ទោះ​ចាក​ចេញ​ពី SM ក៏​ Seohyun នៅ​តែ​ស្និទ្ធស្នាល​នឹង Yuri

  • 2017-12-02 05:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​មិន​បន្ត​កុងត្រា​ជាមួយ​ផលិតកម្ម​ចម្រៀង SM តារា​ចម្រៀង និង​សម្ដែង Seohyun នៅ​តែ​បន្ត​មិត្តភាព​ជិត​ស្និទ្ធ​នឹង​អតីត​មិត្ត​រួម​ក្រុម ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​ជា​ខ្លាំង។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​មុន​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ Yuri និង Seohyun ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចូល​រួម​ក្នុង​កម្មវិធី​មួយ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង Girls' Generation ត្រេកអរ​យ៉ាង​ខ្លាំង។ ការ​ជួបជុំ​គ្នា​ឡើង​វិញ​របស់​ស្រី​ស្អាត​ទាំង​២​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​ព័ត៌មាន​នានា។

ទោះ​បី​ជា​បាន​ដើរ​ចេញ​ពី​ផលិតកម្ម SM ហើយ​ក៏​ដោយ តែ Seohyun មិន​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​ក្រុម​ខ្លួន​ឡើយ។ មុន​នោះ​ដែរ អ្នក​គាំទ្រ​មិន​តិច​ទេ ដែល​បាន​ព្រួយ​បារម្ភ​ថា ខ្លាច​សមាជិក​ទាំង​ឡាយ​ដែល​មិន​បន្ត​កុងត្រា នឹង​ក្លាយ​ទៅ​ដូច​ជា អតីត​សមាជិក Jessica ដែល​លែង​ទាក់ទង​ជាមួយ​មិត្ត​រួម​ក្រុម​តែ​ម្ដង។ ក្រោយ​ពេល​ឃើញ​ភាព​ស្និទ្ធស្នាល​របស់​តារាទាំង​២ បណ្ដាញ​ព័ត៌មាន​បាន​ដាក់​ចំណង​ជើង​ថា៖ "មាន​ឈ្មោះជា Girls' Generation មួយ​ថ្ងៃ​ជា​គឺជា Girls' Generation រហូត​”៕

ចុចអាន៖Rain ទម្លាយ​ថា​កូន​ស្រី​​សំណាង​​ដែល​កាត់​តាម​ម្ដាយ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម