គូ​ស្នេហ៍​តារា​ល្បី​ ៥​គូ​ដែល​​​ចេញ​កើប​លុយ​​កន្លែង​ណា​​ផ្អើល​គេ​ផ្អើល​ឯង​កន្លែង​នោះ

  • 2017-11-27 06:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នេះ​គូ​ស្នេហ៍​តារា​ថៃ​ជា​ច្រើន​គូ​បាន​បើក​ចំហ​ពី​ទំនាក់ទំនង​​ស្នេហា​របស់​ពួក​គេ ដែល​មិន​ត្រឹម​តែ​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម តែ​ថែម​ទាំង​ដឹកដៃ​គ្នា​ចេញ​កើប​លុយ​បាន​ច្រើន​សន្ធឹកសន្ធាប់​ទៀត​នៅ​តាម​កម្មវិធី​ផ្សព្វផ្សាយ ឬ​សម្ពោធ​ផលិតផល​ផ្សេង​ៗ។ បើ​ទោះ​ជា​តម្លៃ​ខ្លួន​​មួយ​គូ​ៗ​មិន​ក្រោម​​ម៉ឺន​ដុល្លារ​ក៏​ដោយ ក៏​ម្ចាស់​កម្មវិធី​មិន​​ខ្លាច​នឹង​អញ្ជើញ​ពួក​គេ​មក​ឡើយ ព្រោះ​ពេល​ចេញ​មុខ​ម្ដង​ៗ​តែង​មាន​អ្នក​គាំទ្រ​មក​​ទស្សនា​ឡើង​ណែន​ៗ​ផ្សារ និង​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ស្ទើរ​តែ​គ្រប់​វេបសាយ​ថែម​ទៀត។

ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​ពី​គូ​ស្នេហ៍​តារា​ថៃ ៥​គូ​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ពេល​ពួក​គេ​ចេញ​មុខ​តាម​កម្មវីធី​​នានា៖

១. Weir និង Bella

ក្រោយ​ពី​បង្ហាញ​ពី​ទំនាក់​ទំនង​បន្តិច​ម្ដង​ៗ​អស់​មួយ​រយៈ​ធំ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ តារា​សម្ដែង Weir និង Bella បាន​ដឹកដៃ​គ្នា​​ចេញ​មុខ​តាម​កម្មវិធី​ជា​លក្ខណៈ​គូ​លើក​ដំបូង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មក​ទស្សនា​ឡើង​ណែន​ផ្សារ ហើយ​នៅ​ថ្ងៃ​នោះ Hastag #weirbella ក៏​បាន​ជាប់​​ជា hastag ពេញ​និយម​បំផុត​លើ twitter ប្រទេស​ថៃ។

២. Nadech និង Yaya

អាច​និយាយ​បាន​ថា​ជា​គូ​ស្នេហ៍ និង​គូ​សម្ដែង​លំដាប់​មុខ​មួយ​គូ​ប្រចាំ​ប្រទេស​ថៃ​ទៅ​ហើយ​សម្រាប់ Nadech និង Yaya។ ក្រៅ​ពី​ធ្វើ​អ្នក​តំណាង​ផលិតផល​ទាំង​​​គូ​ជា​ច្រើន តារា​ទាំង​ពីរ​ក៏​បាន​ដឹកដៃ​គ្នា​បង្ហាញ​មុខ​តាម Event ច្រើន​ដែរ ហើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ណា​គឺ​ដឹង​តែ​មាន​អ្នក​គាំទ្រ​មក​ទស្សនា​ណែនៗ​តែ​ម្ដង។  

៣. Mark និង Kimmy

សម្រាប់​មួយ​គូ​នេះ​វិញ គឺ​អាច​ហៅ​ថា​​​ជា​គូ​ស្នេហ៍​​ផ្អែមល្ហែម​បំផុត និង​តែង​ចេញ​មុខ​តាម​កម្មវិធី​​នានា​រួម​គ្នា​ជា​ញឹកញាប់។ នៅ​ពេល​បង្ហាញ​មុខ​ម្ដង​ៗ Fan club របស់​ពួក​គេ​មក​ផ្ដល់​កម្លាំង​ចិត្ត​ឡើង​ណែនណាន់​តាន់តាប់​​រាល់​លើក។

៤. Peach និង Pat

គូ​ស្នេហ៍​តារា​យុវវ័យ Peach Pachara និង Pat Ricia បើ​ទោះ​បី​ទើប​ប្រកាស​ពី​ទំនាក់ទំនង​​​ថ្មី​ៗ​នេះ​ប៉ុន្តែ​​ពិត​ជា​ផ្អែមល្ហែម​នឹង​គ្នា​មែន​ទេន ដោយ​អ្នក​ទាំង​ពីរ​តែ​ជួយ​ទៅ​គាំទ្រ​ការងារ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​​ថត​ម៉ូដ ដើរ​បង្ហាញ​ម៉ូដ និង​ចេញ​មុខ​តាម​កម្មវិធី​ផ្សេង​ៗ ហើយ​ក៏​តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដែរ​ពី​សំណាក់​អ្នក​គាំទ្រ។

៥. Taew និង Ton

គូ​ស្នេហ៍​​ស្រឡាញ់​គ្នា​ជាង ១ទសវត្ស​តែ​មិន​ទាន់​រៀបការ Taew Natapohn និង​មិត្ត​ប្រុស Ton Asha ក៏​តែង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មិន​ធម្មតា​ដែរ ហើយ​អ្នក​ទាំង​ពីរ​ធ្លាប់​ចេញ​មុខ​តាម​កម្មវិធី​ជាមួយ​គ្នា ដោយ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​ជា​ច្រើន ៕

ប្រភព៖ dao.news ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម