រឿង​ងាយ​ៗ​ទាំង ៤ ធ្វើ​ឲ្យ​ថ្ងៃ​អាក្រក់​ទៅ​ជា​ធូរ​ស្រាល​ឡើង​វិញ

  • 2017-11-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​តែង​មាន​ជួប​រឿង​ល្អ និង​អាក្រក់ អារម្មណ៍​មនុស្ស​ក៏​ដូច​គ្នា​ ឡើង​ចុះ​ទៅ​តាម​ទំហំ​នៃ​ការ​តប់ប្រមល់​ ឬ​សប្បាយ​ចិត្ត​ពី​ការងារ ជំនួញ​ផ្ទាល់​ខ្លួន​ឬ​ ជីវភាព​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ទើប​កញ្ញា ចង់​ប្រាប់​ពី​វិធីសាស្ត្រ​ដែល​អាច​កែ​ខៃ​ថ្ងៃ​មិន​ល្អ​មក​ជា​ស្រស់​ស្រាយ​ឡើង​វិញ។

១.ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ជាង​ថ្ងៃ​ធម្មតា

ការ​តុប​តែង​ខ្លួន​ឲ្យ​បាន​ស្អាត​គឺជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ ដើម្បី​ឆ្លង​កាត់​ថ្ងៃ​មិន​ល្អ​ដែល​បំបាក់​ទឹក​ចិត្ត​នោះ។ ការ​តុបតែង​ខ្លួន​ស្អាត​ជំរុញ​ទំនុក​ចិត្ត និង​ភាព​ជឿ​ជាក់​ដល់​អ្នក ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​ស្រស់​ស្រាយ​ឡើង​វិញ។

២.ចូល​ហាង​ផឹក​កាហ្វេ

បរិយាកាស​ក្នុង​ហាង​កាហ្វេ​ ក្លិន​កាហ្វេ​ និង​ចម្រៀង Background តិចៗ​រណ្ដំ​អាច​ជួយ​អ្នក​បាន​ធូរ​ស្រាល​ឡើង​វិញ​មួយ​កម្រិត។ បើ​បាន​ជជែក​លេង​ពី​នេះ​ពី​នោះ​ជា​មួយ​មិត្ត​ជិតស្និទ្ធ​ទៀត​រឹតតែ​ផ្លាស់​ប្ដូរ​ពី​ថ្ងៃ​អាក្រក់​ទៅ​ជា​ប្រសើរ​វិញ​បាន។

៣.ទិញ​ទំនិញ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង

សម្រាប់​អ្នក​ចូល​ចិត្ត​ទិញ​ឥវ៉ាន់​វិញ​ច្បាស់​ជា​យល់​ស្រប​ជាមួយ​គំនិត​នេះ​ជាក់​ជា​មិន​ខាន។ ការ​ដើរ​ទិញ​ឥវ៉ាន់​មិន​ថា​មាន​តម្លៃ​ថោក​ឬ​ថ្លៃ​ទេ​សុទ្ធតែ​ជួយ​បំបាត់​ភាព​តាន​តឹង ហើយ​សប្បាយ​ចិត្ត​ឡើង​វិញ។

៤.ងូត​ទឹក​ឲ្យ​ត្រជាក់​ខ្លួន

ស្ដាប់​ទៅ​រៀង​ចម្លែក ប៉ុន្តែ​សាក​ទៅ​នឹង​ដឹង​ហើយ​ថា​មាន​ប្រសិទ្ធភាព។ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ក្រោយ​ពេល​ងូតទឹក​ហើយ​ នឹង​ទទួល​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ​ភ្លាម​ៗ៕

ចុចអាន៖បញ្ហា​ជីវិត ៧​យ៉ាង​ដែល​អ្នក​នឹង​យល់​​បាន​​ជ្រាលជ្រៅ​ពេល​ឈាន​ចូល​វ័យ ២៥ឆ្នាំ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖​ Pencharm

អត្ថបទពេញនិយម