ស្រា ៣ប្រភេទអាច​ផ្តល់ប្រយោជន៍ចំពោះសុខភាព បើ​អ្នក​ផឹក​វា​ក្នុង​បរិមាណ​ត្រឹមត្រូវ

  • 2017-11-20 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​តែង​និយាយ​ថា ​ការ​បរិភោគ​គ្រឿង​ស្រវឹង​គឺ​ជា​រឿង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​ប្រសិន​បើ​អ្នក​បរិភោគ​វា​ក្នុង​បរិមាណ​ត្រឹម​ត្រូវ ឬ​តិចតួច ​វា​ក៏​អាច​ផ្តល់​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​វិញ​ដែរ​។ កញ្ញា ​សូម​លើក​យក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រវឹង​ទាំង​ ៣ ​ប្រភេទ ចង់​ដឹង​ថា​វា​ប្រយោជន៍​ចំពោះ​សុខភាព​បែប​ណា​ខ្លះ​ តោះ​ទៅ​អាន​ចំនុច​ខាង​ក្រោម​៖

១. ស្រា​ក្រហម​៖ អ្វី​ដែល​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​នោះ​គឺ​ ស្រា​ក្រហម​នឹង​បម្លែង​ទៅ​ជា​ជាតិ​ស្ករ​ក្នុង​រាង​កាយ​។ ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សមាសធាតុ​ដូច​ជា​ Polyphenols ​Resveratrol ​និង ​Quercetin ផង​ដែរ​ដែល​ជួយ​ដល់​សុខភាព​បេះដូង។

២. វីស្គី៖ ជួយ​រក្សា​តុល្យភាព​ទម្ងន់ ​កាត់​បន្ថយ​អាការៈ​ផ្តាសាយ​ ព្រម​ទាំង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ផង​ដែរ​។

៣. ស្រា​សំប៉ាញ​៖ តើ​អ្នក​កំពុង​ជួប​បញ្ហា​ភ្លេច​ភ្លាំង​ច្រើន​មែន​ទេ​? ស្រា​សំប៉ាញ​ជួយ​ពង្រឹង​សមត្ថភាព​នៃ​ការ​ចង​ចាំ ​មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​យក​វា​មក​ធ្វើ​ជា​ផលិត​ផល​កាត់​បន្ថយ​ភាព​ប្រតិកម្ម​របស់​ស្បែក​មុខ​បាន​ទៀត​ផង​៕

ចុចអាន៖អ្នក​អាយុ ២៥ ឆ្នាំ​អស់​កម្ពស់​កុំ​បារម្ភ ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ជួយ​ពន្លូត​បាន

ប្រភព៖ organicfacts ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម