ទីបំផុត James និង Bella បាន​វិល​​មក​សម្ដែង​រួម​គ្នា​វិញ តែ​ជា​រឿង​កម្សត់​ខ្លាំង

  • 2017-11-14 08:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់​ពី​ស្ងប់ស្ងាត់​ មិន​បាន​សម្ដែង​រួម​គ្នា​ជាង​ពីរ​ឆ្នាំ ទី​បំផុត​ដៃ​គូ​សម្ដែង​ Jiranee ក៏​បាន​វិល​មក​សម្ដែង​រឿង​ភាគ​ជាមួយ​គ្នា​សា​ជា​ថ្មី​។

មុន​នេះ​បន្តិច​មាន​ព័ត៌មាន​បង្ហើប​ថា តារា​សម្ដែង​ថៃ​ Bella Ranee នឹង​ក្លាយ​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​មួយ​មាន​ចំណង​ជើង​ថា “ទ្រុង​កម្ម” (Krung Kum) ដែល​នឹង​ជា​ស្នាដៃ​​ផលិត​និង​ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​រឿង "រាជិនី​ស្ដេចនាគ” Off Pongpat ដោយ​មាន Alex Teeradeth ជា​តួ​ឯក​ប្រុស។ ប៉ុន្តែ​ចុង​ក្រោយ​នេះ​ក៏​មាន​ដំណឹង​ថា​ត្រូវ​ផ្លាស់​ប្ដូរ​តួ​ប្រុស ដោយ​សារ Alex Teeradeth ជាប់​រវល់​ថត​រឿង​ផ្សេង​​​ចំ​ពេល​ត្រូវ​ថត​រឿង​នេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​នោះ​គឺ​តារា​ប្រុស​ដែល​នឹង​ចូល​សម្ដែង​ជំនួស​​នោះ​គឺ James Jirayu ដែល​ជា​ដៃ​គូ​ល្បី​បំផុត​​របស់ Bella តែ​ម្ដង។ ដោយ​ឡែក​កាល​បរិច្ឆេទ​ត្រូវ​ចេញ​ថត និង​ចាក់​ផ្សាយ គឺ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ។

រឿង​ភាគ​ “ទ្រុង​កម្ម” មាន​សាច់​រឿង​បង្ហាញ​ពី​ជីវិត​នារី​ម្នាក់​ដែល​មាន​អាជីព​ជា​ស្រី​ផ្កា​មាស ប៉ុន្តែ​ជោគជតា​បាន​លេង​សើច​ជាមួយ​នាង​ ដោយ​ឲ្យ​នាង​បាន​ជួប​ជាមួយ​កូន​ប្រុស​សេដ្ឋី​​ដែល​​ចាប់​ចិត្ត​នឹង​នាង​ហើយ​ចង់​នាំ​នាង​រៀប​ការ​​ចូល​ក្នុង​ផ្ទះ​របស់​ខ្លួន។ ប៉ុន្តែ​ទី​បំផុត​គ្រប់​យ៉ាង​ក៏​មិន​ងាយ​​ដូច​ការ​គិត នៅ​ពេល​ម្ដាយ​របស់​តួ​ឯក​ប្រុស​មិន​ទទួល​ស្គាល់​កូន​ប្រសា​ ៕​

ប្រភព៖ Daradaily ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម