បែកធ្លាយ Miss Universe ហ្គាណាចង់ញ៉ែ​តារា​កូរ៉េ Lee Minho (វីដេអូ)

  • 2017-12-04 05:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​បវរ​កញ្ញា​ឯក ​Miss ​Universe​ ឆ្នាំ​ ២០១៧​ បេក្ខនារី​ដែលជា​តំណាង​ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សកម្ម ​ប៉ុន្តែ​គេ​ក៏​មិន​បំភ្លេច​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​គ្នា​ដែរ​។ ក្នុង​នោះ ​គេ​សង្កេត​ឃើញ​បេក្ខនារី​តំណាង​ប្រទេស​កូរ៉េ​ហាក់​ដូច​ជា​មាន​ភាព​ស្និទ្ធ​ស្នាល​ជាមួួយ​បេក្ខនារី​ជន​ជាតិ​ហ្គាណា ​តាម​រយៈ​ការ​បង្ហោះ​រូប​ថត​ក្នុង​បណ្តេញ​សង្គម​។

អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​អើល​នោះ​គឺ ​Cho​ Se​ Whee ​ដែល​ជា​បេក្ខនារី​តំណាង​ប្រទេស​កូរ៉េ​ បានបង្ហោះ​រូប​របស់​នាង​ជាមួយ​បេក្ខនារី​ជន​ជាតិ​ហ្គាណា ​ដោយ​សរសេរ​ថា​៖« គាត់​ព្យាយាម​សួរ​ខ្ញុំ​ប្រហែល​ ៨០​ ដង​ហើយ​ ព្រោះ​តែ​ចង់​បាន​លេខ​ទូរស័ព្ទ​ និង​អាស័យដ្ឋាន​របស់​ Lee ​Minho​ បន្ទាប់​ពី​ដឹង​ថា ​Minho បែក​គ្នា​ជាមួយ​មិត្ត​ស្រី​។»

បេក្ខនារីជនជាតិហ្គាណានៅខាងឆ្វេង Cho Se Whee ខាងស្តាំ
លោក Lee Minho

យ៉ាង​ណា​ក្តី​ Cho ​Se ​Whee​ ក៏​បញ្ជាក់​ថា​នា​ងពិត​ជា​មិន​ដឹង​មែន ​ហើយ​បែរ​ជា​សួរ​ទៅ​កាន់​អ្នក​គាំទ្រ​វិញ​អំពី​ព័ត៌មាន​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ Minho៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម