Caption ដ្រាម៉ា​សម្រាប់​អ្នក​គ្មាន​គូ​បង្ហោះ​ហើយ ធានា​ថា​គេ like បាក់​ដៃ​ចោល

  • 2017-11-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បណ្ដាញ​សង្គម​គឺ​ជា​កន្លែង​បន្ធូរ​អារម្មណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ហើយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​បង្ហោះ status ដ្រាម៉ា​ពី​ជីវិត ឬ​ស្នេហា​ជ្រៅ​ៗ​បើ​ទោះ​បី​ខ្លួន​កំពុង​អេ​ក៏​ដោយ។ ខាង​ក្រោម​នេះ​គឺ​​ជា caption មួយ​ចំនួន​ធានា​ថា​ទទួល​បាន like មិន​តិច​ឡើយ។

. នៅ​ទី​បំផុត​ខ្ញុំ​ក៏​លែង​មាន​អារម្មណ៍​ថា បេះដូង​លោត​ដុកដាក់​នៅ​ពេល​អ្នក​ដើរ​កាត់​ខ្ញុំ​ទៀត​ហើយ។ លា​ហើយ បុរស​ដើរ​កាត់​ជីវិត​ខ្ញុំ។

រូបតំណាង

**២**. មាន​រឿង​ជា​ច្រើន​អាច​ទុក​ក្នុង​បេះដូង តែ​មិន​អាច​និយាយ​ចេញ​មក តែ​បើ​រឿង​និយាយ​ចេញ​មក​ហើយ ទោះ​ខំប្រឹង​យ៉ាង​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ។

. ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​មិន​បាន​ស្រលាញ់​អ្នក​ទេ គ្រាន់​តែ​ចូល​ចិត្ត​តែ​ប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃ​ណាមួយ​នៅ​ពេល​លែង​ចូលចិត្ត​ហើយ ពិភពលោក​នឹង​ស្ងប់ស្ងាត់​វិញ។

. អ្វី​ដែល​ប្រសើរ​បំផុត​នោះ គឺ​ខ្ញុំ​នៅ​តែ​មាន​អ្នក​នៅ​ក្នុង​ជីវិត​មួយ​នេះ។

. បើ​នៅ​ពេល​នេះ អាច​ឱប​នរណា​ម្នាក់ ហើយ​យំ​ឲ្យ​អស់​ពី​ចិត្ត​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​នោះ​ទេ។

. ខ្ញុំ​នៅ​តែ​ស្រស់​ស្អាត តែ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ណា​ទាំង​អស់។

. មនុស្ស​យើង​តែង​តែ​ពិបាក​ចិត្ត​ចំពោះ​រឿង​ដែល​បាន​កន្លង​ផុត​ហើយ។

. ខ្ញុំ​ជា​មនុស្ស​ទុទិដ្ឋិនិយម រាល់​អ្វី​ដែល​ខ្ញុំ​គិត​គឺ​គិត​ពី​រឿង​អាក្រក់​មុន ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ខក​​ចិត្ត​មុន គ្រាន់​បើ​ជាង រំពឹង​ខ្ពស់​ពេក​ហើយ​ខក​ចិត្ត​ក្រោយ។

រូបតំណាង

. ប្រសិន​បើ​ស្រលាញ់​បង​គឺ​ខុស នោះ​នៅ​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ស្រលាញ់​អ្នក​ផ្សេង។

១០. ប្រសិន​បើ​ស្រលាញ់​បង​ខុស នោះ​ខ្ញុំ​សុខ​ចិត្ត​មិន​ត្រូវ​ទៅ​ចុះ។

១១. កាល​ពី​តូច​ស្មាន​តែ​មាន​តែ​ថ្នាំ​ទេ​ដែល​ល្វីង តែ​ដល់​ពេល​ធំ​ឡើង​ទើប​ដឹង​ថា មាន​អ្វី​ជា​ច្រើន​ផ្សេង​ទៀត ល្វីង​ជាង​ថ្នាំ​ឆ្ងាយ​ណាស់៕

ចុចអាន៖​៨​យ៉ាង​​​មិន​ត្រូវ​Share​​ លើ​Facebook​​ ដាច់​ខាត​ បើ​មិន​ចង់​មាន​​រឿង និង​ត្រូវ​គេ Unfriend ចោល​អត់​ស្ដាយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម