សញ្ញា​ ៥​​ យ៉ាង ជួប​ស្នេហ៍​​ផ្លេកបន្ទោរ​​ “ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត” ​ដោយ​ផ្អែក​​តាម​វិទ្យាសាស្ត្រ

  • 2017-12-13 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត មនុស្ស​មួយ​ចំនួន​គិត​ថា​វា​កើត​ឡើង​តែ​ក្នុង​​​ប្រលោម​លោក ឬ​ភាគ​កុន​តែ​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ ​ដោយ​យោង​តាម​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ក៏​មាន​អ្នក​ប្រឆាំង​ថា ​វា​ពិត​ជា​មាន​​ជាក់​ស្ដែង​ប្រាកដ​មែន ព្រោះ​ពួកគេ​​​ធ្លាប់​ឆ្លង​​កាត់​។ ហើយ​ដើម្បី​បញ្ញាក់​​វា​ឲ្យ​កាន់​តែ​ច្បាស់ ខាង​ក្រោម​នេះ​ជា​សញ្ញា​ទាំង​៥ ដែល​អាច​ឲ្យ​អ្នក​ដឹង​ថា​ខ្លួន​ឯង​កំពុង​តែ​​​​​​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ “​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត”​​ ដោយ​ផ្អែក​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​​៖​

១. អ្នក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​

អ្នក​អាច​គិត​ថា​​ចម្លែក ហេតុ​អ្វី​បាន​ជា​អ្នក​បែរ​ជា​ពិបាក​ក្នុង​ខ្លួន​ទៅ​វិញ ពេល​អ្នក​​ជួប​មនុស្ស​ដែល​អ្នក​​លង់​ស្រឡាញ់​? ប៉ុន្តែ​វា​ជា​ការ​ពិត អារម្មណ៍​របស់​អ្នក​ចាប់​ផ្ដើម​ពោះ​កញ្ជ្រោល ពិបាក​គ្រប់គ្រង​ រសាប់រសល់ ព្រោះ​​អ្នក​មិន​ដែល​ជួប​ស្ថានការណ៍​បែប​នេះ​ពី​មុន​មក ហើយ​ម្នាក់​នោះ​បាន​ជះ​ឥទ្ធិពល​​​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ម្ចាស់ការ​លើ​ខ្លួន​ឯង​។​

២. ចង់​ដឹង​ចង់​ឮ​គ្រប់​រឿងរ៉ាវ​ទាក់ទង​ជាមួយ​គេ​

អ្នក​ចង់​ដឹង​គ្រប់​រឿងរ៉ាវ​​ដែល​ទាក់ទង​ជាមួយ​គេ តាម​​តែ​អាច​ទៅ​រួច ទាំង​ដែល​ខ្លួន​ឯង​ទើប​តែ​ជួប​គេ​លើក​ទី​មួយ​។ ការ​​ងប់ងុល​ចង់​​​នឹង​ព័ត៌មាន​លំអិត​​​នៃ​ជីវិត​បច្ចុប្បន្ន​ ​ចំណង់​ចំណូល​ចិត្ត​​ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​គេ ​ស​បញ្ជាក់​ឲ្យ​ដឹង​ថា​វា​មិន​មែន​ជា​ការ​ចាប់​​អារម្មណ៍​ធម្មតាៗ​ នោះ​ទេ​។

រូបតំណាង

៣. ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន អ្នក​មើល​ឃើញ​តែ​គេ​ម្នាក់

ក្រសែ​ភ្នែក​របស់​អ្នក​ លួច​សម្លឹង​មើល​ម្នាក់​នោះ​គ្រប់​ពេល ដោយ​​មិន​ដឹង​មូលហេតុ។ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន គេ​​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​លេច​ធ្លោ​​គ្រប់​សកម្មភាព​។ ​​វា​ពិត​ជា​រឿង​​ចម្លែក​​ណាស់​ ព្រោះ​​ទោះ​អ្នក​ព្យាយាម​​ក្រឡេក​មើល​អ្នក​ផ្សេង តែ​ភ្នែក​​អ្នក​បែរ​ជា​មិន​ស្ដាប់​បញ្ជា ​រួច​​ត្រឡប់​មក​រក​គេ​វិញ ដោយ​​មិន​ដឹង​ខ្លួន​។​

រូបតំណាង

៤. មាន​អារម្មណ៍​ថា​​ធ្លាប់​ស្គាល់​​គេ​ពី​មុន​

ក្រោយ​ពី​​សម្រួល​​អារម្មណ៍​​ដែល​​រសាប់រសល់ ឬ​រំភើប​ខ្លាំង​បាន​បន្ទាប់​ពី​ជួប​គេ​គ្រា​ដំបូង​ហើយ អ្នក​ចាប់ផ្ដើម​មាន​​អារម្មណ៍​ជា​ថ្មី​​ថា​​ធ្លាប់​ស្គាល់ ឬ​ជួប​គេ​​ពី​មុន​មក​​។ វា​​ហាក់​បី​ដូច​ជា​​​អ្នក​ធ្លាប់​ស្និទ្ធស្នាល និង​​គេ​ពី​មុន​​។ អ្នក​គិត​ថា​គេ​ជា​មនុស្ស​ពិសេស ដែល​ត្រូវ​បាន​ព្រហ្មលិខិត​តម្រូវ​ឲ្យ​មក​ជួប​អ្នក​នៅ​ពេល​នេះ​ នៅ​ទី​កន្លែង​នេះ​យ៉ាង​ប្រាកដ​។

៥. សង្កេត​​នឹង​ព្យាយាម​ខ្លាំង​ក្នុង​ការ​​ស្គាល់​គេ​

ក្រោយ​​​ស្គាល់​​​គ្នា​បាន​មួយ​រយៈ អ្នក​ព្យាយាម​​​​សង្កេត​គ្រប់​ចំនុច​នៃ​អត្តចរិត​របស់​គេ​។ មិន​ថា​ចំនុច​តូច​តាច​ប៉ុណ្ណា​ក៏​មិន​អាច​រំលង​ពី​ក្រសែ​ភ្នែក​អ្នក​បាន​ឡើយ​។ អ្នក​រៀន​ពី​ចំនុច​ខ្លាំង និង​ចំនុច​ខ្សោយ​របស់​គេ​។ គំនិត យោបល់ របស់​គេ​ជ្រួតជ្រាប​ពេញ​ខួ​ក្បាល​របស់​អ្នក​ ដែល​មិន​អាច​ឲ្យ​អស់​​សល់​កន្លែង​ទៅ​គិត​រឿង​ផ្សេង​ទៀត​បាន​៕

ចុចអាន៖ទាល់​តែ​​​​ឆ្លង​កាត់​រឿង​ ៣​យ៉ាង​​​នេះ​ជាមួយ​គ្នា​​​ទើប​​បុរស​​ម្នាក់​​នោះ​​​​អាច​ក្លាយ​ជា​​គូ​ជីវិត​​អ្នក​ពិត​ប្រាកដ

ប្រភព៖ relrules អូន បញ្ញា

អត្ថបទពេញនិយម