ម្ដាយ​តារា​សម្ដែង​ធ្លាក់​ពី​លើ​អគារ​៦២​ជាន់ កើត​សរសៃ​ប្រសាទ​ក្រោយ​កូន​ស្លាប់

  • 2017-12-16 05:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ការ​ស្លាប់​របស់​តារា​សម្ដែង Wu Yongning កាល​ពី​ថ្ងៃ​ទិ​៨​ខែ​ធ្នូ​មុន​នេះ ម្ដាយ​របស់​លោក​បាន​បង្ហាញ​ពី​អាការៈ​ជំងឺ​សរសៃប្រសាទ​ធ្វើ​ឲ្យ​គេ​អាណិត​យ៉ាង​ខ្លាំង។

Wu Yongning តារា​សម្ដែង​ចូលចិត្ត​ថត​វីដេអូ​លើ​អគារ​ខ្ពស់​បាន​លាចាកលោក​កាល​ពី​ថ្ងៃ​ទិ​៨​ខែ​ធ្នូ​មុន​នេះ​ក្រោយ​ធ្លាក់​ពី​លើ​អគារ​៦២​ជាន់។ តាម​នោះ​ដែរ លុយ​ដែល​បាន​ពី​ការ​ថត​វីដេអូ​នេះ លោក​គ្រោង​យក​ទៅ​ព្យាបាល​ជំងឺ​ម្ដាយ​ឈឺ​នៅ​ផ្ទះ។ តែ​គួរ​ឲ្យ​សោកស្ដាយ រឿង​អកុសល​នេះ​បាន​កើត​ឡើង។

កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ​កន្លង​ទៅ​នេះ អ្នក​កាសែត​របស់​សារព័ត៌មាន Sohu បាន​មក​ស្រុក​កំណើត​របស់​លោក Wu នៅ​ខេត្ត Hunan។ ស្ថានភាព​គ្រួសារ​របស់​លោក ស្ទើរ​តែ​ធ្វើ​ឲ្យ​គេ​ទប់​ទឹក​ភ្នែក​មិន​ជាប់។

“ផ្ទះ​របស់ Wu Yongning ក្រ​លំបាក ស្ថិត​នៅ​ជិត​ព្រៃ។ គេហដ្ឋាន​ចាស់​មួយ​នេះ​ជា​ជម្រក​របស់​គ្រួសារ​លោក​៣​ជំនាន់​មក​ហើយ។ នៅ​ក្នុង​បន្ទប់​តូច​របស់​លោក​ស្រី Ha Xiao Fi ម្ដាយ​របស់​តួ​អភ័ព្វ​រូប​នេះ គ្មាន​អ្វី​មាន​តម្លៃ​នោះ​ឡើយ" Sohu រាយការណ៍។

ជួប​ជាមួយ​អ្នក​កាសែត នារី​វ័យ​៤៧​ឆ្នាំ​យំ​មិន​ឈប់ និង​បង្ហាញ​អាការៈ​មិន​ប្រក្រតី។ ជានិច្ចកាល គាត់​ស្រែក​ភ្លាត់​សំឡេង​ថា "កូន​ខ្ញុំ​មិន​ទាន់​ស្លាប់​ទេ ខ្ញុំ​មិន​ជឿ​អ្នក​ទាំង​អស់​គ្នា​ទេ កុំ​បោក​ខ្ញុំ​ឲ្យ​សោះ"។ កាល​ពី​នៅ​ក្រមុំ ម្ដាយ​របស់ Yongning យក​ឪពុក​លោក​ជា​ប្ដី តែ​មិន​បាន​យូរ​ប៉ុន្មាន​លោក​ក៏​ស្លាប់​ទៅ ដោយ​សារ​ឈឺ​ធ្ងន់។ លោក​ស្រី​ក៏​យក ប្ដី​មួយ​ទៀត​ដែល​ជា​ជាង​សំណង់​នៅ​ក្នុង​ភូមិ លុយ​កាក់​ចាយ​វាយ​ក្នុង​ផ្ទះ​គឺ​កូន​ប្រុស​ជា​អ្នក​រ៉ាប់រង​ទាំង​អស់។ ក្រោយ​កូន​ស្លាប់​តែ​១​សប្ដាហ៍ អ្នក​ស្រី Ha ស្រក​ជិត​១០​គីឡូ ហើយ​មិន​ទាន់​ទទួល​ទាន​អ្វី​ទាំង​អស់៕

ចុចអាន៖ទទួល​ពាន​ហួស​សម័យ​ហើយ តារា​ចិន​ពេល​នេះ​ទទួល​បន្លែ ត្រី សាច់​វិញ​ទើប​ទាន់​សម័យ

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម