គ្រាន់​តែ​លេច​សាច់​ប៉ុណ្ណឹង​សោះ​ Song Jihyo​ ត្រូវ​បាន​អ្នក​គាំ​ទ្រ...

  • 2017-12-08 10:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​ទទួល​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​របស់​តារា​កូរ៉េ​ ដែល​មាន​ឈ្មោះ​ថា​ MAMA​ ដែល​ទើប​នឹង​កន្លង​ផុត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ​ នា​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ នេះ​នា​ឯ​ទីក្រុង​ហុងកុង។​ ដូច​រាល់​ឆ្នាំ​ដែរ​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តារា​សម្ដែង​និង​តា​រា​ចម្រៀង​ល្បី​របស់​កូរ៉េ​ចូល​រួម​ផង​ដែរ។​ ក្នុង​នោះ​ គេ​សំគាល់​ឃើញ​តារា​សម្ដែង​ស្រី​នាង​ Song Jihyo​ ដែល​ជា​ស្រី​ស្អាត​ និង​មាន​ឈ្មោះ​បោះ​សំឡេង​ ហើយ​ធ្លាប់​សម្ដែង​រឿង​ល្បី​ជា​ច្រើន​ ដូច​ជា​រឿង​ Princess Hour​ និង​កម្មវិធី​ Running Man ចូលរួម​ផង​ដែរ។​ នា​ថ្ងៃ​នោះ​ផង​ដែរ​នាង​ត្រូវ​បាន​​អ្នក​គាំ​ទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ នាង​​ស៊ិចស៊ី​តែ​ស្រស់​ស្អាត​ខ្លាំង​ណាស់​ ស្ថិត​ក្នុង​រូប​រិប​រាង​នោះ។​ ដែល​ខុស​ពី​ពេល​រាល់​ដង​ដែល​នាង​ចូល​ចិត្ត​ស្លៀក​ពាក់​ខោអាវ​កីឡា​ព្រោះ​ត្រូវ​ថត​កម្មវិធី​ Running Man។ ចង់​ដឹង​នាង​ស្អាត​យ៉ាង​ណា​សូម​មើល​រូប​ខាង​ក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម