាំ​តាម​របៀប​របស់​អ្នក​ដោយ​រីករាយដោយ​មិន​បាច់​ខ្លាច​ពី​ចិត្ត​អ្នក​ណា​ទាំង​អស់។

៣. ទៅ​មើល​កុន​ ឬក៏​ដើរ​ផ្សារ​ម្នាក់ឯង

បើ​សិន​ជា​អ្នក​មិន​​សូវ​ជា​ហ៊ាន​ដើរ​កម្សាន្ត​កន្លែង​ឆ្ងាយ​នោះ​ទេ នោះ​ការ​ទៅ​មើល​កុន​ឬ​ដើរ​ផ្សារ​គឺជា​កន្លែង​ដែល​អ្នក​គួរ​តែ​ចាប់​ផ្ដើម។ ទាំង​នេះ​អាច​​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ធូរស្រាល​ព្រោះ​អ្នក​អាច​មើល​រឿង​ដែល​អ្នក​ចង់​មើល​ដោយ​ស្ងប់ស្ងាត់​ ឬក៏​ទិញ​អ្វី​ដែល​អ្នក​ចង់​ទិញដោយ​រីករាយ។

រូបតំណាង

៤. ចូលរួម​ក្នុង​ពិធី​ជប់លៀង​តែ​ម្នាក់ឯង​

រឿង​នេះ​ប្រហែល​ជា​ពិបាក​បន្តិច​តែ​អ្នក​គួរតែ​សាកល្បង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ឱកាស​ស្វែងយល់​ពី​សង្គម​ និង ​​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មីៗ។

រឿង​ទាំង​៤​នេះ​បើសិនជា​​អ្នក​មិន​ទាន់​បាន​ធ្វើ​នោះ​ទេ​អ្នក​គួរតែ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ដើម្បី​ធ្វើ​វា ប្រហែល​វា​អាច​ផ្ដល់​នូវ​បទពិសោធន៍​ជីវិត​​ថ្មីៗ​ដល់​អ្នក​ក៏​ថា​បាន​៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម