ចូល​មើល​គ្រប់​ជ្រុង​​នៃ​​ផ្ទះ​បី​ខ្នង​ជាប់​ៗ​គ្នា​របស់ Pancake បាន​ដឹង​ពិត​ជា​មិន​ធម្មតា​!

  • 2017-11-30 04:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​តារា​ស្រី​ជួរ​មុខ​ថៃ​​​ហើយ​គ្រង​តំណែង​នេះ​បាន​យូរ​មក​ដល់​បច្ចុប្បន្ន គេ​ប្រាកដ​ជា​មិន​អាច​រំលង Pancake Khemanit នោះ​ឡើយ។ ក្រៅ​ពី​ល្បី​ដោយ​រូប​សម្រស់​និង​ស្នាដៃ​សិល្បៈ ស្រី​ស្អាត​វ័យ ២៩ឆ្នាំ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​តារា​ចិត្ត​បុណ្យ​ម្នាក់​ដោយ​តែង​លេច​មុខ​ ឬ​សម្ដែង​​ក្នុង​កម្មវិធី​សប្បុរសធម៌​នានា​ដោយ​មិន​​​យក​ប្រាក់​មួយ​កាក់​មួយ​សេន​ឡើយ។

នៅ​ថ្មី​ៗ​នេះ​ដែរ កម្មវិធី​ទូរទស្សន៍​មួយ​បាន​ចុះ​ទៅ​ថត​យក​ទិដ្ឋភាព​ផ្ទះ​របស់​​តួ​​ឯក​ស្រី​រូប​នេះ​ដល់​ទី​កន្លែង ដែល​ស្ថិត​ក្នុង​តំបន់ Ramindra ទីក្រុង​បាងកក។ អ្វី​ដែល​ប្លែក​នឹង​ពិសេស​ជាង​ផ្ទះ​តារា​ៗ​ដទៃ​នោះ​គឺ​ថា Pancake មាន​ផ្ទះ​ដល់​ទៅ​៣​ខ្នង​ធំ​ៗ​​ជាប់​ៗ​​គ្នា​ ដោយ​មិន​​រាប់​​រោង​ដាក់​ឡាន​ឡើយ។ ផ្ទះ​ទាំង​៣​ខ្នង​របស់​នាង​មាន​ផ្ទះ​ពណ៌​លឿង ពណ៌​ផ្ទៃ​មេឃ និង​ពណ៌​ស៊ីជម្ពូ ដែល​ក្នុង​បរិវេណ​ផ្ទះ​ទាំង​បី គឺ​មាន​អាង​ទឹក​ សួន​ច្បារ និង​ដើម​ឈើ​ផ្ដល់​ម្លប់​ត្រជាក់ត្រជំ​តែ​ម្ដង។  

ផ្ទះ​ខ្នង​ដំបូង​ដែល​ចូល​ទៅ​ឃើញ​មុន​គេ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ផ្ទះ​ទទួល​ភ្ញៀវ ដោយ​ក្នុង​នោះ​មាន​ការ​​តុបតែង​​ដោយ​តុក្កតា គ្រឿង​សង្ហារិម​ពណ៌ pastel មាន​សៀវភៅ​​ប្រលោមលោក និង​មាន​ការ​រៀប​ចំ​តាម​ក្បួន​ហុងស៊ុយ​ដែល​ណែនាំ​ដោយ​គ្រូ​អាចារ្យ​ម្នាក់។  

ចំណែក​ផ្ទះ​ទី​ពីរ​គឺ​សម្រាប់​សមាជិក​ប្រុស​ៗ គឺ​មាន​លោក​ប៉ា និង​ប្អូន​ប្រុស​របស់ Pancake ដែល​ពេល​នេះ​បាន​រៀប​ការ​នឹង​មាន​កូន​ស្រី​ម្នាក់​ហើយ ដែល​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ខ្នង​នេះ​ហាក់​មាន​ភាព​អ៊ូអរ​ជាង​គេ។

ចំណែក​ផ្ទះ​បន្ទាប់ គឺ​ជា​ផ្ទះ​របស់ Pancake និង​ម្ដាយ​នាង ព្រម​ទាំង​ប្អូន​ស្រី ​ដែល​នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​ទី​៣​នេះ​ក៏​មាន​កន្លែង​អង្គុយ​លេង​​ស្រូប​ខ្យល់​ធម្មជាតិ និង​​ទី​ធ្លា​​ក្មេង​លេង​ខ្នាត​តូច​សម្រាប់​ក្មួយ​របស់​នាង ៕

ទស្សនា​វីដេអូ​​ទាំង​មូល​ខាង​ក្រោម​នេះ៖

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម