តារា​សម្ដែង​តៃវ៉ាន់​ម្នាក់សម្រេចចិត្ត​លែងលះ​ជាមួយប្ដី ដោយ​សារ​មិន​អាច​បង្កើត​កូន​ និងគ្មាន​ស្បូន....

  • 2017-12-13 03:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​រៀបការ​បាន​៥​ឆ្នាំ តារា​សម្ដែង Huang Yu Ying បាន​សម្រេច​ចិត្ត​លែងលះ​ប្ដី​នៅ​អាយុ​៣៨​ឆ្នាំ។ សារ​ព័ត៌មាន​តៃវ៉ាន់​មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី Huang Yu ying និង​ស្វាមី​បាន​សម្រេច​ចិត្ត​លែងលះ​គ្នា​ក្រោយ​រៀបការ​បាន​៥​ឆ្នាំ។ អ្នក​ទាំង​២​បែក​គ្នា​ដោយ​ស្ងៀមស្ងាត់​ព្រោះ​មិន​ចង់​ឲ្យ​មាន​រឿង​ច្រើន។

តាម​នោះ​ដែរ ក្រោយ​មង្គលការ ដោយ​សារ​តែ​សម្ពាធ​ត្រូវ​កើត​កូន​ឲ្យ​គ្រួសារ​ខាង​ប្ដី តារា​រូប​នេះ​វេទនា​ចិត្ត​ខ្លាំង​ណាស់។ នាង​សម្រេច​ចិត្ត​បញ្ចប់​មនោសញ្ចេតនា​មួយ​នេះ​ដើម្បី​ទុក​ឱកាស​ឲ្យ​ប្ដី​មាន​ប្រពន្ធ​ថ្មី ដើម្បី​មាន​កូន​នឹង​គេ។

តាម​ការ​ពិត តាំង​ពី​អាយុ​១៧​ឆ្នាំ​ម្ល៉េះ​ដែល​តារា​ស្រី​រូប​នេះ​ដឹង​ថា​ខ្លួន​កើត​មក​គ្មាន​ស្បូន​ដូច​ស្រី​ដទៃ តែ​ពេល​ស្រលាញ់​គ្នា អតីត​ស្វាមី​នាង​ប្រាប់​ថា​គ្មាន​បញ្ហា​អ្វី​ឡើយ ហើយ​ដល់​ពេល​រៀបការ​រួច គ្រួសារ​ខាង​ប្ដី​ក៏​មិន​បាន​ដាក់​កំហិត​ឲ្យ​នាង​មាន​កូន​ដែរ តែ​ដោយ​សារ​តែ​គ្រួសារ​ប្ដី​ល្អ​ពេក​ទើប​នាង​ចង់​ឲ្យ​ប្ដី​រក​អ្នក​ថ្មី​ដែល​ល្អ​ជាង​នាង។ លើស​ពី​នេះ​ទៅ​ទៀត អតីត​ស្វាមី​របស់​ស្រី​ស្អាត​រូប​នេះ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ម្ដាយ​របស់​លោក​កើត​ជំងឺ​មហារីក ហើយ​ឪពុក​ក៏​ស្លាប់​ហើយ នៅ​តែ​ពឹង​ផ្អែក​លើ​លោក​ដែល​ជា​កូន​ប្រុស​ម្នាក់​គត់ ទើប​ធ្វើ​ឲ្យ Yu Ying សម្រេច​ចិត្ត​ដូច​នេះ៕

ចុចអាន៖ទទួល​ពាន​ហួស​សម័យ​ហើយ តារា​ចិន​ពេល​នេះ​ទទួល​បន្លែ ត្រី សាច់​វិញ​ទើប​ទាន់​សម័យ

ប្រភព៖ Eva ប្រែសម្រួល៖ Carame

អត្ថបទពេញនិយម