មកស្គាល់ជំងឺឆ្លងតាមហ្សែនមួយប្រភេទ ធ្វើឲ្យ​ក្មេងៗកើតមក មុខ​ប៉ោងកំប៉ឹតខុស​ធម្មតា

  • 2017-12-08 10:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាឡាសេមី ឬ ស្លេកស្លាំង ជា​ជំងឺ​មិន​សូវ​មាន​អ្នក​ស្គាល់ តែ​វា​អាច​សម្លាប់​មនុស្ស​រៀង​រាល់​នាទី ពិសេស​ក្មេងៗ ដោយ​ភាគច្រើន​កើត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ មេឌីទែរ៉ាណេ តំបន់​អាស៊ី​ខាង​ត្បូង។

វា​ជា​ជំងឺ​ឈាម​តំណ​ពូជ​មួយ​ប្រភេទ​ធ្វើ​ឲ្យ​រាងកាយ​មិន​អាច​ផលិត​ជាតិ​អេម៉ូក្លូប៊ីន​ដែល​ជា​ផ្នែក​មួយ​សំខាន់​នៃ​កោសិកា​ឈាម​ក្រហម នាំ​ឲ្យ​អ្នក​ជំងឺ​មាន​ភាព​ស្លេកស្លាំង ហើយ​បណ្ដាល​ឲ្យ​សរីរាង្គ​ដំណើរ​ការ​មុខងារ​មិន​ត្រឹមត្រូវ ខូច​សរីរាង្គ រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ស្លាប់។

ជំងឺ​នេះ មាន ២ ប្រភេទ​សំខាន់ៗ៖ តាឡាសេមី អាល់ហ្វា (α) និង​តាឡាសេមី បែលតា (β) ហើយ​មាន​រោគ​សញ្ញា​ដូចជា៖

  • លើស​ជាតិ​ដែក​ក្នុង​ខ្លួន អាច​បណ្ដាល​ឲ្យ​ខូច​បេះដូង និង​ថ្លើម
  • សណ្ឋាន​ឆ្អឹង​មិន​ប្រក្រតី ពិសេស​ឆ្អឹង​មុខ និង​ឆ្អឹង​លលាដ៍​ក្បាល
  • ស្លេកស្លាំង
  • អណ្ដាត​រីក​ធំ
  • ជំងឺ​ខ្សោយ​បេះដូង និង​ចង្វាក់​បេះដូង​មិន​ធម្មតា
  • ងាយ​ឆ្លង​ជំងឺ ជាង​មនុស្ស​ធម្មតា
  • ចំពោះ​កុមារ មាន​ការ​លូតលាស់​យឺត

អ្នក​មាន​ជំងឺ​តាឡាសេមី​ធ្ងន់ធ្ងរ ត្រូវ​ព្យាបាល​ដោយ​ការ​បញ្ចូល​ឈាម​ជា​វិធី​ដំបូង ដើម្បី​ពន្យារ​ជីវិត និង​ការ​ព្យាបាល​មួយ​ទៀត គឺ​ប្ដូរ​ខួរ​ឆ្អឹង​ខ្នង ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ដល់​ជំនួយ​ដែល​មាន​ខួរ​ឆ្អឹង​ត្រូវ​គ្នា ឯ​ការ​ព្យាបាល​ទៀត​សោត ក៏​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដែរ។

ជំងឺ​ស្លេក​ស្លាំង​មួយ​នេះ មិន​អាច​ការពារ​បាន​ទេ ដោយ​វា​ជា​ជំងឺ​សេនេទិច ដែល​បញ្ជូន​ពី​ឪពុក​ម្ដាយ​ទៅ​កូន​តាម​ហ្សែន តែ​អ្នក​ក៏​អាច​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​កំណត់​ពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ដល់​កូន ឬ​អ្នក​ជំនាន់​ក្រោយ​របស់​អ្នក។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ កញ្ញា នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH

អត្ថបទ៖ DKSH

អត្ថបទពេញនិយម