បើ Passport បាត់ ឬ​ចោរ​លួច​ពេល​ធ្វើដំណើរ​នៅ​ក្រៅ​ប្រទេស ត្រូវ​អនុវត្ត ៣ ជំហាន​នេះ

  • 2017-08-19 02:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​កា​ភ័យខ្លាច​ដ៏​ធំ​បំផុត​របស់​ទេសចរ​ទាំងអស់ ព្រោះ​​បើ​បាត់បង់​លិខិតឆ្លងដែន​របស់​ពួកគេ​អំឡុង​ពេល​នៅ​បរទេស​ គឺ​រឿង​ដ៏​អាក្រក់។ ការ​បាត់បង់​លិខិតឆ្លងដែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​មួយ​នោះ ដូចនេះ​បើ​ស្ថិត​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​ចូរ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​គួរ​ធ្វើ​តាម ៣ ជំហាន​នេះ៖

១.ទៅ​ស្ថានីយ​ប៉ូលិស​ដែល​នៅ​ជិត​បំផុត ហើយ​ដាក់​ពាក្យ​ស្នើ​សុំ

នៅ​ពេល​ដឹង​ថា​លិខិតឆ្លងដែន​បាន​បាត់បង់ ឬ​ត្រូវ​ចោរ​លួច​អ្នក​គួរ​តែ​រាយការណ៍​ពី​ការ​បាត់បង់ ឬ​ឧបទ្ទវហេតុ​អ្វី​ភ្លាម​ៗ​ទៅ​ស្ថានីយ​ប៉ូលិស​ដែល​នៅ​ជិត​បំផុត។ សូម​ប្រាកដ​ថា​អ្នក​បាន​ទទួល​ច្បាប់​ចម្លង​នៃ​របាយការណ៍​ប៉ូលិស។ វា​នឹង​មាន​អត្ថប្រយោជន៍​ក្នុង​ករណី​ដែល​លិខិតឆ្លងដែន​របស់​អ្នក​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​គោលបំណង​គួរ​ឲ្យ​សង្ស័យ បន្ទាប់​ពី​វា​បាន​បាត់។ របាយការណ៍​របស់​ប៉ូលិស​នឹង​ធ្វើជា​ភស្តុតាង​ថា​នរណា​ម្នាក់​ផ្សេង​ទៀត​កំពុង​ប្រើ​វា​ជំនួស​អ្នក។

រូបតំណាង

**២.ទៅ​ស្ថានទូត**

ស្វែងរក និង​ទាក់ទង​ទៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​នៅ​ជិត​បំផុត។ អ្នក​ត្រូវ​រាយការណ៍​អំពី​លិខិតឆ្លងដែន​ដែល​បាត់ ឬ​ចោរ​​លួច​ទៅ​ផ្នែក​កុងស៊ុល​ជាពិសេស។ សម្រាប់​ព័ត៌មាន​ទំនាក់ទំនង​ស្ថាន​កុងស៊ុល និង​ស្ថានទូត​អាច​រក​បាន​នៅ​លើ​ទំព័រ​ព័ត៌មាន​ជាក់លាក់​របស់​ក្រសួងមហាផ្ទៃ។

៣.ទៅសុំធ្វើ​លិខិត​ឆ្លងដែន​​ថ្មី

គួរតែ​ថត​រូប​​លិខិត​ឆ្លងដែន​មួយ​សន្លឹក ដើម្បី​ទុក​ការពារ​ខ្លាច​ក្រែង​មាន​រឿង​អ្វី​កើតឡើង​ដោយ​ចៃដន្យ​ ហើយ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​សូម​យក​រូប​នោះ​ទៅ​បង្ហាញ​ផង។ រូបថត​លិខិត​ឆ្លងដែន​ចាស់នឹង​ជួយ​ពន្លឿន​ដំណើរការ​ទទួល​បាន​លិខិតឆ្លងដែន​ថ្មី​ជំនួស៕

ចុចអាន៖Tips សម្រាប់ស្រីៗ រៀបចំរបស់របរដាក់វ៉ាលីឲ្យ​មានសណ្តាប់ធ្នាប់​ល្អ

ប្រភព៖ Says ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម