កាដូ​៦​យ៉ាង​ដែល​បុរស​ចង់​បាន​បំផុត​ពី​មនុស្ស​ជាទីស្រឡាញ់​

  • 2017-11-27 08:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ថ្ងៃ​ពិសេសៗ​ប្រហែល​អ្នក​ចង់​ជូនអំណោយ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ហើយ តែ​ពេល​ខ្លះ​ពិបាក​ជ្រើសរើស​មិន​ដឹង​ថាគួរ​ទិញ​អីដើម្បី​សក្តិសម ហើយ​គាត់​ស្រឡាញ់​ទៀត។ ថ្ងៃនេះ កញ្ញា នឹង​ជួយ​ជា​យោបល់​ខ្លះ​ក្នុង​ការ​ជ្រើស​កាដូ​សម្រាប់​មនុស្សពិសេស​របស់​អ្នក ៖

១. អាហារដែល​ធ្វើ​ដោយ​ផ្ទាល់ដៃ

វា​ជា​របស់​ដែល​ផ្អែមល្ហែម និង​មាន​ន័យ​បំផុត​សម្រាប់​មនុស្សប្រុស ព្រោះ​អ្នក​បាន​ចំណាយ​ពេល និង​ទឹក​ក្នុង​ការ​ធ្វើ​វា​ឡើង​មក ដូច្នេះ​ទោះ​បី​ពេល​ខ្លះ​មិន​សូវ​ឆ្ងាញ់​ក៏​គាត់​នៅ​តែ​សប្បាយ​ចិត្ត​ដែរ។ អ្នក​អាច​ចម្អិន​អាហារ​ដែល​គាត់​ចូល​ចិត្ត រួច​ខ្ចប់​ឲ្យ​ស្អាត​ដើម្បី​ជូន​គាត់​ក្នុង​ថ្ងៃ​ពិសេស​អី​មួយ។

២. នាឡិកាដៃ

ប្រហែល​ជា​អ្នក​គិត​ថា​វា​ជា​អំណោយ​មិន​ល្អ​ព្រោះ​អាច​បែក​គ្នាតាម​ពាក្យ​តៗគ្នា ប៉ុន្តែ​វា​គ្រាន់ជា​ជំនឿគ្មាន​ផ្លូវការ​មួយ​ប៉ុណ្ណោះ។ នាឡិកាដៃជាកាដូ​ដ៏​ល្អមួយ​សម្រាប់​មនុស្ស​ប្រុស ព្រោះ​វា​ជា​របស់​មួយ​ដែល​មនុស្ស​គួរ​តែ​មាន។ បើ​អ្នក​អាច​ទិញ​ឲ្យ​គាត់​នោះ វា​កាន់​តែ​ពិសេសព្រោះ​គាត់​អាច​ពាក់ជាប់​ដៃ​គ្រប់​ពេល។

៣. ស្បែកជើង ឬ​សំលៀកបំពាក់

ទាំង​នេះ​សុទ្ធ​តែ​ជា​អំណោយ​ដ៏​ពិសេស​មួយ ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ចំពោះ​គាត់ រហូត​ដល់​​ទំហំ​ស្បែក​ជើង​ក៏​ដឹង ទំហំ​ខោអាវ​ក៏​ដឹង។ ម្យ៉ាង​កាដូ​នេះ​តំណាង​ឲ្យ​ភាព​ស្រស់ស្អាត​របស់​គាត់ ដែល​អ្នកចង់​ឃើញ​ពី​គាត់។

៤. កាបូបលុយ

វា​ជា​របស់​ដ៏​មាន​ន័យ​បំផុត​សម្រាប់​ស្នេហា វា​តំណាង​ឲ្យ​ការ​ស្រឡាញ់ និង​មាន​សណ្ដាប់​ធ្នាប់​ក្នុង​ការទុក​ដាក់​លុយ និង​របង្កើនលុយបាន​ច្រើន​ដើម្បី​ដាក់​ក្នុង​កាបូប​នោះ។ អ្នកគួរ​តែ​ទិញ​កាបូប​លុយ​ឲ្យ​គាត់ ព្រោះ​វា​ជា​របស់​ដែល​គាត់​ត្រូវ​ការ​សម្រាប់​ប្រើប្រាស់​រាល​ថ្ងៃ។

៥. ទឹកអប់

វា​ក៏​ជា​កាដូ​ដ៏សក្តិសម​មួយ​ដែរ ព្រោះ​នៅ​ពេល​ដែល​គាត់​ធំក្លិន​ទឹក​ដែល​អ្នក​ទិញ​ឲ្យ​នោះ​គាត់​នឹង​នឹក​ដល់​អ្នក។ មួួយ​ទៀត​វា​ក៏​ជា​ផ្នែក​មួយ​ឲ្យ​គាត់​កាន់​តែ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដែរ។

៦. កាតាប

អ្នក​គួរ​តែ​ជ្រើសរើស​កាតាប​ដ៏ល្អ​មួយ​សម្រាប់​គាត់​ប្រើប្រាស់​ ដូចជា​ពេល​ទៅ​ធ្វើការ ឬក៏​ទៅ​រៀន ឬក៏​សម្រាប់​ដើរ​កំសាន្ត។ គាត់​នឹង​សប្បាយ​ចិត្ត​ព្រោះ​វា​សុទ្ធសឹង​តែ​ជា​របស់​ដែល​គាត់​ត្រូវ​ការ​ប្រើប្រាស់។

នៅ​មាន​អំណោយ​ល្អជា​ច្រើន​ទៀត ប៉ុន្តែ​អ្នក​គួរ​តែ​សិក្សា​ពី​គាត់​ឲ្យ​បាន​ច្រើន​សឹម​ជ្រើសកាដូ​ឲ្យ​ត្រូវនឹង​ចំណង់​ចំណូល​ចិត្ត​គាត់ ព្រោះ​ពេល​ខ្លះ​មនុស្ស​មាន​ចិត្ត​ផ្សេង​គ្នា៕

អត្ថបទ៖ ផេង ផលធិតា