ញ៉ាំសម្លម្ជូរដដែលៗធុញពេកហើយ មកសាកសម្លម្ជូរខ្ទិះសាច់គោវិញមើល៍!

  • 2017-11-21 06:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​មេ​ផ្ទះ​គ្រប់​គ្នា​ប្រហែល​ជា​ធុញ​ទ្រាន់​នឹង​ការ​រក​នឹក​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ​ហើយ​មែន​ទេ? កញ្ញា ​នឹង​លើក​យក​របៀប​នៃ​ការ​ធ្វើ​សម្ល​ម្ជូរ​ខ្ទិះ​សាច់​គោ ​សម្រាប់​មុខ​ម្ហូប​ក្នុង​ថ្ងៃ​នេះ​។

គ្រឿង​ផ្សំ​៖ ខ្ទិះ​ដូង ​ម្ទេស​ចិញ្ច្រាំ ​ខ្ទឹម​ស ​ខ្ទឹម​បារាំង​ពណ៌​ស្វាយ ​ស្លឹក​ក្រូច​សើច​ រំដេង ​សាច់​គោ ​ការ៉ុត ត្រប់​ស្រួយ​ ម្នាស់ ​ផ្សិត​ចំប៉ើង​ គល់​ស្លឹក​គ្រៃ​ ប៊ីចេង​ ទឹក​ត្រី ​ស្ករស ​ប្រេង​ខ្យង ​អំពិល​ទុំ ​ជី​នាង​វង​។

វិធី​ធ្វើ៖

១. រំងាស់​ខ្ទិះ​ដើម​កន្លះ​ចាន​ហើយ​ដាក់​ម្ទេស​ចិញ្ច្រាំ​ចូល​។

២. ចាក់​ខ្ទឹម​ស ​ស្លឹក​ក្រូច​សើច​ រំដេង ​ ខ្ទឹម​បារាំង​ពណ៌​ស្វាយ​ សាច់​គោ ​ហើយ​ច្របូល​ចូល​គ្នា​។

៣. បន្ទាប់​មក​ដាក់​គល់​ស្លឹក​គ្រៃ ​ប៊ីចេង​ ទឹក​ត្រី ​ស្ករស ​ប្រេង​ខ្យង​ ហើយ​ផ្ងំ​វា​មួយ​សន្ទុះ​។

៤. ក្រោយ​មក​ដាក់​ការ៉ុត ​និង​ត្រប់​ស្រួយ​ចូល​ហើយ​ចាក់​ខ្ទិះ​ចុង​កន្លះ​ចាន​។

៥. ទុក​ឱ្យ​ការ៉ុត​ និង​ត្រប់​ផុយ​បន្តិច​ហើយ​សឹម​ដាក់​ម្នាស់​ចូល​ទៀត​។

៦. ដាក់​អំបិល​ទុំ​និង​ផ្សិត​ចំប៉ើង ​ភ្លក់​មើល​ឱ្យ​ត្រូវ​ចំណូល​ចិត្ត​រួច​បង់​ជី​នាង​វង​ចូល​ជា​ការ​ស្រេច​៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ Kimyee Cooking

ចុចអាន៖តោះ! មក​រៀន​ធ្វើ "បាយ​ឆា​កាពិ" ញ៉ាំ​ខ្លួន​ឯង ឲ្យ​ឆ្ងាញ់​មាត់​ម្ដង

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម