​ហ៊ឹង​ត្រចៀកពេល​ជិះ​យន្តហោះមែនទេ? ដំណោះស្រាយ ២ យ៉ាងនេះអាចជួយបាន

  • 2017-11-18 02:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​មិន​ទាន់​បាន​សាកល្បង​ជិះ​យន្តហោះ មិន​ធ្លាប់​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ឡើយ។ ដូចនេះ​បើកកំពុងតែត្រៀម​ធ្វើ​ដំណើរ​តាម​យន្តហោះ ត្រូវ​គិត​ពី​បញ្ហា​នេះ​ជា​មុន ព្រោះ​វា​នឹង​ធ្វើឲ្យអ្នក​រសាប់រសល់ ​មិន​ស្រួល​ពេល​នៅ​លើ​​អាកាស។ ហ៊ឹង​ត្រចៀក​កើតឡើង​ជា​ធម្មតា​នៅ​ពេល​ការ​ហោះហើរ​ឡើង ឬ​ចុះ។ ជា​ធម្មតា​​សម្ពាធខ្យល់​នៅ​ក្នុង​ត្រចៀក​របស់​អ្នក និង​​សម្ពាធ​ខ្យល់​នៅ​​ក្នុង​បរិយាកាស​ស្មើគ្នា។ ទោះជា​យ៉ាង​​ណា​ក៏​ដោយ​នៅ​ពេល​អ្នក​កំពុង​​ហោះ សម្ពាធ​ខ្យល់​​អាច​ប្រែប្រួល​​លឿន​ហើយ​វា​នឹង​​​ហ៊ឹង​ត្រចៀក​ដែល​ធ្វើឲ្យ​មិន​ស្រួល ឬ​ឈឺចាប់។

.នៅ​ពេល​ដែល​យន្ដហោះ​ឡើង ឬ​ចុះ​សូម​​ព្យាយាម​​លេបទឹកមាត់​ម្តង​ហើយ​​ម្តង​ទៀត។ ជា​ជម្រើស​អ្នក​អាច​​ទំពារ ឬ​បៀម​ស្ករគ្រាប់​ដែល​ជួយឲ្យ​អ្នក​មាន​ទឹកមាត់​លេប​បន្ត​បន្ទាប់​រហូត។ វិធី​នេះ​ជួយ​ឲ្យ​ខ្យល់​ទៅ​ដល់​ត្រចៀក​ខាង​ក្នុង អ្នក​ដូច្នេះ​អតុល្យ​ភាព​ខ្យល់​អាច​ត្រូវ​បាន​ជៀសវាង។

មួយ​វិញ​ទៀត​អ្នក​អាច​សាកល្បង​សំឡី ឬ​ឧបករណ៍ earplugs មក​ញុក​ត្រចៀក​ខណៈ​​ពេល​ហោះ​ឡើង និង​ចុះ​ចត​បាន​ផងដែរ។ ឧបករណ៍ earplugs អាច​អ្នក​ជិះ​យន្ត​ហោះ​ដោយ​គ្មាន​ការ​​ហ៊ឹង​ត្រចៀក​បាន។

.តែ​ប្រសិន​បើ​អ្នក​អាការៈ​ហ៊ឹង​ត្រចៀក​ហើយ​នោះ​បិទ​ច្រមុះ និង​មាត់​ដើម្បី​ឲ្យ​ខ្យល់​បុក​ទៅ​ត្រចៀក។ ធ្វើ​បែបនេះ​រៀងរាល់​ពីរ​បី​នាទី​ម្តង រហូត​ដល់​ត្រចៀក​របស់​ត្រឡប់​មក​សភាព​ធម្មតា​វិញ។

អ្នក​អាច​សាកល្បង​ម្តង​ហើយ​ម្តង​ទៀត ព្រោះ​ធ្វើ​បែប​នេះ​ក៏​ដូច​ជា​ជួយ​សម្អាត​រន្ធ​ត្រចៀក និង​​ជួយ​កាត់​បន្ថយ​​សម្ពាធ​ខ្យល់ ដោយ​អនុញ្ញាត​ឲ្យ​ខ្យល់​ចេញចូល​តាម​ត្រចៀក​វិញ។ ការ​ទទួលទាន​ទឹក​ច្រើន ក៏​អាច​ជួយ​បំបាត់​ហ៊ឹង​ត្រចៀក ​ដែរ៕

ចុចអាន៖បើ Passport បាត់ ឬ​ចោរ​លួច​ពេល​ធ្វើដំណើរ​នៅ​ក្រៅ​ប្រទេស ត្រូវ​អនុវត្ត ៣ ជំហាន​នេះ

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម