កើត​មក​ទាប​មាន​អី​មិន​ល្អ? ហើយ​មនុស្ស​​ប្រុសបើ​បាន​សង្សារ​ទាប​កាន់​តែ​ល្អ​

  • 2017-12-06 07:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំ​តូច​ចិត្ត​អី​បើ​ខ្លួន​ឯង​កើត​មក​ទាប​ ​គួរ​តែ​ស្រឡាញ់​អ្វី​ដែល​​ខ្លួន​ឯង​មាន ហើយ​​ពេល​ខ្លះ​អ្នក​ដែល​​ខ្ពស់​ក៏​លួច​ច្រណែន​នឹង​​មនុស្ស​ស្រី​ដែល​តូច​ច្រឡឹង​ផង​​ដែរ​។ ម្យ៉ាង​ទៀត​ បើ​សម្រាប់​បុរស​វិញ​នាង​​គឺ​ជា​មិត្ត​ស្រី​ដ៏​អស្ចារ្យ​បំផុត​ព្រោះ៖​​

១. ស្រី​ៗ​​ដែល​តូច​ច្រឡឹង​គឺ​ស្អាត​ និង គួរ​ឲ្យ​ស្រឡាញ់​បំផុត

២. មនុស្ស​ស្រីដែល​ទាប​គឺ​មិន​ងាយ​ចាស់​ ហើយ​នៅ​តែ​ស្អាត​ទោះ​បី​ជា​​អាយុ​ច្រើន​ក៏​ដោយ

៣. ស្រី​​ៗ​ដែល​ទាប​​​មើល​ទៅ​​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​​មិន​ដាច់​ចិត្ត​យក​ទោស​ពៃរ៍​នោះ​ទេ​​​ ព្រោះ​មើល​ទៅ​គួរ​ឲ្យ​ចង់​ថ្នម​ច្រើន​ជាង

៤. នាង​មើល​ទៅ​សិច​ស៊ី​ខ្លាំង​ ជា​ពិសេស​ពេល​ដែល​នាង​​ខឹង​ និង​ភ្ញាក់​ផ្អើល​នឹង​អ្វី​មួយ

៥. មនុស្ស​ប្រុស​​ភាគច្រើន​តែង​តែលង់​នឹង​​រូបរាង​ដ៏​តូច​របស់​នាង​ ដូច​ជា​ដៃ​ ជើង​ ចង្កេះ​ ថ្ពាល់​ ដែល​មើល​ទៅ​គួរ​ឲ្យ​ក្នាញ់

៦. នាង​មាន​ចារិក​ក្មេង​ដែល​ធ្វើ​ឲ្យ​មិត្ត​ប្រុស​រីករាយ និង​ ធូរស្រាល​​ព្រោះ​នៅ​ក្បែរ​នាង​មាន​ភាព​រីករាយ​ច្រើន

៧. ពេល​ដែល​ថើប​​មិត្ត​ប្រុស​ នាង​អាច​ឈរ​លើ​ជើង​របស់​គាត់​​ ឬ​ហក់​ដើម្បី​ថើប​គាត់​​ មើល​ទៅ​រ៉ូមែនទិច​ខ្លាំង។

៨. មិត្ត​ប្រុស​ងាយ​ស្រួល​ក្នុង​ការ​បី​​នាង​ ឬ​ក៏​លើក​នាង​ដាក់​លើ​ស្មា​ដើរ​តាម​ឆ្នេរ​ខ្សាច់​

៩. ងាយ​ស្រួល​ដាក់​ដៃ​លើ​ស្មា​នាង​ ឬ​ក៏​ដាក់​​ចង្កា​លើ​ក្បាល​នាង​ពេល​ដែល​គាត់​មិន​សប្បាយ​ចិត្ត

១០. គាត់​​មាន​អារម្មណ៍​ថា​នាង​ត្រូវ​ការ​ការ​ពារ​ពី​គាត់​​រហូត ព្រោះ​នាង​ដូច​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​អាច​ទុក​ចោល​បាន

១១. មនុស្ស​ស្រី​ទាប​ជាមួយ​មនុស្ស​ប្រុស​ខ្ពស់​មើល​ទៅ​សម​គ្នា ហើយ​ជា​ពិសេស​មិន​ធ្វើ​ឲ្យ​ខាង​ប្រុស​មាន​អារម្មណ៍​ថា​បណ្ដើរ​បង​ស្រី

១២. ទោះ​បី​ជា​នាង​ពាក់​ស្បែក​ជើង​កែង​ក៏​នាង​នៅ​តែ​ទាប​ជាង​គាត់​

​ ឃើញ​អត់​ស្រី​ៗ​ដែល​ទាប​ តូច​ច្រឡឹង​គឺ​ល្អ​បែបនេះ​ ហើយ​សង្សារ​ស្រឡាញ់​ខ្លាំង​ទៀត​ផង​ ដូច្នេះ​ គួរ​តែ​ពេញ​ចិត្ត​​អ្វី​ដែល​ខ្លួន​​ឯង​មាន​។

ប្រភព៖​ ootdmagazine ​http://ootdmagazine.com/15-reasons-why-a-shorty-girl-is-the-best-girlfriend/ អត្ថបទ​៖​ ផេង​ ផល​ធិតា

ប្រភព៖ ootdmagazine ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម